Telephone
(+855) 16484108
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Tag

AVI Insight

AVI Voice ៖ តួនាទីរបស់អាស៊ានក្នុងដំណើរការនៃការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា

AVI VoiceAVI Voice ៖ តួនាទីរបស់អាស៊ានក្នុងដំណើរការនៃការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាAVI VoiceAVI Voice ៖ តួនាទីរបស់អាស៊ានក្នុងដំណើរការនៃការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាAVI VoiceAVI Voice ៖ តួនាទីរបស់អាស៊ានក្នុងដំណើរការនៃការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា {{svg_share_icon}} វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាជាបញ្ហាស្មុគស្មាញសម្រាប់សហគមន៍អាស៊ានរបស់យើង និងសម្រាប់កម្ពុជា ដែលនឹងក្លាយទៅជាប្រធានប្ដូរវេនរបស់អាស៊ាននៅឆ្នាំក្រោយនេះ។ ការវិវឌ្ឍនស្ថានភាពនយោបាយនៅមីយ៉ាន់ម៉ានេះ កាន់តែមានភាពគ្រោះថ្នាក់ដោយសារតែ ទីមួយការបង្កើតនូវកងកម្លាំងចលនាប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលយោធានៅមីយ៉ាន់ម៉ា កំពុងតែកើតឡើង ជាពិសេសនៅតាមតំបន់ដែលជនជាតិភាគតិចធំៗរបស់ប្រទេសនេះមានមូលដ្ឋាន ទីពីររដ្ឋាភិបាលដែលជាសមាជិករបស់គណបក្សលោកស្រី អោង សានស៊ូជី ដែលត្រូវបានរំលាយចោល បានបង្កើត Government in Exile ឬរដ្ឋាភិបាលនិរទេសដើម្បីធ្វើការតស៊ូមតិខាងផ្នែកនយោបាយ តតាំងជាមួយនឹងរបបសឹក ជាពិសេសទៅនឹង State Administration Council ឬក្រុមប្រឹក្សារដ្ឋបាលរបស់រដ្ឋដែលគ្រប់គ្រងដោយរបបសឹក។ អ្វីដែលកាន់តែគ្រោះថ្នាក់ទៅទៀត គឺថាមហាអំណាចមួយចំនួនចាប់ផ្ដើមលូកដៃចូលក្នុងបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ជាពិសេសតាមរយៈសញ្ញាមួយចំនួនដែលបង្ហាញថាមហាអំណាចមួយចំនួននោះកំពុងតែធ្វើការជាមួយនឹងរដ្ឋាភិបាលនិរទេសគឺ National Unity Government (NUG) ឬរដ្ឋាភិបាលបង្រួបបង្រួមជាតិរបស់មីយ៉ាន់ម៉ា។ សំណួរទី១៖  ពាក់ព័ន្ធទៅនឹងវិបត្តិនយោបាយ និងវិបត្តិមនុស្សធម៌នៅប្រទេសមីយ៉ាន់ម៉ា គឺជាប្រធានបទក្ដៅនៅក្នុងកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដ៏ទៃទៀត។ តើបច្ចុប្បន្នស្ថានភាពនៃវិបត្តិទាំងពីរនេះនៅមីយ៉ាន់ម៉ាបានដើរដល់កម្រិតណា? ជាការពិតវិបត្តិនយោបាយនៅមីយ៉ាន់ម៉ាជាបញ្ហាស្មុគស្មាញសម្រាប់សហគមន៍អាស៊ានរបស់យើង និងសម្រាប់កម្ពុជា ដែលនឹងក្លាយទៅជាប្រធានប្ដូរវេនរបស់អាស៊ាននៅឆ្នាំក្រោយនេះ។ វិបត្តិនេះបានវិវឌ្ឍនទៅរកស្ថានភាពកាន់តែស្មុគស្មាញ និងស៊ីជម្រៅ ដោយសារតែប្រទេស និងប្រជាជាតិមីយ៉ាន់ម៉ាកំពុងតែប្រឈមនូវវិបត្តិពីរ៖ ទីមួយ គឺវិបត្តិនយោបាយ ដែលក្រោយពីរដ្ឋប្រហារយោធាកាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅនេះ ប្រទេសមីយ៉ាន់ម៉ាកំពុងតែធ្លាក់ចូលក្នុងវិបត្តិនយោបាយដ៏ជ្រាលជ្រៅ និងការធ្វើបាតុកម្មកំពុងកើតឡើងធ្ងន់ធ្ងរដើម្បីប្រឆាំងនឹងរបបសឹក។ ទីពីរ របបសឹកក៏មានវិធានការឆ្លើយតបទៅនឹងក្រុមបាតុករកាន់តែខ្លាំងក្លាដែលពេលខ្លះមានអំពើហិង្សា ដែលឈានទៅរកការសម្លាប់បាតុករជាង ១.០០០នាក់...
Read More

