Telephone
(+855) 99841445/ 99 929 323
Email
admin@asianvision.org
Address
#24 Street 566, Boeung Kok 2, Toul Kork, Phnom Penh.

By

Asian Vision Institute
AVI Voiceកង្វះខាតជាសកល Semiconductor និងផលប៉ះពាល់លើឧស្សាហកម្មបច្ចេកវិទ្យាAVI Voiceកង្វះខាតជាសកល Semiconductor និងផលប៉ះពាល់លើឧស្សាហកម្មបច្ចេកវិទ្យាAVI Voiceកង្វះខាតជាសកល Semiconductor និងផលប៉ះពាល់លើឧស្សាហកម្មបច្ចេកវិទ្យា វត្ថុពាក់កណ្ដាលចម្លង (Semiconductor) ឬអាចហៅម៉្យាងទៀតបានថាជា បន្ទះឈីប ជាធាតុផ្សំដ៏សំខាន់នៅក្នុងវិស័យបច្ចេកវិទ្យាដែលមិនអាចខ្វះបាន ហើយវាក៏ជះឥទ្ធិពលទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងផងដែរ។ បច្ចុប្បន្ន ផលិតកម្មនៃវត្ថុពាក់កណ្ដាលចម្លងនេះ ត្រូវបានប្រទេសមហាអំណាចយកមកប្រកួតប្រជែងគ្នាក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យា ជាពិសេសប្រទេសដែលសម្បូរទៅដោយវត្ថុធាតុដើម និងបច្ចេកវិទ្យាសម្រាប់ការផលិតនេះ។ ក្នុងកិច្ចសម្ភាហ៍នេះ លោក បោង ច័ន្ទសម្បត្តិ បានពន្យល់អំពីសារសំខាន់នៃវត្ថុពាក់កណ្ដាលចម្លង សម្រាប់ជីវភាពរបស់នៅរបស់យើង ក៏ដូចជាផលប៉ះពាល់នៃកង្វះខាតវត្ថុពាក់កណ្ដាលចម្លងនៅក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ សំណួរទី១៖ តើអ្វីទៅជាវត្ថុពាក់កណ្តាលចម្លង ឬ (Semiconductors)? បើយើងមើលទៅលើនិយមន័យ Semiconductor ឬក៏ហៅម្យ៉ាងទៀតថាជា បន្ទះឈីប ដែលធ្វើឡើងដោយ Silicon ដែលបន្ទះនោះគឺផ្គុំឡើងដោយមាននៅ Transistor រាប់លាននៅក្នុងហ្នឹងដែល Transistor នោះអនុញ្ញាតឲ្យមាននូវការចម្លងអគ្គិសនី ហើយអនុញ្ញាតឲ្យបន្ទះឈីបនោះធ្វើការដំណើរការទិន្នន័យដែលសកម្មភាពទាំងពីរនេះគឺវាធ្វើឡើងពេលយើងយក ឈីប ទាំងអស់នោះទៅដាក់ចូលទៅក្នុងឧបករណ៍បច្ចេកវិទ្យា ហើយវាធ្វើឲ្យឧបករណ៍ទាំងអស់នោះមានតែសកម្មភាពនេះអាចប្រើប្រាស់បានដើម្បីបំពេញនូវតម្រូវការប្រចាំថ្ងៃពួកយើង។ សំណួរទី២៖ តើវត្ថុពាក់កណ្តាលចម្លង និងឧស្សាហកម្មបច្ចេកវិទ្យា មានសារសំខាន់យ៉ាងដូចម្តេចសម្រាប់ជីវភាពរស់នៅរបស់យើង នាពេលបច្ចុប្បន្ន និងអនាគត? ពាកព័ន្ធនឹងវិសាលភាព ឬក៏តួនាទីសំខានរបស់ Semiconductor នេះគឺដោយសារតែសកលលោកយើងសព្វថ្ងៃសតវត្យន៍ទី ២១ នេះគឺពឹងផ្អែកទៅលើបច្ចេកវិទ្យា និងឧបករណ៍អេឡិចត្រូនិចខ្លាំងមែនទែន អញ្ចឹងដោយសារតែ Semiconductor នេះគឺជាធាតុផ្សំដែលមិនអាចខ្វះបាន អាចចាត់ទុកជាបេះដូងរបស់ឧបករណ៍អេឡិចត្រូនិចទាំងអស់។ អញ្ចឹងប្រសិនជាអត់មាន Semiconductor ឧបករណ៍ទាំងអស់នឹងមិនអាចដំណើរការបានទេ សកលលោកអាចនឹងមានការរាំស្ទះក្នុងការបោះជំហានទៅមុខ។ ហើយបើយើងមើលទៅលើថា តើ Semiconductor អាចដាក់នៅក្នុងឧបករណ៍អ្វីខ្លះ គឺយើងឃើញថាមានឧបករណ៍សឹងតែទាំងអស់ដែលយើងប្រើប្រាស់សព្វថ្ងៃរួមមាន...
