Telephone
(+855) 99841445/ 99 929 323
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Category

AVI Voice

AVI Voice

AVI Voice : ដីការចាប់ខ្លួនរបស់លោក Putin និងជំនួបជាមួយនឹងលោក Xi ស្របពេលនៃភាពវឹកវរ

ដីការចាប់ខ្លួនរបស់លោក Putin និងជំនួបជាមួយនឹងលោក Xi ស្របពេលនៃភាពវឹកវរដីការចាប់ខ្លួនរបស់លោក Putin និងជំនួបជាមួយនឹងលោក Xi ស្របពេលនៃភាពវឹកវរដីការចាប់ខ្លួនរបស់លោក Putin និងជំនួបជាមួយនឹងលោក Xi ស្របពេលនៃភាពវឹកវរ ស្របពេលដែលសង្រ្គាមនៅអ៊ុយក្រែនកំពុងតែមានភាពតានតឹង តុលាការព្រម្មទណ្ឌអន្តរជាតិ (ICC) បានចេញសាលដីការចាប់ខ្លួនរបស់លោក Vladimir Putin ពីបទឧក្រិដ្ឋកម្មសង្រ្គាមពីការនិរទេសកុមារអ៊ុយក្រែនដោយខុសច្បាប់អំឡុងពេលនៃសង្រ្គាមកំពុងកើតឡើង។ មិនបានប៉ុន្មានថ្ងៃផង លោក Xi Jinping ក៏បានធ្វើដំណើរទៅកាន់សេតវិមាន Kremlin ដើម្បីចូលរួមជំនួបពិភាក្សាកំពូលជាមួយលោក Putin។ ក្នុងកិច្ចសម្ភាសន៍នេះ លោក អំ សុជាតិ បានពន្យល់អំពីខ្លឹមសារនៃសាលដីការចាប់ខ្លួនលោក Putin ចំពោះរូបលោកផ្ទាល់និងប្រទេសរុស្ស៊ីទាំងមូល និងលើកឡើងអំពីលទ្ធផលនៃជំនួបទ្វេភាគីរវាងមេដឹកនាំនៃប្រទេសមហាអំណាចកុម្មុនីស្តទាំងពីរផងដែរ។ សំណួរទី១៖ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ តុលាការព្រម្មទណ្ឌអន្តរជាតិ (ICC) បានប្រកាសចេញនូវដីការចាប់ខ្លួនរបស់លោកប្រធានាធិបតី Vladimir Putin លើការចោទប្រកាន់ឧក្រិដ្ឋកម្មសង្រ្គាមពីការនិរទេសកុមារអ៊ុយក្រែនដោយខុសច្បាប់។ ជាបឋម តើ (វាគ្មិន) អាចពន្យល់លម្អិតបន្តិចបានទេពាក់ព័ន្ធទៅនឹងសុំណុំរឿងរបស់លោក Putin ដែលស៊ឺបអង្កេតដោយតុលាការព្រម្មទណ្ឌអន្តរជាតិ? លោក អាំ សុជាតិ៖ ដូចដែលយើងបានដឹងហើយថា ICC គឺជាតុលាការអន្តរជាតិត្រូវបានបង្កើតឡើងនៅក្រោមលក្ខន្តិកៈនៃទីក្រុងរ៉ូមឆ្នាំ២០០២ ហើយ ICC មានសមត្ថកិច្ចទប់ស្កាត់នៅក្នុងករណីមួយចំនួនប្រសិនបើប្រទេសដែលមានបទល្មើសបានប្រព្រឹត្តនោះជាភាគីនៃលក្ខន្តិកៈនៃទីក្រុងរ៉ូម...
Read More

AVI Voice: សម័យប្រជុំពេញអង្គសភាប្រជាជនចិនឆ្នាំ២០២៣ និងអាណត្តិទី៣ របស់លោក ស៊ី ជាប្រធានាធិបតី