AVI Voice ៖ តួនាទីថ្មីរបស់ចក្រភពអង់គ្លេស នៅក្នុងអាស៊ាន និងកម្ពុជា

AVI VoiceAVI Voice ៖ តួនាទីថ្មីរបស់ចក្រភពអង់គ្លេស នៅក្នុងអាស៊ាន និងកម្ពុជាAVI VoiceAVI Voice ៖ តួនាទីថ្មីរបស់ចក្រភពអង់គ្លេស នៅក្នុងអាស៊ាន និងកម្ពុជាAVI VoiceAVI Voice ៖ តួនាទីថ្មីរបស់ចក្រភពអង់គ្លេស នៅក្នុងអាស៊ាន និងកម្ពុជា អាស៊ានទើបតែទទួលស្វាគមន៍ការមកដល់របស់ចក្រភពអង់គ្លេស ក្នុងនាមជាដៃគូសន្ទនាទី១១ របស់ខ្លួន នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសមាជិកអាស៊ាន និងចក្រភពអង់គ្លេស។ ការទទួលស្វាគមន៍នូវតួនាទីថ្មីរបស់ចក្រភពអង់គ្លេសនៅក្នុងតំបន់អាស៊ាននេះ គឺជាសញ្ញាណវិជ្ជមានមួយដែលអាស៊ានអាចនឹងទទួលបានផលប្រយោជន៍ជាច្រើនលើគ្រប់វិស័យពីដៃគូសន្ទនាមួយនេះ ជាពិសេសវិស័យសេដ្ឋកិច្ច វប្បធម៌ ក៏ដូចជានយោបាយក្នុងតំបន់ ផងដែរ។ លើសពីនេះ ក្នុងនាមជាសមាជិកអាស៊ានមួយរូបកម្ពុជាក៏កំពុងតែត្រៀមខ្លួនជាពិសេស ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយនឹងចក្រភពអង់គ្លេស ហើយក៏បាននឹងកំពុងត្រៀមខ្លួនឲ្យមានកិច្ចចរចារលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ផងដែរ។ នៅក្នុងកិច្ចសម្ភាសន៍នេះ យើងនឹងធ្វើការស្វែងយល់បន្ថែមទៅលើភាពជាដៃគូសន្ទនាថ្មីរវាងអាស៊ាន និងចក្រភពអង់គ្លេស ក៏ដូចជាផលប្រយោជន៍ចម្បងសម្រាប់អាស៊ាន និងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេសទៅលើវិស័យសេដ្ឋកិច្ច នាពេលអនាគត ផងដែរ។ សំណួរទី១៖ កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអាស៊ានបានស្វាគមន៍ចក្រភពអង់គ្លេសក្នុងនាមជាដៃគូសន្ទនាទី១១។ តើអាស៊ានបានមើលឃើញនូវគុណសម្បត្តិ ក៏ដូចជាផលប្រយោជន៍អ្វីខ្លះពីចក្រភពអង់គ្លេស ទើបសម្រេចទទួលចក្រភពអង់គ្លេសចូលជាដៃគូសន្ទនាថ្មីរបស់ខ្លួន? ថ្មីៗនេះចក្រភពអង់គ្លេសបានក្លាយជាដៃគូសន្ទនាទី១១ របស់អាស៊ាន ដែលយើងឃើញហើយថាការចូលជាដៃគូសន្ទនាថ្មីរបស់ចក្រភពអង់គ្លេសនេះ វាគឺជាសញ្ញាមួយបង្ហាញពីដំណើរវិជ្ជមាននៃទំនាក់ទំនងរវាងអាស៊ាន និងចក្រភពអង់គ្លេសផ្ទាល់តែម្ដង។ ដោយឡែក បើយើងនិយាយអំពីគុណសម្បត្តិដែលអាស៊ានអាចទទួលបានពីភាពជាដៃគូថ្មីនេះគឺ...
Read More

AVI Insight ៖ បណ្ឌិតជឺនបូរាណ ច័ន្ទបូរី ចេញសៀវភៅនៅគ្រឹះស្ថានបោះពុម្ភទីក្រុងឡុងដ៏(Routledge)ដែលផ្តោតលើ លាភ-គ្រោះនៃយុទ្ធសាស្ត្រកម្ពុជាចំពោះចិន