Read More
AVI Voiceការប្រែប្រួលអាកាសធាតុ និងឥណទានកាបូនAVI Voiceការប្រែប្រួលអាកាសធាតុ និងឥណទានកាបូនAVI Voiceការប្រែប្រួលអាកាសធាតុ និងឥណទានកាបូន ការប្រែប្រួលអាកាសធាតុបាននឹងកំពុងតែធ្វើឲ្យប៉ះពាល់ដល់គ្រប់ប្រទេសនៅលើពិភពលោក និងរំខានទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ ម៉្យាងវិញទៀត ការបំភាយឧស្ម័នផ្ទះកញ្ចក់បាននឹងកំពុងបន្តតាមរយៈសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច ស្របពេលដែលប្រទេសនៅលើពិភពលោកកំពុងតែជម្រុញនូវការអភិវឌ្ឍរបស់ខ្លួន ដែលជាប្រភពនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស។ ក្នុងកិច្ចសម្ភាហ៍នេះ លោកបណ្ឌិត កែវ ពិសិដ្ឋ បានបកស្រាយអំពីយន្តការការកាត់បន្ថយបម្រែបម្រួលអាកាសធាតុ និងការបំភាយឧស្ម័នផ្ទះកញ្ចក់ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការសម្របខ្លួនក៏ដូចជាការកាត់បន្ថយបម្រែបម្រួលអាកាសធាតុក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិផងដែរ។ សំណួរទី១៖ អង្គការសហប្រជាជាតិ បានក្រើនរំឭកយើងថា ទោះបីជាការបំភាយឧស្ម័នផ្ទះកញ្ចក់ត្រូវបានប៉ាន់ស្មានថានឹងធ្លាក់ចុះប្រហែល ៦% ក្នុង ឆ្នាំ២០២០ ក៏ដោយក៏វឌ្ឍនភាពនេះគ្រាន់តែកើតមានឡើងក្នុងរយៈបណ្តោះអាសន្នប៉ុណ្ណោះ។ ហេតុអ្វីការសញ្ញាណវិជ្ជមាននេះអាចនឹងពុំមានរយៈពេលយូរដែរ? ហេតុផលទាក់ទងនឹងការកើនឡើងវិញនូវឧស្ម័នផ្ទះកញ្ចក់នឹង គឺការប្រែប្រួលអាកាសធាតុនឹងត្រូវបានភ្ជាប់ជាមួយនឹងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនម្នាក់ៗ ភ្ជាប់គ្នាជាមួយនឹងសេដ្ឋកិច្ចទាំង។ ដូចនេះ នៅពេលដែលពិភពលោកយើងចាប់ផ្ដើមដំណើរការសេដ្ឋកិច្ចឡើងវិញធម្មតា ការធ្វើទេសចរឡើងវិញធម្មតា នឹងសកម្មភាពប្រចាំថ្ងៃផ្សេងទៀត គឺការបំភាយឧស្ម័នផ្ទះកញ្ចក់នេះនឹងត្រូវបានបំភាយឡើងវិញធម្មតា។ ឧទាហរណ៍ ដូចជាវិស័យទេសចរណ៍ដែលឥឡូវមិនសូវមានសកម្មភាពទេ ដែលនាំឲ្យមិនសូវមានការហោះហើរនោះឡើយ ដែលធ្វើឲ្យការបំភាយឧស្ម័នផ្ទះកញ្ចក់ត្រូវបានបញ្ឈប់ឬត្រូវបានកាត់បន្ថយ ប៉ុន្តែប្រសិនបើយើងចាប់ផ្ដើមការហោះហើរឡើងវិញ ឧស្ម័នផ្ទះកញ្ចក់នឹងចាប់ផ្ដើមបញ្ចេញទៅក្នុងបរិយាកាស។ ប្រសិបើយើងមើលទៅលើទិដ្ឋភាពការប្រែប្រួលអាកាសធាតុ យើងសង្កេតឃើញថាវាល្អ ក៏ប៉ុន្តែបើយើងមើលទៅលើសកម្មភាពសេដ្ឋកិច្ចរបស់យើងទូទាំងពិភពលោកវិញ គឺកំពុងតែជួបវិបត្តិសេដ្ឋកិច្ចដោយសារតែសកម្មភាពនៃការប្រកបរបរ សកម្មភាពដំណើរការផលិតកម្ម វិស័យទេសចរណ៍ និងសកម្មភាពផ្សេងៗដើម្បីជម្រុញសេដ្ឋកិច្ចត្រូវបានបញ្ឈប់ ដែលវាជាសកម្មភាពដែលត្រូវតែចាប់ផ្ដើម។ ហើយអ្វីដែលយើងគួរឲ្យបារម្មណ៍មួយទៀត គឹថានៅពេលដែលសេដ្ឋកិច្ចចាប់ផ្ដើមឡើងវិញមានន័យថាប្រទេសនីមួយៗ ព្យាយាមប្រឹងខាងសេដ្ឋកិច្ចខ្លាំងដែលជម្រុញឲ្យការបំភាយឧស្ម័នផ្ទះកញ្ចក់ចាប់ផ្ដើមភាយខ្លាំងដែរ។ ហេតុផលមួយទៀតនោះ...