សម័យប្រជុំពេញអង្គសភាប្រជាជនចិនឆ្នាំ២០២៣ និងអាណត្តិទី៣ របស់លោក ស៊ី ជាប្រធានាធិបតីសម័យប្រជុំពេញអង្គសភាប្រជាជនចិនឆ្នាំ២០២៣ និងអាណត្តិទី៣ របស់លោក ស៊ី ជាប្រធានាធិបតីសម័យប្រជុំពេញអង្គសភាប្រជាជនចិនឆ្នាំ២០២៣ និងអាណត្តិទី៣ របស់លោក ស៊ី ជាប្រធានាធិបតី សម័យប្រជុំពេញអង្គសភាប្រជាជនចិនឆ្នាំ២០២៣ ត្រូវបានប្រព្រឹត្តឡើងចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ដែលជាលោក ស៊ី ជីនពីង ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិចិនក្នុងអាណត្តិទី៣របស់ខ្លួន។ បន្ថែមពីលើនេះ ជាលទ្ធផលយើងឃើញមាននូវការផ្លាស់ប្ដូរមួយចំនួនពាក់ព័ន្ធទៅនឹងក្បាលម៉ាស៊ីដឹកនាំបក្សកុម្មុនីស៍ចិន និងគោលនយោបាយជាតិនិងគោលនយោបាយការបរទេសមួយចំនួនសម្រាប់អាណត្តិថ្មីក្រោមការដឹកនាំរបស់លោក ស៊ី។ ក្នុងកិច្ចសម្ភាសន៍នេះ បណ្ឌិត ឈាង វណ្ណារិទ្ធិ បានពន្យល់អំពីលទ្ធផលសំខាន់ៗនៃសម័យប្រជុំពេញអង្គសភាប្រជាជនចិនឆ្នាំ២០២៣ គោលនយោបាយថ្មីរបស់លោក ស៊ី ក៏ដូចជាឥទ្ធិពលនៅក្នុងអាណត្តិទី៣ របស់លោក ស៊ី ផងដែរ។ សំណួរទី១៖ នាថ្ងៃទី៤​ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ សាធារណៈរដ្ឋប្រជាមានិតចិនបានប្រព្រឹត្តទៅនៅសម័យប្រជុំពេញអង្គសភាប្រជាជនចិន ដែលក្នុងនោះរួមមានកិច្ចប្រជុំលើកទី១នៃមហាសន្និបាតសភាតំណាងប្រជាជនចិននីតិកាលទី១៤ និងកិច្ចប្រជុំលើកទី១នៃសភាប្រឹក្សានយោបាយប្រជាជនចិននីតិកាលទី១៤។ សម័យប្រជុំពេញអង្គ សភាប្រជាជនចិនឆ្នាំ២០២៣នេះផងដែរ ក៏ទទួលបាននូវការចាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់ អ្នកតាមដានព្រឹត្តិការណ៍ នៃប្រទេសចិន ក៏ដូចជាអ្នកវិភាគគោលនយោបាយសាធារណៈជាច្រើនផងដែរ។ ជាបឋម សូម (វាគ្មិន) ជួយរៀបរាប់ត្រួសៗបន្តិចអំពីលទ្ធផលគោល ក៏ដូចជាលទ្ធផលសំខាន់ៗនៃសម័យប្រជុំពេញអង្គសភាប្រជាជនចិនឆ្នាំ២០២៣នេះ? ...
Read More

AVI Voice: ជំហរ និងផែនការសន្តិភាពរបស់ចិន លើដំណោះស្រាយសង្រ្គាមនៅអ៊ុយក្រែន

ចិនបានចាប់ផ្ដើមបង្ហាញអំពីវត្តមាន និងគោលជំហររបស់ខ្លួននៅក្នុងដំណើរការនៃការចូលរួមសម្របសម្រួលសង្រ្គាមនៅអ៊ុយក្រែន ដោយកាលពីដើមឆ្នាំកន្លងទៅនេះរដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសដាក់ចេញនូវផែនការសន្តិភាព១២ចំណុចសម្រាប់ការដោះស្រាយវិបត្តិនៅអ៊ុយក្រែន។ យ៉ាងមិញ ពាក់ព័ន្ធទៅនឹកការអនុវត្តជាក់ស្ដែង ក៏ដូចជាថាតើផែនការសន្តិភាពរបស់ចិននឹងមានប្រសិទ្ធភាពកម្រិតណា យើងនឹងត្រូវរងចាំមើលអំពី
Read More

AVI Voice: ការបោះឆ្នោតសកលឆ្នាំ២០២៣ និងការវិវត្តិន៍នៃស្ថានភាពនយោបាយប្រទេសថៃ» (ភាគ 2)