AVI Insightបណ្ឌិតជឺនបូរាណ ច័ន្ទបូរី ចេញសៀវភៅនៅគ្រឹះស្ថានបោះពុម្ភទីក្រុងឡុងដ៏ (Routledge) ដែលផ្តោតលើ លាភ-គ្រោះនៃយុទ្ធសាស្ត្រកម្ពុជាចំពោះចិនAVI Insightបណ្ឌិតជឺនបូរាណ ច័ន្ទបូរី ចេញសៀវភៅនៅគ្រឹះស្ថានបោះពុម្ភទីក្រុងឡុងដ៏ (Routledge) ដែលផ្តោតលើ លាភ-គ្រោះនៃយុទ្ធសាស្ត្រកម្ពុជាចំពោះចិនAVI Insightបណ្ឌិតជឺនបូរាណ ច័ន្ទបូរី ចេញសៀវភៅនៅគ្រឹះស្ថានបោះពុម្ភទីក្រុងឡុងដ៏ (Routledge) ដែលផ្តោតលើ លាភ-គ្រោះនៃយុទ្ធសាស្ត្រកម្ពុជាចំពោះចិន គ្រឹះស្ថានបោះពុម្ភកម្រិតពិភពលោកនាទីក្រុងឡុងដ៏(Routledge)នៃចក្រភពអង់គ្លេស កាលពីដើមខែកក្កដា បានចេញផ្សាយសៀវភៅសិក្សាស្រាវជ្រាវមួយក្បាលស្តីពី "Cambodia China’s Strategy: Study Security Dilemmas of Embracing the Dragon" ដែលប្រែសម្រួលថា "យុទ្ធសាស្ត្រកម្ពុជាចំពោះចិន៖លាភ-គ្រោះនៃការចាប់នាគរាជ"។ ម្ចាស់ស្នាដៃនេះគឺបណ្ឌិតជឺនបូរាណ ច័ន្ទបូរី ដែលជាទីប្រឹក្សាយុទ្ធសាស្ត្ររបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី។ ក្នុងនោះលោកបណ្ឌិតបានផ្តោត និងវិភាគលើប្រវត្តិទំនាក់ទំនងនយោបាយការបរទេសរបស់កម្ពុជា-ចិនតាំងពីក្រោយចក្រភពអង្គរ ដែលនេះត្រូវបានចាត់ទុកថាជាអ្នកជំនាញទី១នៅកម្ពុជាដែលសិក្សាលើប្រវត្តិការទូតកម្ពុជា និងបន្ទាត់នយោបាយការបរទេសកម្ពុជា-ចិន។ ជាមួយការវិភាគបែបស៊ីជម្រៅ លោកបណ្ឌិត រំពឹងថាស្មេរនេះនឹងជាឯកសារគោលថ្មីសម្រាប់ពិភពលោកនិងសាធារណៈមតិក្នុងស្រុក អាចស្វែងយល់ឱ្យកាន់តែស៊ីជម្រៅពីនយោបាយការបរទេសរបស់កម្ពុជា ហើយជម្រះការភ័ន្តច្រឡំនិងការយល់ខុសមកលើរដ្ឋអាស៊ានមួយនេះ៕ ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា វាគ្មិន៖  បណ្ឌិតជឺនបូរាណ ច័ន្ទបូរី ដែលជាទីប្រឹក្សាយុទ្ធសាស្ត្ររបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី
Read More

AVI Insight ៖ ការបើកវគ្គស្តីពីភូមិសាស្ត្រនយោបាយរបស់ AVI គឺជាការគោះជួងរំលឹកអ្នកកាសែតឱ្យចាប់អារម្មណ៍លើភូមិសាស្ត្រនយោបាយ ខណៈបញ្ហាតំបន់កាន់តែស្មុគស្មាញ

