Telephone
(+855) 16484108
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Day

June 12, 2022

AVI Voice៖ សក្ដានុពលនៃកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ក្រោមការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

AVI Voiceសក្ដានុពលនៃកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ក្រោមការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីAVI Voiceសក្ដានុពលនៃកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ក្រោមការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីAVI Voiceសក្ដានុពលនៃកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ក្រោមការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កំណើនសេដ្ឋកិច្ចកម្ពុជាកំពុងតែមានសន្ទុះទៅមុខ ខណៈដែលការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេភាគី និងពហុភាគីដែលកម្ពុជាមានជាសមាជិក នៅតែជាកត្តាជួរមុខក្នុងការផ្ដល់នូវសក្តានុពល និងកាលានុវត្តភាពដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិកម្ពុជា។ ក្នុងកិច្ចសម្ភាសន៍នេះ ឯកឧត្ដម ប៉ែន សុវិជាតិ បានរៀបរាប់អំពីវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងឡាយ ដែលបានត្រូវដាក់ចូលជាធរមានកាលពីដើមឆ្នាំ២០២២នេះ ក៏ដូចជាលទ្ធភាពនានាដែលកម្ពុជាទទួលបានក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនោះ ដើម្បីជាមាគ៌ាក្នុងការនាំសេដ្ឋកិច្ចកម្ពុជាឱ្យមានសក្តានុពលកាន់តែធំទូលាយក្នុងទីផ្សារអន្តរជាតិ។ សំណួរទី ១៖ ដើម្បីជាជំនួយជួយឱ្យការពិភាក្សានេះកាន់តែមានភាពស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ តើ (វាគ្មិន) អាចជួយរៀបរាប់សង្ខេបបន្តិចបានទេទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេភាគី និងពហុភាគីដែលកម្ពុជាមានជាមួយនឹងប្រទេសដៃគូនាពេលបច្ចុប្បន្ននេះ? ចំពោះសំណួរទីមួយដែលទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលយើងមានទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី។ ខ្ញុំបានសូមអនុញ្ញាតជម្រាបជូន បងប្អូនយើងជាទូរទស្សនិកជន និងជាអ្នកស្ដាប់ឱ្យបានជ្រាបថាបច្ចុប្បន្ននេះយើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីចំនួនពីររួចមកហើយ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ។ ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីគឺយើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គេហៅថា RCEP គឺភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ដែលក្នុងនោះយើងរួមជាមួយសមាជិកអាស៊ានផ្សេងទៀតហើយ ហើយមានសមាជិកដែលជាដៃគូរបស់អាស៊ានចំនួន៥ជាដៃគូរបស់យើង សរុបយើងមានសមាជិក១៥ប្រទេសនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថា្នក់តំបន់RCEPនេះ។​ នៅក្នុងការរៀបចំចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនីមួយៗ ប្រទេសកម្ពុជាយើងក៏ដូចជាប្រទេសសាមីដទៃទៀត តែងរៀបចំឱ្យមានការសិក្សាសព្វជ្រុងជ្រោយជាលទ្ធភាពនៃការសិក្សាជាមុនដើម្បីប៉ាន់ប្រមាណអំពីផលចំណេញ​ និងបញ្ហាប៉ះពាល់មួយចំនួនដែលអាចកើតជាយថាហេតុអំពីការចូលជាធរមាននៃកិច្ចព្រមព្រៀងរវាងទ្វេភាគី ក៏ដូចជាពហុភាគី។ នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំង៣នេះ តាមការសិក្សាដែលធ្វើឡើងពីវិទ្យាស្ថានឯករាជ្យ យើងសង្កេតឃើញថាលទ្ធផលសុទ្ធតែបង្ហាញនូវភាពវិជ្ជមានចំពោះសេដ្ឋកិច្ចកម្ពុជា តាមរយៈការធ្វើឱ្យមានកំណើនក្នុងការនាំចេញទំនិញ ទាំងការធ្វើពិពិធកម្មមុខទំនិញសម្រាប់នាំចេញ និងការបើកឱ្យទូលំទូលាយក្នុងការនាំចូល ក៏ដូចជាការទាក់ទាញវិនិយោគ និងការអនុវត្តកាន់តែងាយស្រួលថែមទៀតនូវវិធានប្រភពដើមទំនិញ ដែលជាបញ្ហាសម្រួលដល់ការធ្វើវិនិយោគ និងជាបញ្ហាសម្រួលដល់ការបង្កើនផលិតកម្មរបស់កម្ពុជា។ ក្នុងនោះការរំពឹងទុករបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនីមួយៗ...
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.