Read More
AVI VioceAVI Vioce : សម្ព័ន្ធភាពសន្តិសុខត្រីភាគីថ្មីនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៖ AUKUSAVI VioceAVI Vioce : សម្ព័ន្ធភាពសន្តិសុខត្រីភាគីថ្មីនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៖ AUKUSAVI VioceAVI Vioce : សម្ព័ន្ធភាពសន្តិសុខត្រីភាគីថ្មីនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៖ AUKUS កាលពីថ្ងៃទី១៦ ខែកញ្ញា កន្លងទៅនេះសម្ព័ន្ធភាពសន្តិសុខថ្មីមួយនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកត្រូវាបានប្រកាសជាផ្លូវដោយប្រទេសសម្ព័ន្ធមិត្តបីរួមមាន អូស្រ្តាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលហៅកាត់ថា AUKUS។ ការបង្កើតឡើងនូវសម្ព័ន្ធភាព AUKUS នេះគឺដើម្បីជាយន្តការឆ្លើយតបទៅនឹងបញ្ហាសន្តិសុខក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេសឆ្លើយតបទៅនឹងការកើនឡើតឥទ្ធិពយោធា សេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ប្រទេសចិននៅក្នុងតំបន់ ក៏ដូចជាបញ្ជាក់ពីវត្តមាននិងការប្ដេជ្ញាចិត្តកាន់តែខ្លាំងរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ក្នុងកិច្ចសម្ភាសហ៍នេះ លោក បោង ច័ន្ទសម្បត្តិ បានលើកឡើងពីគោលបំណងយុទ្ធសាស្រ្តនៃការបង្កើតឡើងនូវ កិច្ចព្រមព្រៀងសន្តិសុខ AUKUS នេះក៏ដូចជាផលបច្ច័យមកលើភូមិសាស្រ្តតំបន់អាស៊ីអាគ្នេយ៍ និងបកស្រាយពីភាពចម្រូងចម្រាស់រវាងប្រទេសបារាំងជាមួយនឹងប្រទេសសម្ព័ន្ធភាព AUKUSពាក់ព័ន្ធទៅនឹងកុងត្រាទិញនាវាមុជទឹកបាតសមុទ្រផងដែរ។ សំណួរទី១៖ កាលពីពេលថ្មីៗនេះ មេដឹកនាំនៃប្រទេសចំនួនបីរួមមាន សហរដ្ឋអាមេរិក អូស្រ្តាលី និងចក្រភពអង់គ្លេសបានប្រកាសអំពីសម្ព័ន្ធភាពសន្តិសុខត្រីភាគីថ្មី ឬហៅថា AUKUS។ តើអ្វីទៅជា AUKUS? តើអ្វីទៅជាគោលបំណងចម្បងនៃកិច្ចព្រមព្រៀង សម្ព័ន្ធភាព AUKUS នេះ? ពាក់ព័ន្ធទៅនឹងការបង្កើតឡើងនូវសម្ព័ន្ធភាពសន្តិសុខត្រីភាគីរវាងប្រទេសអូស្រ្តាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលបានធ្វើការប្រកាសចេញកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះគឺវាជាសម្ព័ន្ធមិត្តសន្តិសុខថ្មីមួយទៀតដែលមានសហរដ្ឋអាមេរិកជាអ្នកដឹកនាំ។ នៅក្នុងកិច្ចព្រមព្រៀងដែលហៅថា AUKUS មាននូវធាតុផ្សំចំនួនបី បើតាមការរាយការណ៍របស់សាព័ត៌មាននានារួមមាន៖ ធាតុផ្សំទីមួយ គឺកិច្ចព្រមព្រៀងនេះមានតួនាទីនៅក្នុងការជម្រុញឲ្យមានភាពជិតស្និតជាងមុនបន្ថែមទៀត រវាងឧស្សាហកម្មបច្ចេកវិទ្យា...
Read More
AVI Voiceទស្សនកិច្ចរបស់ឯកឧត្តម វ៉ាង យី មកកាន់តំបន់អាស៊ីAVI Voiceទស្សនកិច្ចរបស់ឯកឧត្តម វ៉ាង យី មកកាន់តំបន់អាស៊ីAVI Voiceទស្សនកិច្ចរបស់ឯកឧត្តម វ៉ាង យី មកកាន់តំបន់អាស៊ី ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី នៅក្នុងតំបន់អាស៊ីដែលរួមមាន វៀតណាម កម្ពុជា សិង្ហបុរី និងកូរ៉េខាងត្បូង ត្រូវបានធ្វើឡើង ដើម្បីពង្រឹងនូវទំនាក់ទំនងល្អរវាងប្រទេសចិនជាមួយនឹងបណ្ដាប្រទេសនៅក្នុងតំបន់ ហើយឆ្នាំនេះគឺជាខួបលើកទី៣០ នៃទំនាក់ទំនងរវាងចិននិងអាស៊ាន។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ឡេង ធារិទ្ធ បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យីនេះ គឺសបញ្ជាក់ឲ្យឃើញថាប្រទេសចិនមិនព្រមចុះចាញ់ទៅនឹងការប្រកួតណាមួយពីសហរដ្ឋអាមេរិកនោះទេ។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ​ ដោយសារតែបញ្ហានៅកូរ៉េខាងជើងជាបញ្ហាមួយដ៏ក្ដៅផងដែរ ដូចនេះនៅក្នុងដំណើរទស្សនកិច្ចនេះ ក៏បានបង្ហាញពីតម្រូវការទៅវិញទៅមករបស់ចិន និងកូរ៉េខាងត្បូងផងដែរ ដែលកូរ៉េខាងត្បូងក៏ប្រហែលជាត្រូវពឹងពាក់ច្រើនទៅលើប្រទេសចិន ដើម្បីដាក់សម្ពាធទៅដល់ទីក្រុងព្យុងយ៉ាង លើបញ្ហាអាវុធនុយក្លេអ៊ែរជាដើម ហើយចិនក៏ត្រូវការការគាំទ្រពីកូរ៉េខាងត្បូង ដើម្បីប្រារព្វនូវពិធីអូឡាំពិកនៅរដូវរងារខែកុម្ភៈឆ្នាំក្រោយនេះ ពីព្រោះថាព្រិត្តិការណ៍នេះជាការទូតមួយដ៏សំខាន់របស់ចិន ផងដែរ។ សំណួរទី១៖  ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី នៅក្នុងតំបន់អាស៊ីដែលរួមមាន វៀតណាម កម្ពុជា សិង្ហបុរី និងកូរ៉េខាងត្បូង ត្រូវបានធ្វើឡើង នៅក្រោយពេលដែលអនុប្រធានាធិបតេយ្យសហរដ្ឋអាមេរិកលោកស្រី Kamala Harris ទើបតែបញ្ចប់ដំណើរទស្សនកិច្ចរបស់គាត់កាលពីប៉ុន្មានសប្ដាហ៍មុននេះ។ បើតាមទស្សនៈរបស់លោកបណ្ឌិតផ្ទាល់ តើដំណើរទស្សនកិច្ចរបស់លោក វ៉ាង...