AVI Insight ការបើកវគ្គស្តីពីភូមិសាស្ត្រនយោបាយរបស់ AVI គឺជាការគោះជួងរំលឹកអ្នកកាសែតឱ្យចាប់អារម្មណ៍លើភូមិសាស្ត្រនយោបាយ ខណៈបញ្ហាតំបន់កាន់តែស្មុគស្មាញ AVI Insight ការបើកវគ្គស្តីពីភូមិសាស្ត្រនយោបាយរបស់ AVI គឺជាការគោះជួងរំលឹកអ្នកកាសែតឱ្យចាប់អារម្មណ៍លើភូមិសាស្ត្រនយោបាយ ខណៈបញ្ហាតំបន់កាន់តែស្មុគស្មាញ AVI Insight ការបើកវគ្គស្តីពីភូមិសាស្ត្រនយោបាយរបស់ AVI គឺជាការគោះជួងរំលឹកអ្នកកាសែតឱ្យចាប់អារម្មណ៍លើភូមិសាស្ត្រនយោបាយ ខណៈបញ្ហាតំបន់កាន់តែស្មុគស្មាញ ប្រធានសហព័ន្ធអ្នកសារព័ត៌មាន៖ ការបើកវគ្គស្តីពីភូមិសាស្ត្រនយោបាយរបស់ AVI គឺជាការគោះជួងរំលឹកអ្នកកាសែតឱ្យចាប់អារម្មណ៍លើភូមិសាស្ត្រនយោបាយ ខណៈបញ្ហាតំបន់កាន់តែស្មុគស្មាញប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឯកឧត្តម ហ៊ុយ វណ្ណៈ បានវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ដែលបានបង្កើតវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានស្តីពីបញ្ហាភូមិសាស្ត្រនយោបាយ និងនយោបាយការបរទេស។ ក្នុងនោះ ឯកឧត្តមបានសង្កត់ធ្ងន់ថា អ្វីដែល AVI រៀបចំនេះគឺជាការគោះជួងឱ្យអ្នកសារព័ត៌មាននៅកម្ពុជាដែលនៅខ្វះសមត្ថភាពស្តីពីបញ្ហាភូមិសាស្ត្រនយោបាយ និងនយោបាយការបរទេសឱ្យចាប់អារម្មណ៍កាន់តែខ្លាំងលើបញ្ហាតំបន់ និងពិភពលោកដែលកំពុងតែក្តៅគគុក។ ទន្ទឹមនឹងនេះ ឯកឧត្តមបានជំរុញឱ្យអ្នកសារព័ត៌មានពង្រឹងសមត្ថភាព បន្តខិតខំសិក្សាស្រាវជ្រាវបន្ថែមដើម្បីពង្រឹងសមត្ថភាពវិភាគ និងការផ្តល់ជាគំនិតបែបសម្រេចចិត្តដល់រដ្ឋាភិបាលនិងប្រជាជាតិទាំងមូល។ វាគ្មិន៖ ឯកឧត្តម ហ៊ុយ វណ្ណៈ ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More

AVI Voice​ ៖ នយោបាយូបនីយកម្មនៃដើមកំណើត និងវ៉ាក់សាំងជំងឺរាតត្បាតកូវីដ-១៩

AVI Voice AVI Voice​ ៖ នយោបាយូបនីយកម្មនៃដើមកំណើត និងវ៉ាក់សាំងជំងឺរាតត្បាតកូវីដ-១៩ AVI Voice AVI Voice​ ៖ នយោបាយូបនីយកម្មនៃដើមកំណើត និងវ៉ាក់សាំងជំងឺរាតត្បាតកូវីដ-១៩ AVI Voice AVI Voice​ ៖ នយោបាយូបនីយកម្មនៃដើមកំណើត និងវ៉ាក់សាំងជំងឺរាតត្បាតកូវីដ-១៩ {{svg_share_icon}} ការចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាជំនួយពីប្រទេសធំៗទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ កំពុងតែមានភាពមម៉ាញឹកយ៉ាងខ្លាំងនៅទូទាំងពិភពលោក ក្នុងយុទ្ធនាការនៃការចូលរួមការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ។ ខណៈពេលដែលប្រទេសមហាអំណាចទាំងពីរគឺអាមេរិក និងចិននៅតែបន្តការស្ដីបន្ទោសគ្នាទៅវិញទៅមកជុំវិញប្រភពដើមនៃវីរុសកូវីដ-១៩ ដែលប្រទេសទាំងពីរនេះសុទ្ធតែមានអំណះអំណាងរៀងៗខ្លួន ហើយការស៊ើបអង្កេតដើម្បីរកប្រភពដើមនេះក៏កំពុងតែដំណើរការ ដោយមានការចូលរួមសហការពីភាគីទាំងពីរ និងភាគីពាក់ព័ន្ធដទៃទៀតផងដែរ។ ស្របពេលដែលបញ្ហាទាំងអស់នេះត្រូវបានអ្នកវិភាគមួយចំនួនបានលើកឡើងថានេះ គឺជាការធ្វើនយោបាយូបនីយកម្មរបស់ប្រទេសមហាអំណាចទាំងនោះទៅលើជំងឺកូវីដ-១៩ ដើម្បីផលប្រយោជន៍រៀងៗខ្លួន។ បើក្រឡែកមកមើលប្រទេសកម្ពុជាវិញ កម្ពុជាកំពុងតែមម៉ាញឹកក្នុងការទទួលវ៉ាក់សាំងដែលជាជំនួយពីប្រទេសសម្ព័ន្ធមិត្តដូចជា ចិន ជប៉ុន និងអាមេរិកជាដើម ដែលនេះគឺជាសញ្ញានៃការពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជា និងអាចទប់ស្កាត់កុំឲ្យមានការរីករាលដាលនៃជំងឺកូវីដ-១៩ បានតទៅទៀតនាពេលឆាប់ៗនេះ។ នៅក្នុងកិច្ចសម្ភាសន៍នេះ យើងនឹងធ្វើការសិក្សាស្វែងយល់អំពីជំហរបស់ប្រទេសមហាអំណាចទាំងពីរទៅលើការចោទប្រកាន់គ្នាទៅវិញទៅមកក្នុងការស្វែងរកប្រភពដើមនៃជំងឺកូវីដ-១៩ និងយុទ្ធសាស្រ្តនៃការធ្វើនយោបាយូបនីយកម្មវ៉ាក់សាំងកូវីដ-១៩ របស់ប្រទេសធំៗនៅលើពិភពលោក។ សំណួរទី១៖ ពាក់ព័ន្ធទៅនឹងការលេចចេញដំបូងបង្អស់នៃវីរុសកូវីដ ឬដើមកំណើតនៃវីរ៉ុសកូវីដ-១៩ យើងឃើញថា ប្រទេសមហាអំណាចធំៗពីរ គឺសហរដ្ឋអាមេរិក និងចិន នៅតែបន្តធ្វើការចោទប្រកាន់គ្នាទៅវិញទៅមក...
Read More