AVI Voiceការបោះឆ្នោតសកលឆ្នាំ២០២៣ និងការវិវត្តិន៍នៃស្ថានភាពនយោបាយប្រទេសថៃAVI Voiceការបោះឆ្នោតសកលឆ្នាំ២០២៣ និងការវិវត្តិន៍នៃស្ថានភាពនយោបាយប្រទេសថៃAVI Voiceការបោះឆ្នោតសកលឆ្នាំ២០២៣ និងការវិវត្តិន៍នៃស្ថានភាពនយោបាយប្រទេសថៃ លោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា ដែលជាកូនស្រីបង្កើតរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺជាបេក្ខភាពមួយរូបដែលនឹងត្រូវតតាំងជាមួយគណបក្សដទៃទៀតនៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។ លោកស្រីគឺជាបេក្ឋភាពវៃក្មេងមួយរូបដែលមិនសូវបានបទពិសោធន៍នៅក្នុងវិស័យនយោបាយ ប៉ុន្តែត្រូវបានសាធារណៈជនបង្ហាញអំពីការគាំទ្រយ៉ាងច្រើនលើសពីការរំពឹងទុកសម្រាប់ការបោះឆ្នោតខាងមុខនេះ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក សេង វណ្ណលី បានពន្យល់អំពីវត្តមានរបស់លោកស្រី ផែតុងតាន ក្នុងវិស័យនយោបាយនិងការបោះឆ្នោតឆ្នាំ២០២៣។ សំណួរទី១៖ ការបោះឆ្នោតសកលក្នុងឆ្នាំ២០២៣នេះ នៅប្រទេសថៃបានកំណត់ធ្វើនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ នាពេលខាងមុខ ដោយយើងក៏មើលឃើញដែរថាការបោះឆ្នោតមួយនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកតាមដាន និងអ្នកសិក្សាស្រាវជ្រាវពីស្ថានភាពនយោបាយទាំងក្នុងនិងក្រៅប្រទេស។ ជាបឋម តើលោកវណ្ណលី អាចជួយពន្យល់ត្រួសៗបន្តិចបានទេអំពី ស្ថានភាព និងការវិវត្តន៍ថ្មីៗទៅលើនយោបាយក្នុងប្រទេសថៃ? ហើយជាពិសេសនោះគឺនីតិវិធីនៃការបោះឆ្នោតសកលនៅក្នុងប្រទេសថៃ ដើម្បីជាការយល់ដឹងចំពោះសាធារណជនផងដែរ? លោក សេង វណ្ណលី៖ មុននឹងខ្ញុំឆ្លើយចំពោះសំណួរ ខ្ញុំសូមចាប់ផ្តើមនិយាយអំពីការវិវត្តន៍ស្ថានការណ៍ចុងក្រោយបន្តិច ដោយសារថ្ងៃនេះខ្ញុំបានទទួលពត៌មានថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ អាចនឹងរំលាយសភាមុនថ្ងៃទី​២៣ ដូចនេះមានន័យថាថ្ងៃទី២៣ ខែមីនានេះ ជាថ្ងៃចុងក្រោយនៃរដ្ឋាភិបាលរបស់លោកអាណត្តិទី២ ហើយមានពត៌មានលោកអាចនឹងរំលាយសភាមុននឹងឈានដល់ការបោះឆ្នោតនាខែឧសភា ដោយពត៌មានបាននិយាយថាលោកអាចនឹងរំលាយសភាក្នុងចន្លោះថ្ងៃទី១៥ ខែមីនា។ មូលហេតុដែលលោករំលាយ ខ្ញុំមើលទៅប្រហែលជាមានហេតុផលពីរ ទៅបី...
Read More

AVI Voice : ការបោះឆ្នោតសកលឆ្នាំ២០២៣ និងការវិវត្តិន៍នៃស្ថានភាពនយោបាយប្រទេសថៃ (ភាគ ១)