Read More
AVI VoiceAVI Voice ៖ តួនាទីរបស់អាស៊ានក្នុងដំណើរការនៃការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាAVI VoiceAVI Voice ៖ តួនាទីរបស់អាស៊ានក្នុងដំណើរការនៃការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាAVI VoiceAVI Voice ៖ តួនាទីរបស់អាស៊ានក្នុងដំណើរការនៃការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាជាបញ្ហាស្មុគស្មាញសម្រាប់សហគមន៍អាស៊ានរបស់យើង និងសម្រាប់កម្ពុជា ដែលនឹងក្លាយទៅជាប្រធានប្ដូរវេនរបស់អាស៊ាននៅឆ្នាំក្រោយនេះ។ ការវិវឌ្ឍនស្ថានភាពនយោបាយនៅមីយ៉ាន់ម៉ានេះ កាន់តែមានភាពគ្រោះថ្នាក់ដោយសារតែ ទីមួយការបង្កើតនូវកងកម្លាំងចលនាប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលយោធានៅមីយ៉ាន់ម៉ា កំពុងតែកើតឡើង ជាពិសេសនៅតាមតំបន់ដែលជនជាតិភាគតិចធំៗរបស់ប្រទេសនេះមានមូលដ្ឋាន ទីពីររដ្ឋាភិបាលដែលជាសមាជិករបស់គណបក្សលោកស្រី អោង សានស៊ូជី ដែលត្រូវបានរំលាយចោល បានបង្កើត Government in Exile ឬរដ្ឋាភិបាលនិរទេសដើម្បីធ្វើការតស៊ូមតិខាងផ្នែកនយោបាយ តតាំងជាមួយនឹងរបបសឹក ជាពិសេសទៅនឹង State Administration Council ឬក្រុមប្រឹក្សារដ្ឋបាលរបស់រដ្ឋដែលគ្រប់គ្រងដោយរបបសឹក។ អ្វីដែលកាន់តែគ្រោះថ្នាក់ទៅទៀត គឺថាមហាអំណាចមួយចំនួនចាប់ផ្ដើមលូកដៃចូលក្នុងបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ជាពិសេសតាមរយៈសញ្ញាមួយចំនួនដែលបង្ហាញថាមហាអំណាចមួយចំនួននោះកំពុងតែធ្វើការជាមួយនឹងរដ្ឋាភិបាលនិរទេសគឺ National Unity Government (NUG) ឬរដ្ឋាភិបាលបង្រួបបង្រួមជាតិរបស់មីយ៉ាន់ម៉ា។ សំណួរទី១៖  ពាក់ព័ន្ធទៅនឹងវិបត្តិនយោបាយ និងវិបត្តិមនុស្សធម៌នៅប្រទេសមីយ៉ាន់ម៉ា គឺជាប្រធានបទក្ដៅនៅក្នុងកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដ៏ទៃទៀត។ តើបច្ចុប្បន្នស្ថានភាពនៃវិបត្តិទាំងពីរនេះនៅមីយ៉ាន់ម៉ាបានដើរដល់កម្រិតណា? ជាការពិតវិបត្តិនយោបាយនៅមីយ៉ាន់ម៉ាជាបញ្ហាស្មុគស្មាញសម្រាប់សហគមន៍អាស៊ានរបស់យើង និងសម្រាប់កម្ពុជា ដែលនឹងក្លាយទៅជាប្រធានប្ដូរវេនរបស់អាស៊ាននៅឆ្នាំក្រោយនេះ។ វិបត្តិនេះបានវិវឌ្ឍនទៅរកស្ថានភាពកាន់តែស្មុគស្មាញ និងស៊ីជម្រៅ ដោយសារតែប្រទេស និងប្រជាជាតិមីយ៉ាន់ម៉ាកំពុងតែប្រឈមនូវវិបត្តិពីរ៖ ទីមួយ គឺវិបត្តិនយោបាយ ដែលក្រោយពីរដ្ឋប្រហារយោធាកាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅនេះ ប្រទេសមីយ៉ាន់ម៉ាកំពុងតែធ្លាក់ចូលក្នុងវិបត្តិនយោបាយដ៏ជ្រាលជ្រៅ និងការធ្វើបាតុកម្មកំពុងកើតឡើងធ្ងន់ធ្ងរដើម្បីប្រឆាំងនឹងរបបសឹក។ ទីពីរ របបសឹកក៏មានវិធានការឆ្លើយតបទៅនឹងក្រុមបាតុករកាន់តែខ្លាំងក្លាដែលពេលខ្លះមានអំពើហិង្សា ដែលឈានទៅរកការសម្លាប់បាតុករជាង ១.០០០នាក់ ហើយបាតុករជាង...