AVI Voice ៖ ភ្នាក់ងារជំរុញការវិនិយោគ និងច្បាប់ស្ដីពីការវិនិយោគនៅកម្ពុជា

AVI VoiceAVI Voice: ភ្នាក់ងារជំរុញការវិនិយោគ និងច្បាប់ស្ដីពីការវិនិយោគនៅកម្ពុជាAVI VoiceAVI Voice: ភ្នាក់ងារជំរុញការវិនិយោគ និងច្បាប់ស្ដីពីការវិនិយោគនៅកម្ពុជាAVI VoiceAVI Voice: ភ្នាក់ងារជំរុញការវិនិយោគ និងច្បាប់ស្ដីពីការវិនិយោគនៅកម្ពុជា {{svg_share_icon}} សន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) បានរំពឹងថា រំហូរវិនិយោគផ្ទាល់ពីបរទេសជាសកលនឹងត្រូវធ្លាក់ចុះពី ៣០ ទៅ ៤០ ភាគរយក្នុងអំឡុងឆ្នាំ ២០២០ និង ២០២១។ ជាក់ស្តែង នៅក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ-១៩នេះ វិស័យវិនិយោគនៅក្នុងប្រទេសនីមួយៗ មានការធ្លាក់ចុះជាលំដាប់បើធៀបទៅនឹងឆ្នាំមុនៗ ជាពិសេសលំហូរនៃការវិនិយោគផ្ទាល់ពីបរទេស។ ការខាតបង់នៃផ្នែកវិនិយោគនេះគឺជាការខាតបង់មួយផ្នែកធំនៃចំណូលជាតិទាំងមូល ដែលប៉ះពាល់ដល់វឌ្ឍនភាពនៃការអភិវឌ្ឍនៅតាមបណ្ដាប្រទេសនីមួយៗ។ រដ្ឋាភិបាលនៃប្រទេសទាំងនោះបានរៀបចំ និងបង្កើតឡើងនូវស្ថាប័ន ក៏ដូចជាអនុវត្តនូវបទបញ្ញត្តិ និងច្បាប់ថ្មីទាក់ទងទៅនឹងការវិនិយោគនៅក្នុងប្រទេសរបស់ខ្លួន ដើម្បីជាការសម្របសម្រួលដល់វិស័យវិនិយោគឲ្យមានភាពប្រសើរឡើងវិញ។ នៅក្នុងកិច្ចសម្ភាសន៍នេះ យើងនឹងធ្វើការស្វែងយល់ពីច្បាប់វិនិយោគថ្មីនៅកម្ពុជា និងលក្ខខ័ណ្ឌលើកទឹកចិត្តវិនិយោគនានា ដើម្បីជួយជំរុញ និងស្ដារសេដ្ឋកិច្ចជាតិ នៅក្នុងអំឡុងពេល និងក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ សំណួរទី១៖ តើអ្វីទៅជាភ្នាក់ងារជំរុញការវិនិយោគ (IPAs)? ហើយតើ IPAs នេះមានតួនាទីអ្វីខ្លះក្នុងតំបន់អាស៊ាន? ពាក់ព័ន្ធនឹងសំណួរនេះដែរ ភ្នាក់ងារជំរុញវិនិយោគ ដែលជាទូទៅគេស្គាល់ថាជា IPAs នេះ គឺជាស្ថាប័នដែលទទួលបន្ទុកកិច្ចការងារវិនិយោគឯកជន និងវិនិយោគសាធារណៈសម្រាប់ការអភិវឌ្ឍ។ បើយោងទៅតាមការកំណត់អំពីតួនាទីទូទៅរបស់សមាគមន៍ភ្នាក់ងារជំរុញវិនិយោគលើពិភពលោក ដែលហៅកាត់ថា YPA ភ្នាក់ងារជំរុញវិនិយោគគឺមានបួនធំៗ៖  ទីមួយ គឺជាតួនាទីជំរុញ និងផ្សព្វផ្សាយពីឱកាសវិនិយោគដូចជាផ្សព្វផ្សាយពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ផ្សព្វផ្សាយពីក្របខ័ណ្ឌច្បាប់ដែលអនុគ្រោះ និងផ្សព្វផ្សាយពីរបបលើកទឹកចិត្តវិនិយោគជាដើម  ទីពីរ គឺជាតួនាទីទាក់ទាញវិនិយោគតាមរយៈការរៀបចំជាសិក្ខាសាលាជំរុញការទាក់ទាញវិនិយោគ និងកម្មវិធីធ្វើ Business Matching ផ្គូផ្គងវិនិយោគទៅក្រៅប្រទេសជាមួយនឹងវិនិយោគិនក្នុងស្រុក...
Read More

