Telephone
(+855) 99841445/ 99 929 323
Email
admin@asianvision.org
Address
#24 Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Tag

AMS
AVI Voice AVI Voice​ ៖ នយោបាយូបនីយកម្មនៃដើមកំណើត និងវ៉ាក់សាំងជំងឺរាតត្បាតកូវីដ-១៩ AVI Voice AVI Voice​ ៖ នយោបាយូបនីយកម្មនៃដើមកំណើត និងវ៉ាក់សាំងជំងឺរាតត្បាតកូវីដ-១៩ AVI Voice AVI Voice​ ៖ នយោបាយូបនីយកម្មនៃដើមកំណើត និងវ៉ាក់សាំងជំងឺរាតត្បាតកូវីដ-១៩ ការចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាជំនួយពីប្រទេសធំៗទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ កំពុងតែមានភាពមម៉ាញឹកយ៉ាងខ្លាំងនៅទូទាំងពិភពលោក ក្នុងយុទ្ធនាការនៃការចូលរួមការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ។ ខណៈពេលដែលប្រទេសមហាអំណាចទាំងពីរគឺអាមេរិក និងចិននៅតែបន្តការស្ដីបន្ទោសគ្នាទៅវិញទៅមកជុំវិញប្រភពដើមនៃវីរុសកូវីដ-១៩ ដែលប្រទេសទាំងពីរនេះសុទ្ធតែមានអំណះអំណាងរៀងៗខ្លួន ហើយការស៊ើបអង្កេតដើម្បីរកប្រភពដើមនេះក៏កំពុងតែដំណើរការ ដោយមានការចូលរួមសហការពីភាគីទាំងពីរ និងភាគីពាក់ព័ន្ធដទៃទៀតផងដែរ។ ស្របពេលដែលបញ្ហាទាំងអស់នេះត្រូវបានអ្នកវិភាគមួយចំនួនបានលើកឡើងថានេះ គឺជាការធ្វើនយោបាយូបនីយកម្មរបស់ប្រទេសមហាអំណាចទាំងនោះទៅលើជំងឺកូវីដ-១៩ ដើម្បីផលប្រយោជន៍រៀងៗខ្លួន។ បើក្រឡែកមកមើលប្រទេសកម្ពុជាវិញ កម្ពុជាកំពុងតែមម៉ាញឹកក្នុងការទទួលវ៉ាក់សាំងដែលជាជំនួយពីប្រទេសសម្ព័ន្ធមិត្តដូចជា ចិន ជប៉ុន និងអាមេរិកជាដើម ដែលនេះគឺជាសញ្ញានៃការពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជា និងអាចទប់ស្កាត់កុំឲ្យមានការរីករាលដាលនៃជំងឺកូវីដ-១៩ បានតទៅទៀតនាពេលឆាប់ៗនេះ។ នៅក្នុងកិច្ចសម្ភាសន៍នេះ យើងនឹងធ្វើការសិក្សាស្វែងយល់អំពីជំហរបស់ប្រទេសមហាអំណាចទាំងពីរទៅលើការចោទប្រកាន់គ្នាទៅវិញទៅមកក្នុងការស្វែងរកប្រភពដើមនៃជំងឺកូវីដ-១៩ និងយុទ្ធសាស្រ្តនៃការធ្វើនយោបាយូបនីយកម្មវ៉ាក់សាំងកូវីដ-១៩ របស់ប្រទេសធំៗនៅលើពិភពលោក។ សំណួរទី១៖ ពាក់ព័ន្ធទៅនឹងការលេចចេញដំបូងបង្អស់នៃវីរុសកូវីដ ឬដើមកំណើតនៃវីរ៉ុសកូវីដ-១៩ យើងឃើញថា ប្រទេសមហាអំណាចធំៗពីរ គឺសហរដ្ឋអាមេរិក និងចិន នៅតែបន្តធ្វើការចោទប្រកាន់គ្នាទៅវិញទៅមក ដោយលើកថា...
