Telephone
(+855) 99841445/ 99 929 323
Email
admin@asianvision.org
Address
#24 Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Day

August 9, 2021
AVI VoiceAVI Voice ៖ តួនាទីថ្មីរបស់ចក្រភពអង់គ្លេស នៅក្នុងអាស៊ាន និងកម្ពុជាAVI VoiceAVI Voice ៖ តួនាទីថ្មីរបស់ចក្រភពអង់គ្លេស នៅក្នុងអាស៊ាន និងកម្ពុជាAVI VoiceAVI Voice ៖ តួនាទីថ្មីរបស់ចក្រភពអង់គ្លេស នៅក្នុងអាស៊ាន និងកម្ពុជា អាស៊ានទើបតែទទួលស្វាគមន៍ការមកដល់របស់ចក្រភពអង់គ្លេស ក្នុងនាមជាដៃគូសន្ទនាទី១១ របស់ខ្លួន នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសមាជិកអាស៊ាន និងចក្រភពអង់គ្លេស។ ការទទួលស្វាគមន៍នូវតួនាទីថ្មីរបស់ចក្រភពអង់គ្លេសនៅក្នុងតំបន់អាស៊ាននេះ គឺជាសញ្ញាណវិជ្ជមានមួយដែលអាស៊ានអាចនឹងទទួលបានផលប្រយោជន៍ជាច្រើនលើគ្រប់វិស័យពីដៃគូសន្ទនាមួយនេះ ជាពិសេសវិស័យសេដ្ឋកិច្ច វប្បធម៌ ក៏ដូចជានយោបាយក្នុងតំបន់ ផងដែរ។ លើសពីនេះ ក្នុងនាមជាសមាជិកអាស៊ានមួយរូបកម្ពុជាក៏កំពុងតែត្រៀមខ្លួនជាពិសេស ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយនឹងចក្រភពអង់គ្លេស ហើយក៏បាននឹងកំពុងត្រៀមខ្លួនឲ្យមានកិច្ចចរចារលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ផងដែរ។ នៅក្នុងកិច្ចសម្ភាសន៍នេះ យើងនឹងធ្វើការស្វែងយល់បន្ថែមទៅលើភាពជាដៃគូសន្ទនាថ្មីរវាងអាស៊ាន និងចក្រភពអង់គ្លេស ក៏ដូចជាផលប្រយោជន៍ចម្បងសម្រាប់អាស៊ាន និងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេសទៅលើវិស័យសេដ្ឋកិច្ច នាពេលអនាគត ផងដែរ។ សំណួរទី១៖ កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអាស៊ានបានស្វាគមន៍ចក្រភពអង់គ្លេសក្នុងនាមជាដៃគូសន្ទនាទី១១។ តើអាស៊ានបានមើលឃើញនូវគុណសម្បត្តិ ក៏ដូចជាផលប្រយោជន៍អ្វីខ្លះពីចក្រភពអង់គ្លេស ទើបសម្រេចទទួលចក្រភពអង់គ្លេសចូលជាដៃគូសន្ទនាថ្មីរបស់ខ្លួន? ថ្មីៗនេះចក្រភពអង់គ្លេសបានក្លាយជាដៃគូសន្ទនាទី១១ របស់អាស៊ាន ដែលយើងឃើញហើយថាការចូលជាដៃគូសន្ទនាថ្មីរបស់ចក្រភពអង់គ្លេសនេះ វាគឺជាសញ្ញាមួយបង្ហាញពីដំណើរវិជ្ជមាននៃទំនាក់ទំនងរវាងអាស៊ាន និងចក្រភពអង់គ្លេសផ្ទាល់តែម្ដង។ ដោយឡែក បើយើងនិយាយអំពីគុណសម្បត្តិដែលអាស៊ានអាចទទួលបានពីភាពជាដៃគូថ្មីនេះគឺ...
Read More
AVI Insightបណ្ឌិតជឺនបូរាណ ច័ន្ទបូរី ចេញសៀវភៅនៅគ្រឹះស្ថានបោះពុម្ភទីក្រុងឡុងដ៏ (Routledge) ដែលផ្តោតលើ លាភ-គ្រោះនៃយុទ្ធសាស្ត្រកម្ពុជាចំពោះចិនAVI Insightបណ្ឌិតជឺនបូរាណ ច័ន្ទបូរី ចេញសៀវភៅនៅគ្រឹះស្ថានបោះពុម្ភទីក្រុងឡុងដ៏ (Routledge) ដែលផ្តោតលើ លាភ-គ្រោះនៃយុទ្ធសាស្ត្រកម្ពុជាចំពោះចិនAVI Insightបណ្ឌិតជឺនបូរាណ ច័ន្ទបូរី