Read More
ក្រសួងការ​បរទេស​ចិនកាល​ពីថ្ងៃទី៧ ​ខែកញ្ញា​ម្សិលមិញ​បានប្រកាសថា​ លោក វ៉ាង យី​ ដែលជា​ទីប្រឹក្សារដ្ឋ ​និងជារដ្ឋមន្ត្រី​ការបរទេសចិន​ នឹងធ្វើទស្សនកិច្ច​ទៅកាន់​ប្រទេស​ចំនួន៤ ​គឺប្រទេស​វៀតណាម​ កម្ពុជា​ សិង្ហបុរី​ និងប្រទេស​កូរ៉េខាងត្បូង​ ចាប់ពីថ្ងៃទី​១០​ ដល់ថ្ងៃទី​១៥ ខែកញ្ញា​ខាងមុខ​។ ​លោកបណ្ឌិត​ ឈាង វណ្ណារិទ្ធ ​នាយកវិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​(AVI) ​បានមើលឃើញថា ​ដំណើរទស្សនកិច្ច​របស់លោក ​វ៉ាង យី ទីប្រឹក្សារដ្ឋ​ និងរដ្ឋមន្ត្រី​ការបរទេសចិន​នៅកម្ពុជា​ពេលនេះ ​គឺជាការឆ្លើយតប​ការទូត​មួយដ៏សំខាន់​ បន្ទាប់ពី​អនុប្រធានា​ធិបតី​អាមេរិក​ ធ្វើទស្សនកិច្ច​នៅក្នុងតំបន់​រួមមានសិង្ហបុរី​ និងវៀតណាម​ផងដែរ។ Full article: https://www.rfi.fr/km/កម្មវិធីផ្សេងទៀត/ភ្ញៀវប្រចាំថ្ងៃ/20210908-កម្ពុជា-សង្គម-នយោបាយ-ដំណើរទស្សនកិច្ច-ទំនាក់ទំនងការទូត-ចិន-សេដ្ឋកិច្ច
Read More
AVI VoiceAVI Voice ៖ អាហ្វហ្គានីស្ថានបច្ចុប្បន្ន និងភាពមិនច្បាស់លាស់នៃសន្តិសុខសកលAVI VoiceAVI Voice ៖ អាហ្វហ្គានីស្ថានបច្ចុប្បន្ន និងភាពមិនច្បាស់លាស់នៃសន្តិសុខសកលAVI VoiceAVI Voice ៖ អាហ្វហ្គានីស្ថានបច្ចុប្បន្ន និងភាពមិនច្បាស់លាស់នៃសន្តិសុខសកល នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិតបានលើកឡើងថា​ សន្តិសុខរបស់ប្រទេសអាហ្វហ្កានីស្តានបានធ្លាក់នៅចំណុចមួយដែលគួរឲ្យបារម្ភមែនទែន យើងឃើញថាប្រទេសនេះគឺបានជួបប្រទះនូវភាពអសន្តិសុខយ៉ាងខ្លាំងជាពិសេសទៅលើបញ្ហាមនុស្សធម៌ ក៏ដូចជាផ្នែកភេរវករអន្តរកម្មផងដែរ។ ក្រុមតាលីបង់ធានាថា នឹងមិនគាំទ្រនូវសកម្មភាពភេរវកម្មនិយមនោះទេ ដោយក្រុមនេះចង់បញ្ជាក់ឲ្យសញ្ញាមួយច្បាស់ថាគាត់នឹងមិនគាំទ្រទៅដល់ក្រុមភេរវករនិយមនានា។ នាពេលថ្មីៗនេះ ទាំងប្រទេសចិន និងរុស្ស៊ី គឺថាគាត់មានសមយុទ្ធដើម្បីប្រឆាំងជាមួយអំពើភារវកម្ម ហើយនេះសបញ្ជាក់ឲ្យឃើញថាពួកគាត់មានការបារម្ភចំពោះភាពដែលអាចកើតឡើង និងកើតចេញពីអំពើភេរវកម្មនិយមដោយសារបញ្ហាអាហ្វហ្គានីស្ថាន បើទោះបីជាក្រុមតាលីបង់គាត់សន្យាថានឹងមិនគាំទ្រនូវភេរវកម្មនិយមក៏ដោយ។ សំណួរទី ១៖   ពាក់ព័ន្ធទៅនឹងវឌ្ឍនភាពរបស់ប្រទេសអាហ្វហ្កានីស្ថាន យើងដឹងហើយថាប្រទេសអាហ្វហ្គានីស្ថានបច្ចុប្បន្នគឺកំពុងតែជួបនូវភាពវឹកវរក៏ដូចជាបញ្ហាអសន្តិសុខខ្លះនៅក្នុងប្រទេស។ លោកបណ្ឌិតអាចជួយរៀបរាប់បន្តិចបានដែរឬទេ ថាតើស្ថានភាពនយោបាយនៅប្រទេសនេះបានវិវឌ្ឍន៍ទៅដល់កម្រិតនេះហើយ? បច្ចុប្បន្ននេះតាមការសង្កេតរបស់ខ្ញុំ គឺសន្តិសុខរបស់ប្រទេសអាហ្វហ្កានីស្តានបានធ្លាក់នៅចំណុចមួយដែលគួរឲ្យបារម្ភមែនទែន យើងឃើញថាប្រទេសនេះគឺបានជួបប្រទះនូវភាពអសន្តិសុខយ៉ាងខ្លាំងជាពិសេសទៅលើ Humanitarian Crisis ដែលគេហៅថាបញ្ហាមនុស្សធម៌ក៏ដូចជាផ្នែកភេរវករអន្តរកម្មផងដែរ។ ជាក់ស្ដែងយើងឃើញថាកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ គឺមានការបំផ្ទុះគ្រាប់បែកមួយយ៉ាងធំដែលសម្លាប់មនុស្សជាច្រើននៅប្រលានយន្តហោះកាប៊ូល