AVI Voiceការបោះឆ្នោតសកលឆ្នាំ២០២៣ និងការវិវត្តិន៍នៃស្ថានភាពនយោបាយប្រទេសថៃ (ភាគ ១)AVI Voiceការបោះឆ្នោតសកលឆ្នាំ២០២៣ និងការវិវត្តិន៍នៃស្ថានភាពនយោបាយប្រទេសថៃ (ភាគ ១)AVI Voiceការបោះឆ្នោតសកលឆ្នាំ២០២៣ និងការវិវត្តិន៍នៃស្ថានភាពនយោបាយប្រទេសថៃ (ភាគ ១) ការបោះឆ្នោតសកលនៅប្រទេសថៃនឹងត្រូវប្រព្រឹត្តឡើងនាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣។ ស្របពេលជាមួយគ្នានេះ វាក៏ក្លាយជាប្រធានបទក្ដៅសម្រាប់វឌ្ឍនភាពនៃស្ថានភាពនយោបាយក្នុងប្រទេសថៃ តាមរយៈការប្រកួតប្រជែងដ៏ស្វិតស្វាញរវាងគណបក្សធំៗនៅប្រទេសថៃ ដែលរួមមានគណបក្ស Ruam Thai Sang Chart របស់លោកប្រាយុទ្ធដែលទើបតែបង្កើតថ្មី គណបក្សភឿថៃ គណបក្សផ្លាង ប្រាឆារ៉ាត់ និងគណបក្សធំៗមួយចំនួនទៀត។ លើសពីនេះ រឿងរ៉ាវរបស់លោកប្រាយុទ្ធក៏ក្លាយជាផ្ទាំងស៊ីបក្នុងការវិភាគ និងមានការវែកញែកជាច្រើនចំពោះអនាគតរបស់លោកប្រាយុទ្ធផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក សេង វណ្ណលី បានពន្យល់អំពីនីតិវិធីនៃការបោះឆ្នោតសកលប្រទេសថៃ ការវិវត្តន៍ស្ថានការន៍ចុងក្រោយរបស់ប្រទេសថៃ និងការយល់ឃើញរបស់លោកចំពោះប្រជាប្រិយភាពលោកប្រាយុទ្ធសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។ សំណួរទី១៖  ការបោះឆ្នោតសកលក្នុងឆ្នាំ២០២៣នេះ នៅប្រទេសថៃបានកំណត់ធ្វើនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ នាពេលខាងមុខ ដោយយើងក៏មើលឃើញដែរថាការបោះឆ្នោតមួយនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកតាមដាន និងអ្នកសិក្សាស្រាវជ្រាវពីស្ថានភាពនយោបាយទាំងក្នុងនិងក្រៅប្រទេស។ ជាបឋម តើលោកវណ្ណលី អាចជួយពន្យល់ត្រួសៗបន្តិចបានទេអំពី ស្ថានភាព និងការវិវត្តន៍ថ្មីៗទៅលើនយោបាយក្នុងប្រទេសថៃ? ហើយជាពិសេសនោះគឺនីតិវិធីនៃការបោះឆ្នោតសកលនៅក្នុងប្រទេសថៃ ដើម្បីជាការយល់ដឹងចំពោះសាធារណជនផងដែរ? លោក សេង...
Read More

AVI Voice: ខួបលើកទី៧០ នៃទំនាក់ទំនងកម្ពុជា-ជប៉ុន៖ សមិទ្ធិផល និងមាគ៌ាអនាគត

នាំ២០២៣ គឺជាឆ្នាំនៃការប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងជប៉ុន។
Read More

AVI Voice: ការប្រកួតប្រជែងរវាង ប្រទេសចិន ជាមួយសហរដ្ឋអាមេរិក និងឥទ្ធិពលមកលើកម្ពុជា

ស្ថានភាពនៃការប្រកួតប្រជែងមហាអំណាចស.រ.អ.និងចិន នៅតែជាប្រធានបទក្ដៅនិងមានភាពស្មុគស្មាញ។ ជាពិសេសវាបានជះឥទ្ធិពលដល់ដល់ការ
Read More

AVI Voice: ស្ថានភាពបច្ចុប្បន្ន នៅមីយ៉ាន់ម៉ា និងគោលជំហរ របស់ប្រធានអាស៊ានឥណ្ឌូនេស៊ី