AVI Insight ៖ AVI និងវិទ្យាស្ថានចិន រៀបចំវេទិកាធំបំផុតដើម្បីប្រមើលមើលពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិនក្រោមយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងរយៈពេលជាង១០ឆ្នាំ

AVI Insight AVI និងវិទ្យាស្ថានចិន រៀបចំវេទិកាធំបំផុតដើម្បីប្រមើលមើលពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិនក្រោមយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងរយៈពេលជាង១០ឆ្នាំAVI Insight AVI និងវិទ្យាស្ថានចិន រៀបចំវេទិកាធំបំផុតដើម្បីប្រមើលមើលពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិនក្រោមយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងរយៈពេលជាង១០ឆ្នាំAVI Insight AVI និងវិទ្យាស្ថានចិន រៀបចំវេទិកាធំបំផុតដើម្បីប្រមើលមើលពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិនក្រោមយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងរយៈពេលជាង១០ឆ្នាំ AVI និងវិទ្យាស្ថានចិន រៀបចំវេទិកាធំបំផុតដើម្បីប្រមើលមើលពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិនក្រោមយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងរយៈពេលជាង១០ឆ្នាំ នៅថ្ងៃទី២៣ ខែកក្កដានេះ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) សហការជាមួយវិទ្យាស្ថាននិន្នាការសេដ្ឋកិច្ចចិន (China Institute of Economic Trend) និងបណ្ដាញសារព័ត៌មានសេដ្ឋកិច្ចចិន (China Economic Net) នឹងរៀបចំវេទិកាស្តីពី « កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-កម្ពុជា» នៅថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៣:០០-១៦:៣០ នាទីរសៀល។ ក្នុងវេទិកានេះ អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ប្រធានក្រុមប្រឹក្សាភិបាល និងប្រធានវិទ្យាស្ថានចក្ខុសវិស័យអាស៊ី រួមទាំងអ្នកជំនាញសេដ្ឋកិច្ចនិងនយោបាយពីប្រទេសចិននិងកម្ពុជាសរុប១៤រូប នឹងចែករំលែកពីទស្សនទានជុំវិញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិនក្រោមការអនុវត្តយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាលទាំងពីរ។ ចំពោះវេទិកាធំបំផុតមួយមិនធ្លាប់មាននេះ លោកបណ្ឌិត ឆេង គីមឡុង អនុប្រធានទី២នៃវិទ្យាស្ថានចក្ខវិស័យអាស៊ី ដែលមានវត្តមានដែរនោះ បានអះអាងថា វេទិកាខាងមុខនឹងជាឱកាសសំខាន់សម្រាប់...
Read More