ក្នុងពេលដែលប្រទេសសម្ព័ន្ធមិត្តដែលដឹកនាំដោយសហរដ្ឋអាមេរិកកំពុងព្យាយាមជម្លៀសប្រជាពលរដ្ឋរបស់ខ្លួនហើយនឹងប្រទេសសម្ព័ន្ធមិត្ត ក៏ដូចជាប្រជាពលរដ្ឋអាហ្វហ្គានីស្ថានផ្សេងៗឲ្យចេញផុតពីប្រទេសនេះ ដែលអ្នកដែលឈរនៅពីក្រោយខ្នងនៃការបំផ្ទុះគ្រាប់បែកនេះគឺជាពួក ISIS-K បានបង្កឡើងនូវបញ្ហានេះ។ មួយទៀតគឺបញ្ហាដែលខ្ញុំចង់លើកឡើងដែល គឺទាក់ទងជាមួយនឹងបញ្ហាផ្នែកមនុស្សធម៌ (Humanitarian Crisis) គឺចាប់ផ្ដើមកើតមានឡើងខ្លាំងហើយពីព្រោះដោយសារតែប្រជាពលរដ្ឋអាហ្វហ្គានីស្ថាននាពេលបច្ចុប្បន្ននេះគាត់កំពុងតែព្យាយាមគេចឲ្យផុតពីរបបគ្រប់គ្រងដោយតាលីបង់ហ្នឹង អ៊ីចឹងគាត់ព្យាយាមធ្វើម៉េចក៏ដោយឲ្យតែគាត់បានចេញទៅដល់ព្រលានយន្តហោះ ហើយគាត់បានឡើងយន្តហោះទៅកាន់បណ្ដាប្រទេសផ្សេងទៀត ដូច្នេះហើយយើងឃើញថាដោយសារបញ្ហានេះគឺប្រទេសអាហ្វហ្គានីស្ថានកំពុងជួបភាពវឹកវរខ្លាំងមែនទែន។ សំណួរទី ២៖   ពាក់ព័ន្ធនឹងវត្តមានរបស់ក្រុម ISIS-K ក៏ដូចជាក្រុមសកម្មប្រយុទ្ធតូចៗផ្សេងទៀតដែលក្រោកឡើងដើម្បីបោះបាល់ប្រឆាំងទៅនឹងក្រុមតាលីបង់នេះ តើក្រុមទាំងអស់នោះមានប្រភពមកពីណា...
Read More
AVI Voiceទស្សនកិច្ចផ្លូវការរបស់លោកស្រី Kamala Harris នៅសិង្ហបុរី និងវៀតណាមAVI Voiceទស្សនកិច្ចផ្លូវការរបស់លោកស្រី Kamala Harris នៅសិង្ហបុរី និងវៀតណាមAVI Voiceទស្សនកិច្ចផ្លូវការរបស់លោកស្រី Kamala Harris នៅសិង្ហបុរី និងវៀតណាម ពាក់ព័ន្ធទៅនឹងដំណើរទស្សនកិច្ចផ្លូវការរបស់អនុប្រធានាធីបតីអាមេរិក លោកស្រី Kamala Harris នៅប្រទេស២របស់អាស៊ានគឺ សិង្ហបុរី និងវៀតណាមកាលពីថ្ងៃទី២២-២៤ ខែសីហា កន្លងទៅនេះ យើងឃើញថា មានចំណុចគួរឲ្យចាប់អារម្មណ៍មួយចំនួន ពិសេសគឺសម្រាប់ប្រទេសដែលជាសមាជិកអាស៊ានតែម្តង។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធបានគូសបញ្ជាក់ថា ទស្សនកិច្ចនេះបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ានទាំងមូលតែម្តង។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងបង្កើននូវជំនឿទុកចិត្តឡើងវិញ (Reassurance) នៅក្នុងតួនាទីភាពជាអ្នកដឹកនាំរបស់អាមេរិកទៅក្នុងតំបន់។ លោកបានជូនជាយោបល់ថា អាស៊ានគួរធ្វើយ៉ាងណាឲ្យមានសាមគ្គីភាពរវាងគ្នានិងគ្នា គោរពគ្នាទៅវិញទៅមក ក៏ដូចជាផ្តល់ផលប្រយោជន៍អាស៊ានរួមជាធំ ដោយពុំគួរយកផលប្រយោជន៍ជាតិមកគ្របដណ្តប់ទៅលើផលប្រយោជន៍អាស៊ាននោះទេ។ សំណួរទី១៖ ពាក់ព័ន្ធទៅនឹងដំណើរទស្សនកិច្ចផ្លូវការរបស់អនុប្រធានាធីបតីអាមេរិក លោកស្រី Kamala Harris នៅប្រទេស២របស់អាស៊ានគឺ សិង្ហបុរី និងវៀតណាមកាលពីថ្ងៃទី២២-២៤ ខែសីហា កន្លងទៅនេះ យើងឃើញថា មានចំណុចគួរឲ្យចាប់អារម្មណ៍មួយចំនួន ពិសេសគឺសម្រាប់ប្រទេសដែលជាសមាជិកអាស៊ានតែម្តង។ ពាក់ព័ន្ធទៅនឹងដំណើរទស្សនកិច្ចនេះដែរ តើលោកបណ្ឌិតអាចជួយរៀបរាប់អំពីលទ្ធផលសំខាន់ៗដែលសិង្ហបុរី និងវៀតណាមទទួលបានពីដំណើរទស្សនកិច្ចនេះបានដែរឬទេ? ទាក់ទងនឹងដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris មកតំបន់អាស៊ីអាគ្នេយ៍យើងនេះ ពោលគឺប្រទេសសិង្ហបុរី និងប្រទេសវៀតណាមនេះ បានឆ្លុះបញ្ចាំងអំពីគោលនយោបាយសហរដ្ឋអាមេរិកមកតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក។...
