Telephone
(+855) 16484108
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Day

March 30, 2021

កម្មវិធី AVI VOICE ៖ តួនាទីរបស់ស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងបាងកកក្នុងការជំរុញការទូតសេដ្ឋកិច្ចរបស់កម្ពុជា

សំនួរ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងបាងកក បានដើរតួនាទីយ៉ាងសកម្ម និងពេញទំហឹងនៅក្នុងការជំរុញការទូតសេដ្ឋកិច្ច តាមរយៈការលើកស្ទួយផលិតផលកម្ពុជានៅក្នុងប្រទេសថៃ និងការជំរុញវិនិយោគទុនថៃទៅប្រទេសកម្ពុជា ពោលគឺតាំងពីមុនការដាក់ចេញនូវយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចរបស់ក្រសួងការបរទេសកម្ពុជា។ ពាក់ព័ន្ធនឹងសកម្មភាពទាំងនេះ តើសមិទ្ធផលធំៗអ្វីខ្លះដែលស្ថានទូតសម្រេចបាន ពិសេសក្នុងអាណត្តិការទូតរបស់ ឯកឧត្តម? គិតមកដល់ពេលនេះ ខ្ញុំបានមកដល់ប្រទេសថៃរយៈពេល ០២ឆ្នាំហើយ។ នៅក្នុងឆ្នាំទី១ ស្ថានទូត បានធ្វើការទៅលើសកម្មភាពជាង៩០០សកម្មភាព ដែលភាគច្រើនគឺជាសកម្មភាពទាក់ទងនឹងសេដ្ឋកិច្ចការទូត។ ខ្ញុំសូមគូសបញ្ជាក់ទៅលើតែសកម្មភាពធំៗក្នុងឆ្នាំ២០១៩ ដែលរួមមាន៖ នៅខែកក្កដា យើងបានដឹកនាំស្ថានទូតចំនួន១៩ ទៅធ្វើទស្សនកិច្ចសិក្សានៅខេត្តសៀមរាប និងបន្ទាយមានជ័យ ហើយក៏មានការចូលរួមពីតំណាងក្រសួងការបរទេសថៃ ដោយធ្វើដំណើរតាមឡានក្រុង ក្នុងគោលបំណងបង្ហាញពីការតភ្ជាប់ដ៏ល្អរវាងកម្ពុជា-ថៃ ជាពិសេសផ្លូវគោក។ ហើយនៅក្នុងទស្សនកិច្ចនោះដែរ យើងមានរៀបចំសិក្ខាសាលាមួយ ដែលមានការអញ្ជើញចូលរួមពីតំណាងនៃក្រសួងការបរទេស ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ ដើម្បីជម្រាបជូនអំពីកិច្ចការងារការបរទេស ទេសចរណ៍​ និងវប្បធម៌របស់កម្ពុជា ដែលជាលទ្ធផលគឺមានការអបអរសាទរពីស្ថានទូតជាច្រើន។ យើងក៏បានរៀបចំទស្សនកិច្ចលើកទី២ បន្តទៀត ដោយមានការជួបប្រជុំនៅក្រសួងការបរទេសកម្ពុជា ដែលក្នុងនោះមានតំណាងអង្គទូតមកពីថៃ ជប៉ុន ចិន និងអាល្លឺមង់។​បន្ទាប់មក យើងបានរៀបចំផ្នែកវប្បធម៌-សាសនា ដោយរៀបចំកម្មវិធីបុណ្យកឋិនទានដែលមានប្រទេសថៃ បង់ក្លាដេស និងភូមា ចូលរួម ហើយក៏មានការចូលរួមពីវិនិយោគិន និងក្រុមហ៊ុនធំៗមកពីប្រទេសថៃ ដូចជាក្រុមហ៊ុន CP ALL ក្រុមហ៊ុន Big C ក្រុមហ៊ុន SCG ដែលបានចូលរួមបច័្ចយទៅវត្តបុទុមវត្តី ផងដែរ។ ចូលមកឆ្នាំ២០២០ យើងក៏បានធ្វើសកម្មភាពជាច្រើនបន្ថែមទៀត ដែលខ្ញុំនឹងបែងចែកសកម្មភាពជា០៣...
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.