ស្ថានភាពបច្ចុប្បន្ន នៅមីយ៉ាន់ម៉ា និងគោលជំហរ របស់ប្រធានអាស៊ានឥណ្ឌូនេស៊ីAVI Voiceស្ថានភាពបច្ចុប្បន្ន នៅមីយ៉ាន់ម៉ា និងគោលជំហរ របស់ប្រធានអាស៊ានឥណ្ឌូនេស៊ីAVI Voiceស្ថានភាពបច្ចុប្បន្ន នៅមីយ៉ាន់ម៉ា និងគោលជំហរ របស់ប្រធានអាស៊ានឥណ្ឌូនេស៊ីAVI Voice អស្ថិរភាពនៅមីយ៉ាន់ម៉ានៅតែបន្តអូសបន្លាយគ្មានពេលវេលាច្បាស់លាស់ ហើយភាពជាប្រធានអាស៊ានរបស់ឥណ្ឌូនេស៊ីក៏បានមកដល់។ ស្របពេលជាមួយគ្នានេះ របបយោធាមីយ៉ាន់ម៉ាទើបតែបានដាក់ចេញនូវច្បាប់ស្ដីពីការបោះឆ្នោតថ្មីនៅក្នុងប្រទេសរបស់ខ្លួនមុនការបោះឆ្នោតដែលខ្លួនបានសន្យាបានមកដល់។ ក្នុងកិច្ចសម្ភាសន៍នេះ បណ្ឌិត Desmond Molloy បានសង្ខេបអំពីស្ថានភាបបច្ចុប្បន្នដែលកំពុងកើតមាននៅមីយ៉ាន់ម៉ា និងគោលជំហររបស់ឥណ្ឌូនេស៊ីក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំនេះ ក៏ដូចជាវិធានការនានាដែលនឹងត្រូវអនុវត្តសម្រាប់វិបត្តិមួយនេះផងដែរ។ សំណួរទី១៖ ដោយគិតពីស្ថានភាពបច្ចុប្បន្នរបស់មីយ៉ាន់ម៉ា តើ (​វាគ្មិន) គិតថាស្ថិរភាពនយោបាយអាចរក្សាបានក្នុងកម្រិតសមហេតុផលទេ បើប្រៀបធៀបទៅនឹងការចាប់ផ្តើមនៃរដ្ឋប្រហារកាលពីពីរឆ្នាំមុនក្នុងឆ្នាំ ២០២១? ខ្ញុំគិតថាពេលវេលាចុងក្រោយដែលមានស្ថិរភាពនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាគឺនៅម៉ោងប្រហែល ៣ ទៀបភ្លឺថ្ងៃទី ០១ ខែកុម្ភៈឆ្នាំ ២០២១ ។ វាជាពេលព្រឹកដែលរដ្ឋាភិបាលភាគច្រើនរបស់ NLD ដែលទើបតែឈ្នះការបោះឆ្នោតឆ្នាំ ២០២០ ដោយភ្លូកទឹកភ្លូកដី កំពុងរៀបចំបង្កើតរដ្ឋាភិបាល។ ហើយនៅម៉ោង ៤:០០ ព្រឹក យោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារ។ កាលនោះមាន​ស្ថិរភាព​សម​ហេតុផល ព្រោះ​មាន​រដ្ឋាភិបាល​ភាគច្រើន។ យើងឃើញមានការធ្វើដំណើររយៈពេល១១ឆ្នាំឯណោះ ក្នុងការផ្លាស់ប្តូរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យដែលទាក់ទងគ្នា និងឆ្ពោះទៅរកស្ថិរភាព ការធ្វើឱ្យប្រសើរឡើងនៃសេដ្ឋកិច្ច ការធ្វើឱ្យប្រសើរឡើងនៃច្បាប់ និងការខិតខំប្រឹងប្រែងក្នុងការកសាងសន្តិភាពទាក់ទងនឹងជម្លោះផ្សេងៗដែលបានកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែចាប់តាំងពីការធ្វើរដ្ឋប្រហារ​នោះ​ស្ថិរភាព​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​រហូត​ដល់​ដំណាក់កាល​មួយ​ដែល​មិន​អាច​ចាត់​ទុក​ថា​មាន​ស្ថិរភាព​នយោបាយ។...
Read More