Read More
AVI Voiceក្រុមសកម្មប្រយុទ្ធតាលីបង់នៅអាហ្វហ្កានីស្ថាន និងផលបច្ច័យសន្តិសុខនៅអាស៊ីAVI Voiceក្រុមសកម្មប្រយុទ្ធតាលីបង់នៅអាហ្វហ្កានីស្ថាន និងផលបច្ច័យសន្តិសុខនៅអាស៊ីAVI Voiceក្រុមសកម្មប្រយុទ្ធតាលីបង់នៅអាហ្វហ្កានីស្ថាន និងផលបច្ច័យសន្តិសុខនៅអាស៊ី នាពេលថ្មីៗនេះ ពិភពលោកទាំងមូលកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់លើវឌ្ឍនភាពនៅប្រទេសអាហ្វហ្កានីស្ថាន ដោយក្រុមតាលីបង់បានទទួលជ័យជំនះ និងធ្វើការគ្រប់គ្រងរដ្ឋធានីកាប៊ុលបានសម្រេចក្នុងរយៈពេលខ្លី។ បើទោះបីជាអាហ្វហ្គានីស្ថានស្ថិតក្រោមការទ្រទ្រង់ និងផ្គត់ផ្កង់ពីសហរដ្ឋអាមេរិក ទាំងផ្នែកយោធា សង្គម និងសេដ្ឋកិច្ចអស់រយៈពេលជាង២០ឆ្នាំក្ដី ក៏ប្រទេសមួយនេះនៅតែបន្តភាពស្ទក់ក្នុងការអភិវឌ្ឍប្រទេសរបស់ខ្លួនឲ្យមានការរីកចម្រើនរហូតដល់បច្ចុប្បន្ន។ ទាំងនេះជាផលបច្ច័យដែលធ្វើឲ្យក្រុមសកម្មប្រយុទ្ធតាលីបង់ ឆក់បានឱកាសវាយបាក់រនាំងយោធារដ្ឋាភិបាលអាហ្វហ្គានីស្ថានចូលកាន់កាប់ទីក្រុងកាប៊ុលទាំងស្រុង ស្របពេលដែលរដ្ឋាភិបាលអសមត្ថភាពក្នុងការទប់ស្កាត់ និងហោះចេញពីប្រទេសទុកឲ្យប្រជាជនទូទាំងប្រទេសរងទុក្ខក្រោមការក្ដោមក្ដាប់អំណាចរបស់ក្រុមតាលីបង់។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ឡេង ធារិទ្ធ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះបានបង្កជាភាពព្រួយបារម្មណ៍យ៉ាងខ្លាំងអំពីអនាគតរបស់ប្រទេស និងប្រជាជនអាហ្វហ្កានីស្ថាន ក៏ដូចជាអាចជះឥទ្ធិពលអវិជ្ជមានដល់សណ្តាប់ធ្នាប់ក្នុងតំបន់ និងអន្តរជាតិ នាពេលអនាគតផងដែរ។ សំណួរទី១៖ តើលោកបណ្ឌិតអាចរៀបរាប់អំពីសាវតាសង្ខេបរបស់ក្រុមតាលីបង់ ក៏ដូចជាសង្រ្គាមនៅអាហ្វហ្កានីស្ថានបានដែរឬទេ? ហើយហេតុអ្វីបានជាមានវត្តមានរបស់ក្រុមតាលីបង់នៅអាហ្វហ្កានីស្ថាន? តើក្រុមនេះមានទំនាក់ទំនងអ្វីជាមួយក្រុមភេរវកម្ម Al Qaeda ដែរ? ទាក់ទងនឹងប្រវត្តិនៃការកកើតរបស់ក្រុមតាលីបង់នេះ តាមពិតទៅ វាមានប្រវត្តិវែងឆ្ងាយបន្តិច។ ការកកើតនេះ ចាប់ផ្ដើមអំពីការដកចេញរបស់កងទ័ពសហភាពសូវៀតពីអាហ្វហ្កានីស្ថាននៅឆ្នាំ១៩៨៩។ នាពេលនោះ មានក្រុមមួយដែលគេហៅថា ក្រុម Mujahid /Mujahadeen ដែលគាំទ្រដោយសហរដ្ឋអាមេរិក បានវាយឈ្នះកងទ័ពរបស់សហភាពសូវៀត ដែលនាំឲ្យសហភាពសូវៀតដកកងទ័ពចេញពីអាហ្វហ្កានីស្ថាននៅឆ្នាំ១៩៨៩។ ក៏ប៉ុន្តែក្រុម Mujahid នេះ ក៏ចាប់ផ្ដើមឈ្លោះគ្នា ហើយបំបែកចេញជាក្រុមតូចៗ ក្លាយជាសង្គ្រាមស៊ីវិលផ្ទៃក្នុង ដែលនាំឲ្យកើតមានសង្គ្រាមស៊ីវិលនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។ យើងឃើញថា នៅក្នុងសង្រ្គាមស៊ីវិលនេះ មានក្រុមមួយគឺក្រុមតាលីបង់នៅក្នុងនោះដែរ ដែលក្រុមតាលីបង់នេះដើមកំណើតពីប្រទេសប៉ាគីស្ថាន និងប្រកាន់យកនូវការតម្លៃរបស់សាសនាឥស្លាមជាធំ...
