Telephone
(+855) 16484108
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Day

March 15, 2022

AVI Voice៖ ការទូតយុវជន និងការតភ្ជាប់ប្រជាជននិងប្រជាជនក្នុងក្របខណ្ឌអាស៊ាន

AVI Voiceការទូតយុវជន និងការតភ្ជាប់ប្រជាជននិងប្រជាជនក្នុងក្របខណ្ឌអាស៊ានAVI Voiceការទូតយុវជន និងការតភ្ជាប់ប្រជាជននិងប្រជាជនក្នុងក្របខណ្ឌអាស៊ានAVI Voiceការទូតយុវជន និងការតភ្ជាប់ប្រជាជននិងប្រជាជនក្នុងក្របខណ្ឌអាស៊ាន សំណួរទី ១៖  តើអ្វីទៅជាការទូតយុវជន? ខ្ញុំសូមបញ្ជាក់ផងដែរថា យើងមិនទាន់មានជានិយមន័យមួយដែលប្រើរួម ដូចជាទ្រីស្ដីមួយនៅក្នុងទំនាក់ទំនងអន្តរជាតិនៅឡើយទេ។ ការទូតយុវជន ជាពាក្យដែលគេប្រើប្រាស់ក្នុងន័យ ផ្ដល់តម្លៃទៅដល់តួនាទីរបស់យុវជនក្នុងការចូលរួមក្នុងវិស័យការទូត មានន័យថាការប្រើប្រាស់យុវជនជាឧបករណ៍ការទូតមួយដើម្បីជម្រុញនូវទំនាក់ទំនងការទូត គឺការតភ្ជាប់ទៅវិញទៅមករវាងប្រទេសនឹងប្រទេស។ ប៉ុន្តែវាមិនមែនជាទស្សនៈទានច្បាស់លាស់មួយ ឬក៏ជាទ្រីស្ដីមួយដែលគេបង្កើតឡើងនៅក្នុងមុខវិជ្ជាទំនាក់ទំនងអន្តរជាតិ ដូចជាទ្រីស្ដីផ្សេងៗដែលមានចែងពីមុនមកនោះទេ។ វាជាពាក្យមួយដែលគេនិយមប្រើ ដើម្បីឱ្យតម្លៃទៅលើតួនាទីនៃការចូលរួមរបស់យុវជនក្នុងវិស័យពាក់ព័ន្ធការទូត។ នៅក្នុងន័យនេះ ខ្ញុំសូមបញ្ជាក់ម្ដងទៀត នៅពេលដែលគំនិតផ្ដួចផ្ដើមផ្សេងៗរបស់យុវជន ក៏ដូចជាចលនាយុវជនដែលកើតមានឡើងនៅក្នុងតំបន់អាស៊ាន ដែលធ្វើឱ្យយុវជនទាំងអស់នោះ ចាប់ផ្ដើមនឹកឃើញការទូតយុវជនដែលពួកគាត់សង្ឃឹមថាការចូលរួមរបស់ពួកគាត់នឹងជួយជម្រុញទៅជាផលប្រយោជន៍អ្វីម្យ៉ាងសម្រាប់ប្រទេសរបស់ខ្លួន ក៏ដូចជាផលប្រយោជន៍សម្រាប់សហគមន៍សម្រាប់អាស៊ានទាំងមូលផងដែរ។ ហើយនៅក្នុងគំនិតផ្ដួចផ្ដើមរបស់យុវជនទាំងអស់នោះ វាមិនមែនផ្ដោតសំខាន់ ក៏ដូចជាមិនមែនកំណត់តែលើវិស័យទំនាក់ទំនងអន្ដរជាតិទេ តែក៏វាមានផ្ដោតសំខាន់ទៅលើវិស័យផ្សេងៗដូចជា ការចូលរួមរបស់យុវជនក្នុងការបង្កើតឱ្យមានការយល់ដឹងទាក់ទង បញ្ហាបម្រែបម្រួលអាកាសធាតុ បរិស្ថាន នយោបាយសន្ដិសុខ ក៏ដូចជាបញ្ហាសេដ្ឋកិច្ច ទាក់ទងជាមួយនឹងសហគ្រិនភាពផ្សេងៗជាដើម។ សំណួរទី ២៖  តើការទូតយុវជនដើរតួនាទីសំខាន់អ្វីខ្លះនៅក្នុងកិច្ចការអាស៊ាន? ហើយវាបានផ្ដល់នូវផលប្រយោជន៍អ្វីខ្លះទៅដល់ប្រជាជននៅក្នុងតំបន់អាស៊ាន? ដើម្បីស្វែងយល់អំពីផលប្រយោជន៍ដែល ការទូតយុវជនផ្ដល់ទៅឱ្យការងាររបស់អាស៊ាន យើងត្រូវយល់ ពីបរិបទអាស៊ានជាមុនសិន។ អញ្ចឹងខ្ញុំសូមបកស្រាយអំពីបរិបទអាស៊ាន ទើបខ្ញុំទាញចូលទៅដល់ផលប្រយោជន៍របស់ការទូតយុវជន ក៏ដូចជាតូនាទីរបស់យុវជន ដើរតួយ៉ាងណានៅក្នុងកិច្ចការអាស៊ាន​នេះ។ អាស៊ានជាអង្គការដែលបង្កើតឡើងដំបូងជា Top-Down Approach...
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.