Read More
AVI Voiceយុទ្ធសាស្រ្ត FOIP ក្នុងថាមភាពភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ និងផលបច្ច័យមកលើកម្ពុជាAVI Voiceយុទ្ធសាស្រ្ត FOIP ក្នុងថាមភាពភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ និងផលបច្ច័យមកលើកម្ពុជាAVI Voiceយុទ្ធសាស្រ្ត FOIP ក្នុងថាមភាពភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ និងផលបច្ច័យមកលើកម្ពុជាFree Download Register to download 8 នៅក្នុងការប្រកួតប្រជែងរវាងមហាអំណាចសហរដ្ឋអាមេរិក និងចិន យើងអាចកត់សម្គាល់បានថា ចិន និងអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តរបស់ខ្លួនបានប្រើប្រាស់យន្តការ ០២ ចំបង ដើម្បីធ្វើការប្រកួតប្រជែង និងសម្ញែងឥទ្ធិពលដាក់គ្នា នោះគឺយុទ្ធសាស្រ្ត FOIP និងBRI។ ក្នុងនោះ FOIP ត្រូវបានប្រទេសជាច្រើនដូចជា ជប៉ុន អាមេរិក អូស្រ្តាលី សហភាពអឺរ៉ុប អាល្លឺម៉ង់ និងឥណ្ឌា យកដាក់ចូលជាគោលនយោបាយការបរទេសរៀងៗខ្លួន។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី បានលើកឡើងពីភាពខុសគ្នានៃគោលនយោបាយ FOIP របស់ប្រទេសទាំងនោះ និងគូសបញ្ជាក់ពីភាពលេចធ្លោនៃគោលនយោបាយ FOIP របស់ជប៉ុន។ លោកក៏បានរំលឹកពីសម្ពាធដែលកម្ពុជាអាចនឹងទទួលបានក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ ដែលមានដូចជាសំណុំរឿងកោះតៃវ៉ាន់ បញ្ហាសមុទ្រចិនខាងត្បូង បញ្ហានយោបាយនៅមីយ៉ាន់ម៉ា ក៏ដូចជាបញ្ហានានាពាក់ព័ន្ធនឹងការប្រកួតប្រជែងរវាងមហាអំណាចចិន និងសហរដ្ឋអាមេរិក។ សំណួរទី១៖ បើយើងសង្កេតមើលលើយន្តការនានា នៅក្នុងការប្រកួតប្រជែងរវាងមហាអំណាចសហរដ្ឋអាមេរិក និងចិន យើងអាចកត់សម្គាល់បានថា ចិន និងអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តរបស់ខ្លួនបានប្រើប្រាស់យន្តការ ០២ ចំបង...
Read More
ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី Wendy R. Sherman រយៈពេល ១១ថ្ងៃ មកបណ្តាប្រទេសមួយចំនួននៅលើពិភពលោក សហរដ្ឋអាមេរិកបានជ្រើសយកប្រទេសអាស៊ានចំនួន ០៣ ដែលក្នុងនោះមានកម្ពុជា ឥណ្ឌូនេស៊ី និងថៃ។ ដំណើរទស្សនកិច្ចទៅកាន់ ០៣ ប្រទេសនេះ ជាទស្សនកិច្ចប្រកបដោយបែបយុទ្ធសាស្រ្តក្នុងតំបន់ ដោយអាមេរិកបានផ្តោតលើប្រធានបទសំខាន់ធំៗ០ ២ គឺ រឿងបញ្ហាអាស៊ាន និងបញ្ហាឥទ្ធិពលចិនមកលើតំបន់អាស៊ានទាំងមូល ក៏ដូចជាបណ្ដាប្រទេសក្នុងអាស៊ានដែលធ្វើឱ្យសហរដ្ឋអាមេរិកមានការព្រួយបារម្ភជាខ្លាំង។ សហរដ្ឋអាមេរិកបានបន្តប្រើប្រាស់នយោបាយយុទ្ធសាស្រ្តហ៊ុមព័ទ្ធ និងបន្សាបឥទ្ធិពលចិនមកលើតំបន់ទាំងមូល និងបណ្ដាប្រទេសផ្សេងៗទៀត រួមទាំងកម្ពុជាផងដែរ។ ចំពោះកម្ពុជា បើទោះបីជាកម្ពុជាជាប្រទេសតូចមែន តែមានបញ្ហាជាច្រើនត្រូវនិយាយ ដូចជា (១) កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំក្រោយគឺឆ្នាំ ២០២២ (២) បញ្ហាក្តៅនៅក្នុងតំបន់នោះរួមមាន បញ្ហានៅភូមាពី​រឿងលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស និងបញ្ហាសមុទ្រចិនខាងត្បូង និង (៣) សហរដ្ឋអាមេរិកកំពុងគិតថា កម្ពុជាជាកូនអុកមួយរបស់ចិន ហើយបានដាក់ការសង្ស័យថាកម្ពុជាមានកងទ័ពចិននៅតំបន់រាម ខេត្តព្រះសីហនុ។ បើតាមការពិភាក្សា ការសិក្សា និងការស្រាវជ្រាវរបស់លោក ពុយ គា លោកយល់ថា កម្ពុជាគ្មានបំណងថានឹងត្រូវជ្រើសរើសខាងណាម្ខាងទេ គឺចង់ត្រូវជាមួយទាំងចិន និងអាមេរិក តែក៏មិនចង់ជួបប្រទះនឹងការប្រើប្រាស់ពាក្យពេចន៍ដាក់សម្ពាធក្នុងការឱ្យរែកឥទ្ធិពលប្រទេសទាំងពីរឱ្យបានស្មើគ្នា ដែលធ្វើឱ្យកម្ពុជាពិបាកនឹងទទួលយកនោះទេ។ សំណួរទី១៖ នៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី Wendy...