AVI Voice: ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូង

AVI Voiceភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូងAVI Voiceភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូងAVI Voiceភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូង ការតម្លើងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសាធារណៈរដ្ឋកូរ៉េ គឺជាសញ្ញាវិជ្ជមានមួយសម្រាប់ប្រទេសទាំងពីរ ក៏ដូចជាតំបន់អាស៊ានទាំងមូល ក្នុងការជម្រុញដល់ការអភិវឌ្ឍន៍លើវិស័យអាទិភាព ក៏ដូចជាពង្រឹកនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីជាមួយតំបន់ផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ទន់ លីណាសុផាឬទ្ធិ បានពន្យល់អំពីសាវតានៃទំនាក់ទំនងរវាងប្រទេសទាំងពីរ សារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយវៀតណាម-សាធារណៈរដ្ឋកូរ៉េ និងផលបច្ច័យនៃភាពជាដៃគូនេះមកកាន់តំបន់អាស៊ីក៏ដូចជាឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ។ សំណួរទី១៖ ជាបឋមមុននឹងចូលទៅកាន់ការពិភាក្សាអំពីការតំឡើងនូវភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរ តើលោកអាចរៀបរាប់សង្ខេបត្រួសៗអំពីសាវតានៃទំនាក់ទំនងរបស់ប្រទេសទាំងពីរបន្តិចបានទេ? ហើយការជួបពិភាក្សារបស់មេដឹកនាំកំពូលទាំងពីរកាលពីពេលថ្មីៗនេះ សម្រេចបាននូវលទ្ធផលអ្វីខ្លះដែរ? បាទសូមអរគុណសម្រាប់សំណួរចាប់ផ្ដើមមួយនេះ ជាបឋមខ្ញុំសូមរំលេចត្រួសៗបន្តិចអំពីសាវតានៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ យើងអាចនិយាយបានថាទំនាក់ទំនងរវាងប្រទេសទាំងពីរគឺចាប់ផ្ដើមចេញពីសត្រូវមកជាមិត្ត (from foe to friend) ដែលក្នុងសម័យសង្រ្គាមត្រជាក់ កាលនោះកូរ៉េខាងត្បូងគឺជាសត្រូវរបស់វៀតណាម ហើយប្រទេសទាំងពីរបានមានភាពខុសគ្នាទៅមនោគមន៍វិទ្យាដែលជាពិសេសទៅលើប្រព័ន្ធគ្រប់គ្រងសង្គមរៀងៗខ្លួន។ ក៏ប៉ុន្តែក្នុងរយៈពេលជាង៣ទសវត្សរ៍មកនេះ ទាំងកូរ៉េខាងត្បូង និងវៀតណាមបានប្រែក្លាយកេរ្តិ៍តំណែរមិនល្អនៃទំនាក់ទំនងរបស់ខ្លួន ហើយក្លាយទៅជាមិត្តជិតស្និត ក៏ដូចជាបានបង្កើតឡើងនូវទំនាក់ទំនងទ្វេភាគីយ៉ាងល្អ ហើយបន្ថែមពីលើនេះផងដែរប្រទេសទាំងពីរក៏ផ្ដល់តម្លៃនៃទំនាក់ទំនងទ្វេភាគីឱ្យគ្នាទៅវិញទៅមកនិងសារៈសំខាន់រវាងគ្នានិងគ្នារហូតមកដល់បច្ចុប្បន្ននេះ។ បើយើងនិយាយអំពីវប្បធម៌ និងប្រវត្តិសាស្រ្ត ប្រទេសទាំងពីរមានភាពស្រដៀងគ្នាច្រើន ដែលទាំងកូរ៉េខាងត្បូង និងវៀតណាមសុទ្ធសឹងតែប្រកាន់យកនូវលទ្ធិខុងជឺនិយម។ ហើយដូចដែរយើងដឹងហើយថាកូរ៉េខាងត្បូងគឺជាប្រទេសដែលមានភាពសម្បូរបែបទៅលើផ្នែកវប្បធម៌ និងប្រវត្តសាស្រ្តដែលមានឥទ្ធិពលយ៉ាងខ្លាំងខ្លាមកកាន់តំបន់អាស៊ីក៏ដូចជាពិភពលោកទាំងមូល ហើយលំហូរឥទ្ធិពលរបស់កូរ៉េទៅក្នុងប្រទេសវៀតណាម (ដែលគេហៅថា Soft Power នោះ) ត្រូវបានបែងចែកជាពីរប្រភេទដែលមួយផ្នែកនោះមានដូចជាវិស័យភាពយន្តនិងតន្ត្រី ហើយមួយផ្នែកទៀតគឺផ្នែករឹងនិងសេវាកម្ម ដែលរួមមានដូចជាទូរសព្ទដៃ មូដសំលៀកបំពាក់ ម្ហូប...
Read More

AVI Voice: អ្វីទៅជាកិច្ចព្រមព្រៀងបៃតងអាស៊ាន?