AVI Voice ៖ គោលនយោបាយជប៉ុនចំពោះអាស៊ាន ក្រោមរដ្ឋបាលលោកនាយករដ្ឋមន្រ្តី ស៊ូហ្គា

AVI Voiceគោលនយោបាយជប៉ុនចំពោះអាស៊ាន ក្រោមរដ្ឋបាលលោកនាយករដ្ឋមន្រ្តី ស៊ូហ្គាAVI Voiceគោលនយោបាយជប៉ុនចំពោះអាស៊ាន ក្រោមរដ្ឋបាលលោកនាយករដ្ឋមន្រ្តី ស៊ូហ្គាAVI Voiceគោលនយោបាយជប៉ុនចំពោះអាស៊ាន ក្រោមរដ្ឋបាលលោកនាយករដ្ឋមន្រ្តី ស៊ូហ្គា {{svg_share_icon}} សំណួរទី១៖ តើលោកនាយករដ្ឋមន្រ្តី ស៊ូហ្គា យូស៊ីហ៊ីដេ ជានរណា? តើគាត់មានគុណសម្បតិ្ត ឬលក្ខណៈពិសេសអ្វីខ្លះ ដែលអាចឲ្យគាត់អាចទទួលសំឡេងភាគច្រើនពីសមាជិកនៅក្នុងគណបក្សប្រជាធិបតេយ្យ សេរី (Liberal Democratic Party-LDP) របស់ជប៉ុន? លោក ស៊ូហ្គា យូស៊ីហ៊ីដេ គឺជាអ្នកនយោបាយជប៉ុន ដែលមកពីគ្រួសារកសិករ ដែលឪពុករបស់គាត់ជាម្ចាស់ចំការស្តរបឺរី (Stawberry) រីឯម្តាយរបស់លោកគឺជាគ្រូបង្រៀន។ នេះដូចជាលើកទីមួយហើយ ក្នុងថ្នាក់ដឹកនាំកំពូលរបស់ជប៉ុន ដែលលោកមានប្រវត្តិចេញមកពីគ្រួសារធម្មតា ពោលគឺគ្រួសារកសិករ។ ភាគច្រើន ថ្នាក់ដឹកនាំនៃគណបក្ស LDP នេះ គឺចេញមកពីត្រកូលអ្នកនយោបាយខ្ពស់ៗ ឬក៏មានវណ្ណៈខ្ពស់ៗនៅក្នុងសង្គមជប៉ុន។ លោកគឺជានាយករដ្ឋមន្ត្រីដែលបានតែងតាំងឡើង បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ បានចុះចេញពីតំណែង នៅខែកញ្ញា ឆ្នាំ២០២០ និយាយឲ្យចំទៅនេះគឺជាការបោះឆ្នោតនៅក្នុងបក្សទេ ដើម្បីជ្រើសរើសលោកធ្វើជានាយករដ្ឋមន្ត្រីជំនួស។ យើងឃើញថានៅក្នុងគណបក្ស LDP នេះ គឺមានបក្ខពួកមួយចំនួននៅក្នុងគណបក្សនេះធ្វើការប្រកួតប្រជែងគ្នាដែរ...
Read More

AVI Voice ៖ ទំនាក់ទំនងរវាងសមុទ្រចិនខាងត្បូង និងព្រែកជីកក្រារបស់ថៃ

AVI Voiceទំនាក់ទំនងរវាងសមុទ្រចិនខាងត្បូង និងព្រែកជីកក្រារបស់ថៃAVI Voiceទំនាក់ទំនងរវាងសមុទ្រចិនខាងត្បូង និងព្រែកជីកក្រារបស់ថៃAVI Voiceទំនាក់ទំនងរវាងសមុទ្រចិនខាងត្បូង និងព្រែកជីកក្រារបស់ថៃ {{svg_share_icon}} ជម្លោះសមុទ្រចិនខាងត្បូងនេះ បានធ្វើឲ្យមានការប៉ះពាល់ដល់ស្ថិរភាព និងសន្តិសុខក្នុងតំបន់ និងគ្រោះថ្នាក់បំផុតដោយសារតែទាំងចិន និងអាមេរិកបាននឹងកំពុងតែពង្រីកកម្លាំងយោធារបស់ខ្លួន និងបានទាមទារឲ្យប្រទេសអាស៊ានជ្រើសរើសរវាងចិននិងអាមេរិក។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោក ថុង ម៉េងដាវិត បានលើកឡើងថា បញ្ហាសមុទ្រចិនខាងត្បូងនេះនឹងមិនមានដំណោះស្រាយច្បាស់លាស់ ឬប្រសិទ្ធិភាពនោះទេ ដរាបណា COC មិនត្រូវបានចុះហត្ថលេខាទទួលស្គាល់ពីភាគីទាំងពីរ ដោយផ្អែកលើកត្តាធំៗ ៤ គឺ៖ (១) ការបែងចែករវាងប្រទេសអាស៊ានដែលមានជម្លោះ និងប្រទេសដែលមិនមានជម្លោះជាមួយនឹងចិន (២) ​ផលប្រយោជន៍ជាតិ ​ (៣) ជំងឺរាត្បាតកូវីដ-១៩ និង (៤) ការប្តេជ្ញាចិត្តរបស់ចិនក្នុងការចូលរួមជាវិធានច្បាប់ និងគោរពទៅតាមក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូងនេះឬក៏អត់ ។ ទាក់ទងនឹងព្រែកជីកក្រារបស់ថៃវិញ ព្រែកនេះអាចជាច្រកពាណិជ្ជកម្មដ៏ធំជំនួសឲ្យកំពង់ផែអន្តរជាតិរបស់សិង្ហបុរី នៅក្នុងសមុទ្រចិនខាងត្បូង ដែលជាហេតុតម្រូវឲ្យរដ្ឋាភិបាលថៃ និងអ្នកនយោបាយថៃ ត្រូវតែមានការគិតគូរឲ្យបានម៉ត់ចត់ និងមានទស្សនវិស័យវែងឆ្ងាយក្នុងការវិភាគលើការខាតបង់ និងប្រយោជន៍ជាក់ស្តែងពីគម្រោងព្រែកជីកក្រានេះ ដូចជាក្នុងកិច្ចការចរចាជាមួយនឹងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិជាដើម ដើម្បីធានាឲ្យបាននូវឯករាជ្យភាពសេដ្ឋកិច្ច និងអព្យាក្រឹតរបស់ខ្លួន ក្នុងកិច្ចការភូមិសាស្រ្តនយោបាយ។  សំនួរទី១៖ តើបញ្ហាជម្លោះសមុទ្រចិនខាងត្បូង មានដំណើរដើមទងយ៉ាងដូចម្តេច? តើសមុទ្រចិនខាងត្បូងមានសារៈសំខាន់យ៉ាងដូចម្តេចចំពោះភាគីជម្លោះ និងចំពោះប្រទេសមហាអំណាច និងអំណាចកណ្តាលដែលលូកដៃនៅក្នុងជម្លោះនេះ? ចំពោះសារៈប្រយោជន៍សំខាន់ៗរបស់តំបន់សមុទ្រចិនខាងត្បូងនេះ គឺតំបន់នេះមានសក្តានុពលខ្លាំងទាំងសេដ្ឋកិច្ច និងនយោបាយ...
Read More