Read More
បង្កើតឡើងក្នុងឆ្នាំ២០១៥ កសិដ្ឋានសុវណ្ណរក្សាគឺជាកសិដ្ឋានចិញ្ចឹមមាន់ដើម្បីយកសាច់ ស៊ុត ក្នុងការផ្គត់ផ្គង់ក្នុងទីផ្សារនៅរាជធានីភ្នំពេញ។ មានទីតាំងនៅខេត្តកំពង់ស្ពឺកសិដ្ឋាននេះ កើតចេញពីអតីតនិស្សិតផ្នែកសិកម្មមួយក្រុមដែលសិក្សានិងស្រឡាញ់វិស័យកសិកម្ម។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ កសិដ្ឋានសុវណ្ណរក្សា បានដំណើរការយ៉ាងល្អតាំងពីជួលដីដើម្បីចិញ្ចឹមសត្វរហូតមានសមត្ថភាពទិញទីតាំងរាប់ហិកតាដោយខ្លួនឯង និងមានមាន់រាប់ម៉ឺនក្បាលដែលកំពុងផ្គត់ផ្គង់ប្រមាណ ១ តោនសាច់មាន់ក្នុងមួយថ្ងៃៗ។ លោក លាស់ ស៊ាងម៉េង សហស្ថាបនិកមួយក្នុងនៃកសិដ្ឋានសុវណ្ណរក្សា បានលើកឡើងថា ក្នុងបរិបទកូវីដនេះ អាជីវកម្មរបស់លោកកាន់តែត្រូវប៉ាន់ខ្លាំងជាពិសេសការបញ្ជាទិញតាមរយៈបណ្តាញសង្គម។វាគ្មិន៖ លោក លាស់ ស៊ាងម៉េង សហស្ថាបនិកមួយក្នុងនៃកសិដ្ឋានសុវណ្ណរក្សាដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More
វាគ្មិន៖ ឯកឧត្តម  វិចទ័រ ហ្សូនា អគ្គនាយក នៃអគ្គនាយកដ្ឋានថាមពល នៃក្រសួងរ៉ៃនិងថាមពលព្រះរាជាណាចក្រកម្ពុជា ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ថា ជាប្រទេសមួយនៅក្នុងតំបន់អាស៊ាន ដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់។ នៅមុនវិបត្តិនៃជំងឺរាតត្បាតកូវីដ-១៩ សេដ្ឋកិច្ចរបស់កម្ពុជាមានកំណើនក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ ហើយវិស័យថាមពល ក៏ជាវិស័យមួយដ៏សំខាន់ដែលបានចូលរួមចំណែកនៅក្នុងកំណើននេះផងដែរ។ អគ្គិសនីបានផ្គត់ផ្គង់ទៅដល់អតិថិជនតាមរយៈបណ្តាញអគ្គិសនីថ្នាក់ជាតិសម្រាប់ទ្រទ្រង់នូវតម្រូវការអាជីវកម្មក្នុងស្រុកប្រចាំឆ្នាំ ដែលមានកំណើនរវាង ១៤,៧៨% និង ២៧,៧៩% នៅចន្លោះឆ្នាំ២០១៤ ដល់ឆ្នាំ ២០១៩។ បណ្តាញអគ្គិសនីជាតិរបស់កម្ពុជា ត្រូវបានគេមើលឃើញថា មានលក្ខណៈដែលអាចទុកចិត្តបាននិងមានតំលៃសមរម្យ ព្រមទាំងអាចធានាបាននូវលទ្ធភាពក្នុងការផ្គត់ផ្គង់បានគ្រប់គ្រាន់ទៅដល់អតិថិជនទៅតាមពេលវេលាដែលត្រូវការ។ សូមប្រិយមិត្តអ្នកស្តាប់មេត្តាសណា្តប់នូវកិច្ចសម្ភាសន៍ពាក់ព័ន្ធនឹងវិស័យថាមពលនៅកម្ពុជា ដូចតទៅនេះ។ សំនួរទី១៖ ជាក់ស្តែង ស្ថានីយផលិតអគ្គិសនីរបស់កម្ពុជាយើង ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់។ តើបច្ចុប្បន្ន កម្ពុជាយើងមានស្ថានីយផលិតអគ្គិសនីចំនួនប៉ុន្មានហើយ? គិតមកដល់ត្រឹមឆ្នាំ២០២០ កម្ពុជាមាន៖ (១) រោងចក្រអគ្គិសនីប្រភេទដើរដោយប្រេងខ្មៅចំនួន២០ ជាស្ថានីយតូចៗនៅតាមបណ្តាខេត្តសម្រាប់ Backup មានអានុភាពសរុប ២៣៦មេហ្គាវ៉ាត់ (២)ស្ថានីយដើរដោយជីវម៉ាស់មានអានុភាព ១១១មេហ្គាវ៉ាត់ (៣) ស្ថានីយដើរដោយពន្លឺព្រះអាទិត្យមានចំនួន ១០ មានអានុភាព ៣៦០ម៉េហ្គាវ៉ាត់ (៤) ស្ថានីយដើរដោយធ្យូងថ្មមានចំនួន ០៣ មានអានុភាពសរុបចំនួន...
Read More

Text Widget

Nulla vitae elit libero, a pharetra augue. Nulla vitae elit libero, a pharetra augue. Nulla vitae elit libero, a pharetra augue. Donec sed odio dui. Etiam porta sem malesuada.

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.