ចេញសៀវភៅនៅគ្រឹះស្ថានបោះពុម្ភទីក្រុងឡុងដ៏ (Routledge) ដែលផ្តោតលើ លាភ-គ្រោះនៃយុទ្ធសាស្ត្រកម្ពុជាចំពោះចិន គ្រឹះស្ថានបោះពុម្ភកម្រិតពិភពលោកនាទីក្រុងឡុងដ៏(Routledge)នៃចក្រភពអង់គ្លេស កាលពីដើមខែកក្កដា បានចេញផ្សាយសៀវភៅសិក្សាស្រាវជ្រាវមួយក្បាលស្តីពី “Cambodia China’s Strategy: Study Security Dilemmas of Embracing the Dragon” ដែលប្រែសម្រួលថា “យុទ្ធសាស្ត្រកម្ពុជាចំពោះចិន៖លាភ-គ្រោះនៃការចាប់នាគរាជ”។ ម្ចាស់ស្នាដៃនេះគឺបណ្ឌិតជឺនបូរាណ ច័ន្ទបូរី ដែលជាទីប្រឹក្សាយុទ្ធសាស្ត្ររបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី។ ក្នុងនោះលោកបណ្ឌិតបានផ្តោត និងវិភាគលើប្រវត្តិទំនាក់ទំនងនយោបាយការបរទេសរបស់កម្ពុជា-ចិនតាំងពីក្រោយចក្រភពអង្គរ ដែលនេះត្រូវបានចាត់ទុកថាជាអ្នកជំនាញទី១នៅកម្ពុជាដែលសិក្សាលើប្រវត្តិការទូតកម្ពុជា និងបន្ទាត់នយោបាយការបរទេសកម្ពុជា-ចិន។ ជាមួយការវិភាគបែបស៊ីជម្រៅ លោកបណ្ឌិត រំពឹងថាស្មេរនេះនឹងជាឯកសារគោលថ្មីសម្រាប់ពិភពលោកនិងសាធារណៈមតិក្នុងស្រុក អាចស្វែងយល់ឱ្យកាន់តែស៊ីជម្រៅពីនយោបាយការបរទេសរបស់កម្ពុជា ហើយជម្រះការភ័ន្តច្រឡំនិងការយល់ខុសមកលើរដ្ឋអាស៊ានមួយនេះ៕ ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា វាគ្មិន៖  បណ្ឌិតជឺនបូរាណ ច័ន្ទបូរី ដែលជាទីប្រឹក្សាយុទ្ធសាស្ត្ររបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី
Read More
នៅថ្ងៃទី៨សីហា​ស្អែកនេះ គឺជាខួប៥៤ឆ្នាំ​នៃការ​បង្កើ​ត​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅកាត់ថា អាស៊ាន។ អាស៊ានដែល​កំពុងមានបញ្ហាប្រឈមធំៗ​មួយចំនួនកើតឡើង គឺកូវីដ១៩ និង​វិបត្តិផ្ទៃក្នុង​របស់​ប្រទេសមួយចំនួនដែលបាន​ក្លាយទៅជាសង្គ្រាមស៊ីវិលដូច​នៅភូមា។ នៅឆ្នាំក្រោយនេះ ដល់វេន​កម្ពុជាធ្វើជាម្ចាស់​ផ្ទះ​នៃកិច្ច​ប្រជុំ​កំពូល​អាស៊ានបន្ត​ពីប្រទេសប៊្រុយណេ​។ លោក​បណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធាន​វិទ្យា​ស្ថាន​ចក្ខុ​វិស័យ​អាស៊ី ថ្លែង​ថា​ ឱកាសនិងបញ្ហាប្រឈមនឹង​ដើរទន្ទឹមគ្នា នៅ​ពេល​កម្ពុជាធ្វើជាប្រធានអាស៊ាន​នាឆ្នាំ​ក្រោយនេះ។ Full article: https://www.rfi.fr/km/កម្មវិធីផ្សេងទៀត/ភ្ញៀវប្រចាំថ្ងៃ/20210807-បណ្ឌិត-ឈាង-វណ្ណារិទ្ធ៖ឱកាសនិងបញ្ហាប្រឈមដើរទន្ទឹមគ្នាពេលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំក្រោយ
Read More

Text Widget

Nulla vitae elit libero, a pharetra augue. Nulla vitae elit libero, a pharetra augue. Nulla vitae elit libero, a pharetra augue. Donec sed odio dui. Etiam porta sem malesuada.

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.