AVI Voice៖ គម្រោងនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនៅកម្ពុជា៖ ការរក្សាកាលានុវត្តភាពនិងការកាត់បន្ថយហានិភ័យ

AVI Voiceគម្រោងនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនៅកម្ពុជា៖ ការរក្សាកាលានុវត្តភាពនិងការកាត់បន្ថយហានិភ័យAVI Voiceគម្រោងនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនៅកម្ពុជា៖ ការរក្សាកាលានុវត្តភាពនិងការកាត់បន្ថយហានិភ័យAVI Voiceគម្រោងនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនៅកម្ពុជា៖ ការរក្សាកាលានុវត្តភាពនិងការកាត់បន្ថយហានិភ័យ សំនួរទី១៖ តើកម្ពុជាបានទទួលគម្រោងសំខាន់ៗអ្វីខ្លះពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនេះ? ចំពោះប្រវត្តិគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ ដែលដំបូងគេហៅថា One Belt One Road Initiative ត្រូវបានលើកឡើងដោយលោកប្រធានាធិបតី ស៊ី ជីងពីង ក្នុងអំឡុងពេលទស្សកិច្ចរបស់លោកនៅប្រទេសKazakhstan កាលពីឆ្នាំ២០១៣។ លោកបានស្នើឲ្យមានការបង្កើតនូវគំរូកិច្ចសហប្រតិបត្តិការប្រចាំតំបន់ ដែលជាដំបូងគេស្គាល់ថា Silk Road Economic Belt។ មួយខែក្រោយមកលោកក៏បានធ្វើទស្សកិច្ចនៅប្រទេសឥណ្ឌូនេស៊ី លោកក៏បានប្រកាសជាថ្មីឲ្យមានការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ក៏ដូចជាការចាប់ផ្ដើមកសាងផ្លូវសូត្រសមុទ្រប្រចាំសតវត្សទី២១ ហើយនៅ​ខែកញ្ញា ឆ្នាំ២០១៣ គម្រោងនេះត្រូវបានសរសេររៀបរៀង និងអនុម័តដោយគណៈមជ្ឈិមបក្សចិន ដោយចាត់ទុកគម្រោងនេះជាគោលនយោបាយអាទិភាពរបស់ប្រទេសចិន។ នៅខែមីនាឆ្នាំ២០១៥ គម្រោងនេះត្រូវបានទទួល និងអនុម័តដោយក្រុមប្រឹក្សារដ្ឋរបស់ចិនដោយដាក់ចេញជាផែនការលម្អិតលើគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ ដោយផ្ដោតជាសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធ។ ហើយកម្ពុជាបានចូលរួមក្នុងគម្រោងគំនិតផ្ដួចផ្ដើមនេះជាមួយនឹងប្រទេសក្រុមដំបូងគេ កាលពីឆ្នាំ២០១៤ កន្លងទៅនេះ។ យើងបានដឹងស្រាប់ហើយថា ផលប្រយោជន៍ដែលកម្ពុជាទទួលបានពីគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវមានច្រើនណាស់។ បើពិនិត្យទៅលើផលធៀបទំហំវិនិយោគផ្ទាល់ពីបរទេស និង GDP របស់កម្ពុជា ដែលមានត្រឹមតែកម្រិត...
Read More
1 2 3 4 5 7

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.