Telephone
(+855) 99841445/ 99 929 323
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Day

May 24, 2022

AVI Voice៖ វឌ្ឍនភាពនៃយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ-១៩ ក្រោមគំនិតផ្ដួចផ្ដើមរាជរដ្ឋាភិបាលកម្ពុជា

AVI Voiceវឌ្ឍនភាពនៃយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ-១៩ ក្រោមគំនិតផ្ដួចផ្ដើមរាជរដ្ឋាភិបាលកម្ពុជាAVI Voiceវឌ្ឍនភាពនៃយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ-១៩ ក្រោមគំនិតផ្ដួចផ្ដើមរាជរដ្ឋាភិបាលកម្ពុជាAVI Voiceវឌ្ឍនភាពនៃយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ-១៩ ក្រោមគំនិតផ្ដួចផ្ដើមរាជរដ្ឋាភិបាលកម្ពុជា {{svg_share_icon}} គិតត្រឹមពេលវេលានេះ កម្ពុជាត្រូវបានចាត់ទុកថាជាប្រទេសដែលជោគជ័យមួយនៅក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគំនិតផ្ដួចផ្ដើមនានានិងការចូលរួមសហការពីភាគីពាក់ព័ន្ធទាំងអស់។ ជោគជ័យនេះបាននឹងកំពុងនាំកម្ពុជាឱ្យត្រឡប់ទៅកាន់ប្រក្រតីភាពថ្មី និងជម្នះនូវឧបសគ្គដ៏លំបាកមួយនេះ។ ក្នុងកិច្ចសម្ភាសន៍នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានរៀបរាប់អំពីបច្ចុប្បន្នភាពនៃស្ថានការណ៍នៃជំងឺរាតត្បាតកូវីដ-១៩ក្នុងប្រទេសកម្ពុជា ក៏ដូចជាលើកឡើងពីសកម្មភាពនានាដែលកម្ពុជាបានអនុវត្តកន្លងមកក្នុងយុទ្ធនាការប្រឆាំងនឹងជំងឺរាតត្បាតមួយនេះ ជាពិសេសការបោះជំហានរបស់រាជរដ្ឋាភិបាលកម្ពុជាទៅរកស្ថានការណ៍វិជ្ជមានសម្រាប់សង្គមទាំងមូល។ សំណួរទី ១៖ ជាបឋមសូមលោកជំទាវជួយរៀបរាប់អំពីស្ថានការណ៍នៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាយើង? ខ្ញុំសូមគោរពអនុញ្ញាតជម្រាបជូនថាមកទល់ពេលនេះ មានន័យថានៅព្រឹកនេះក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជារបស់យើងបានចេញផ្សាយនូវព័ត៌មានស្តីពីស្ថានភាពជំងឺកូវីដ-១៩នៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១០ខែឧសភាឆ្នាំ២០២២ ហើយស្ថានភាពយើងមើលជារួមគឺមានលក្ខណៈល្អប្រសើរមែនទែន​ ហើយដោយសារយើងមិនមានករណីឆ្លងថ្មីដែលត្រូវបានរាយការណ៍ ហើយដែលមានការបញ្ជាក់ពីមន្ទីរពិសោធន៍របស់យើងផងដែរ។ ហើយអ្វីដែលខ្ញុំចង់ជម្រាបជូននៅពេលនេះ ខ្ញុំសូមជូននូវរូបក្រាហ្វិកមួយ ដែលបង្ហាញអំពីការថយចុះយ៉ាងច្រើននូវករណីឈឺហើយរហូតមកដល់ខែឧសភាឆ្នាំ២០២២យើងនេះ គឺក្នុងរយៈពេលដប់ថ្ងៃគិតពីថ្ងៃទី០១ដល់ថ្ងៃទី១០នេះ យើងសង្កេតឃើញថាត្រឹមថ្ងៃទី០៦ យើងនៅឃើញមាន១ករណីឬ ២ករណី តាំងពីថ្ងៃទី០១មក ប៉ុន្តែត្រឹមថ្ងៃទី០៧ខែឧសភាឆ្នាំ២០២២រហូតមកដល់ការរាយការណ៍ព្រឹកមិញនេះគឺយើងមិនមានការរកឃើញនូវករណីឆ្លងឬក៏ករណីឈឺដោយជំងឺកូវីដ-១៩នោះទេ។ អ៊ីចឹងការគ្រប់គ្រងនិងឆ្លើយតបនៃជំងឺកូវីដ-១៩  គឺមានសភាពល្អប្រសើរក្រោមការដឹកនាំដ៏ត្រឹមត្រូវ ដ៏ប៉ិនប្រសប់និងភាពឆ្លាតវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារបស់យើង ហើយសម្ដេចតេជោលោកក៏បានប្រកាសអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងអាចមានសិទ្ធិជ្រើសរើសនូវការពាក់ម៉ាស់ឬក៏មិនពាក់ម៉ាស់ទៅតាមការវាយតម្លៃរបស់បងប្អូនប្រជាពលរដ្ឋរបស់យើង ប៉ុន្តែអ្វីដែលជាការសំខាន់ សម្តេចតេជោលោកបានណែនាំដ៏ខ្ពង់ខ្ពស់ផងដែរ សូមឱ្យបងប្អូនរបស់យើងបន្តនូវការយកចិត្តទុកដាក់ ថ្វីត្បិតតែស្ថានភាពមានភាពល្អប្រសើរក៏ពិតមែន ក៏ប៉ុន្តែយើងត្រូវតែចេះប្រុងប្រយ័ត្ន ធ្វើម៉េចកុំឱ្យមានការឆ្លងកើតឡើងវិញ ហ្នឹងគឺនេះជាចំណុចសំខាន់ណាស់។ ហើយបច្ចុប្បន្ននេះបងប្អូនប្រជាពលរដ្ឋកំពុងតែវិលត្រឡប់ទៅរកការរស់នៅធម្មតានៅក្នុងប្រក្រតីភាពថ្មីរបស់យើង ហើយការបើកនូវដំណើរការសង្គមនិងសេដ្ឋកិច្ច ឥឡូវវាពេញលេញសឹងតែ១០០ភាគរយទៅហើយ។ អ៊ីចឹងគួបផ្សំជាមួយនឹងការបើកដំណើរការនៃសេដ្ឋកិច្ចនេះ មានន័យថាចរាចរណ៍នៃសេដ្ឋកិច្ចក៏ដូចជាចរាចរណ៍ឬក៏ការចល័តរបស់មនុស្សម្នាពីទីកន្លែងមួយទៅទីកន្លែង ពីប្រទេសមួយទៅប្រទេសមួយ...
Read More

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

Supporting