AVI Voiceអ្វីទៅជាកិច្ចព្រមព្រៀងបៃតងអាស៊ាន?AVI Voiceអ្វីទៅជាកិច្ចព្រមព្រៀងបៃតងអាស៊ាន?AVI Voiceអ្វីទៅជាកិច្ចព្រមព្រៀងបៃតងអាស៊ាន? ក្នុងអាណត្តិប្រធានអាស៊ានលើកទី៣ របស់ខ្លួន កម្ពុជាបានផ្ដួចផ្ដើមក្នុងការបង្កើតឱ្យមានឡើងនូវកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) ដែលផ្ដោតសំខាន់ទៅលើការនាំឱ្យតំបន់អាស៊ានទៅរកចីរភាព និងការអភិវឌ្ឍន៍បៃតង។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត កែវ ពិសិដ្ឋ បានពន្យល់អំពីកិច្ចព្រមព្រៀងបៃតងអាស៊ាន និងបានរៀបរាប់អំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងមួយនេះចំពោះការជម្រុញដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃតំបន់អាស៊ាន ក៏ដូចជាផលប្រយោជន៍សម្រាប់សមាជិកអាស៊ានទាំងអស់ផងដែរ។ សំណួរទី១៖ នៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ដែលប្រព្រឹត្តឡើងកាលពីខែសីហាឆ្នាំ២០២២កន្លងទៅ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឡើងនូវការបង្កើតនិងការគាំទ្រពីថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកអាស៊ានទាំងអស់ទៅលើគំនិតផ្ដួចផ្ដើមថ្មីមួយដែលឱ្យឈ្មោះថា «កិច្ចព្រមព្រៀងបៃតងអាស៊ាន» ក្រោមការស្វាគមន៍យ៉ាងកក់ក្តៅ នៅក្នុងការដឹកនាំទៅរកចីរភាពនិងការអភិវឌ្ឍបៃតង។ ជាបឋម តើអ្វីទៅជា «កិច្ចព្រមព្រៀងបៃតងអាស៊ាន» ឬក៏ហៅកាត់ថា «ASEAN Green Deal» នេះ?  ទាក់ទងជាមួយនឹងកិច្ចព្រមព្រៀងបៃតងអាស៊ាននេះគឺជាគំនិតផ្តួចផ្តើមមួយដ៏សំខាន់ ដែលសម្តេចនាយករដ្ឋមន្ត្រី គាត់បានលើកឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាននៅពេលកន្លងទៅ គឺក្នុងគោលបំណងដើម្បី ទៅរកចីរភាព និងការអភិវឌ្ឍបៃតង ប៉ុន្តែបើយើងនិយាយជាក់លាក់ថាតើនិយមន័យនៃពាក្យថា «ASEAN Green Deal» ឬ«កិច្ចព្រមព្រៀងបៃតងអាស៊ាន» ហ្នឹងមានន័យថាមិច វាមានទាន់មានការបញ្ជាក់ច្បាស់ថាតើScopeហ្នឹងវាទៅដល់កម្រិតណាឱ្យជាក់លាក់ទេ។ តាមឮដំណឹងថាយើងមានក្រុមការងាររបស់រាជរដ្ឋាភិបាលកំពុងតែសិក្សាលម្អិតបន្ថែមទៀតទៅលើវិសាលភាពនិងយន្តការណ៍នៃការកំណត់នូវកិច្ចព្រមព្រៀងបៃតងអាស៊ាន។ បើតាមខ្ញុំដឹងវាអាចទៅជាក្របខ័ណ្ឌ ឬជាមគ្គុទេសក្នុងការកិច្ចសហប្រតិបត្តិការអាស៊ានទៅលើវិស័យបរិស្ថានក៏ដូចវិស័យអភិវឌ្ឍសេដ្ឋកិច្ចទាំងមូល។ បើយើងពិនិត្យមើលប្រហែលជា ធម្មជាតិនៃការបង្កើតនូវកិច្ចព្រមព្រៀងនេះអាចខុសពីរបៀបដែលគេធ្វើឡើងនៅខាងអឺរ៉ុប ដោយគេនៅខាងអឺរ៉ុបហ្នឹងគេមានពាក្យស្រដៀងគ្នាដែរ គេហៅថា «EU Green Deal» ឬ«កិច្ចព្រមព្រៀងបៃតងរបស់អឺរ៉ុប» ដោយនោះគឺជាNatureរបស់EU វាជាប្លុកមួយ ដែលគាត់មានកិច្ចព្រមព្រៀងហើយ គាត់ដាក់ជាគោលការណ៍ច្បាប់ដើម្បីឱ្យសមាជិកនីមួយៗអនុវត្តតែម្តង ហើយគាត់គៀងគជំរុញឱ្យរដ្ឋាភិបាលតាមប្រទេសមួយៗ...
Read More
1 2 3 17

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.