វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងក្រុមប្រឹក្សាទឹកអាស៊ី (AWC) បានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ លើអនុស្សរណៈនៃកិច្ចព្រមព្រៀង (MoA) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើចីរភាពទឹក ការកសាងសមត្ថភាព និងការស្រាវជ្រាវនៅក្នុងប្រទេសកម្ពុជា និងអាស៊ី។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សួស យ៉ារ៉ា សមាជិកសភា និងជាអនុប្រធានក្រុមប្រឹក្សាភិបាលទឹកនៃសភាអាស៊ី (AAWC) និង ឯកឧត្តមបណ្ឌិត Yun Seog-dae ប្រធាន AWC និងជានាយកប្រតិបត្តិសាជីវកម្មរដ្ឋករទឹកកូរ៉េ K Water។ កិច្ចព្រមព្រៀងនេះបានចុះហត្ថលេខាជាផ្លូវការដោយ លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានAVI និង លោកបណ្ឌិត Cho Yong-deok អគ្គលេខាធិការAWC។ ពិធីចុះហត្ថលេខានេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយរបស់ស្ថាប័នទាំងពីរក្នុងការរួមចំណែកដល់ការអភិវឌ្ឍវិស័យទឹករបស់កម្ពុជា ពីព្រោះទឹកគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំងប្រាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចដែលបានបង្ហាញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ តាមរយៈអនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ ស្ថាប័នទាំងពីរនឹងធ្វើការរួមគ្នាលើគំនិតផ្តួចផ្តើមស្រាវជ្រាវ កិច្ចពិភាក្សាគោលនយោបាយ និងកម្មវិធីកសាងសមត្ថភាព...