Read More
AVI Voiceនយោបាយូបនីយកម្មនៃការគ្រប់គ្រងធនធានទឹកនៅតំបន់មេគង្AVI Voiceនយោបាយូបនីយកម្មនៃការគ្រប់គ្រងធនធានទឹកនៅតំបន់មេគង្AVI Voiceនយោបាយូបនីយកម្មនៃការគ្រប់គ្រងធនធានទឹកនៅតំបន់មេគង្ តំបន់ទន្លេមេគង្គត្រូវបានគេមើលឃើញថា គឺជាតំបន់សក្ដានុពលអភិវឌ្ឍន៍មួយយ៉ាងឆាប់រហ័សនៅក្រោមការគ្របដណ្ដប់ដោយសហគមន៍អាស៊ាន ជាពិសេសការរីកលូតលាស់ខ្លាំងខាងផ្នែកសេដ្ឋកិច្ច។ ស្របពេលជាមួយគ្នានេះប្រទេសក្នុង និងក្រៅតំបន់ជាច្រើនជាពិសេស អាមេរិក ចិន ជប៉ុន ឥណ្ឌា និងអូស្រ្តាលីជាដើម បាននឹងកំពុងបង្កើនការចូលរួមរបស់ខ្លួននៅក្នុងតំបន់មេគង្គនេះ ដោយមើលឃើញពីការរីកលូតលាស់យ៉ាងឆាប់រហ័ស និងផលប្រយោជន៍រៀងៗខ្លួន។ យ៉ាងណាមិញ បើទោះបីជាតំបន់នៃទន្លេមេគង្គនេះកំពុងតែទទួលបានការចាប់អារម្មណ៍ពីប្រទេសជាច្រើនក៏ដោយ តែតំបន់មួយនេះក៏កំពុងតែជួបប្រទះនូវវិបត្តិនៃការគ្រប់គ្រងធនធានទឹកនៅតាមដងទន្លេមេគង្គ​នេះផងដែរ។ នៅក្នុងកិច្ចសម្ភាស៍សប្ដាហ៍នេះ យើងនឹងមកស្វែងយល់ឲ្យកាន់តែច្បាស់អំពីបញ្ហាចម្បង និងកត្តាដែលបង្កឲ្យមានបញ្ហាទាំងអស់នេះនៅក្នុងតំបន់នៃទន្លេមេគង្គ ព្រមទាំងយន្តការរបស់ប្រទេសមហាអំណាចក្នុងការលូកដៃចូលក្នុងបញ្ហាទាំងអស់នេះដើម្បីសម្ញែងនូវឥទ្ធិពល និងអំណាចរបស់ខ្លួន។ សំណួរទី១៖ តើអ្វីជាបញ្ហាលេចធ្លោដែលពាក់ព័ន្ធនឹងការគ្រប់គ្រង និងជម្លោះធនធានទឹកក្នុងមហាអនុតំបន់មេគង្គ? ខ្ញុំសូមលើកអំពីបញ្ហាមួយចំនួននៅក្នុងទន្លេមេគង្គ ឬក៏តំបន់មេគង្គ ដែលយើងដឹងហើយថា ទន្លេមេគង្គ គឺជាទន្លេមួយដែលមានសារៈសំខាន់ណាស់សម្រាប់ប្រទេសនៅជាប់ដងទន្លេមេគង្គ ដែលជាអនុតំបន់មួយដែលមានប្រទេស ០៥ ជាសមាជិក។ ទន្លេមេគង្គនេះ គឺជាទន្លេមួយដែលមានប្រវែងដល់ទៅ៤៨០០ គីឡូម៉ែត្រ និងជាទន្លេដែលវែងជាងគេបំផុតទី១២ នៅក្នុងពិភពលោក ហើយក៏ជាទន្លេ ដែលមានឧស្សាហកម្មទឹកសាបធំបំផុតរបស់ពិភពលោក។ ទន្លេនេះផ្តល់នូវសារៈសំខាន់ខ្លាំងណាស់ចំពោះតំបន់នេះ ជាពិសេស គឺទាក់ទងលើវិស័យសន្តិសុខអាហារ មានតម្លៃរហូតដល់ទៅប្រមាណជាង ៣ពាន់លានដុល្លារក្នុងមួយឆ្នាំ ហើយទន្លេនេះ គឺជាទន្លេដ៏សំខាន់បំផុតមួយ ដែលជាទូទៅសម្បូរបែបទៅដោយមច្ឆាទឹកសាប សម្រាប់ទ្រទ្រង់ជីវិតប្រជាជនរស់នៅតាមតំបន់ទន្លេនេះ ប្រមាណជាង ៦០លាននាក់។ ទន្ទឹមនឹងនេះ...
Read More
1 2 3 21

Text Widget

Nulla vitae elit libero, a pharetra augue. Nulla vitae elit libero, a pharetra augue. Nulla vitae elit libero, a pharetra augue. Donec sed odio dui. Etiam porta sem malesuada.

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.