Telephone
(+855) 16484108
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Month

December 2022

អ្នក​វិភាគ​ថា ​ទំនាក់​ទំនង​ចាប់​ផ្តើម​មាន​ភាព​វិជ្ជមាន ​ក្រោយ​ទស្សន​កិច្ច​របស់​លោក ​ហ៊ុន សែន ​នៅ​ស្ថានទូត​អាមេរិក

ភ្នំពេញ — ក្រោយ​ដំណើរ​ទស្សនកិច្ច​លើក​ទី ១ ​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ទៅ​កាន់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ កាល​ពី​សប្តាហ៍​មុន ​អ្នក​ជំនាញ​កិច្ចការ​នយោបាយ​អន្តរជាតិ​បាន​លើក​ឡើង​ថា នេះ​គឺ​ជា​ចំ​ណុច​ចាប់​ផ្តើម​នៃ​ការ​កសាង​ទំនាក់​ទំនង​ល្អ​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា។​ កាល​ពី​ថ្ងៃទី​ ២៤ ​ខែធ្នូ ​ឆ្នាំ​ ២០២២​ លោក ​ហ៊ុន សែន ​បាន​បំពេញ​ទស្សនកិច្ច​លើកដំបូង​ទៅ​កាន់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ​គ្រា​ឯក​អគ្គរដ្ឋ​ទូត​បច្ចុប្បន្ន ​គឺលោក Patrick Murphy ​ជិត​ផុត​អាណត្តិ​របស់​លោក។​ រូប​ថត​របស់​លោក​ ហ៊ុន សែន​ អង្គុយ​ជិត​ឯក​អគ្គរដ្ឋ​ទូត​អាមេរិក​អម​ដោយ​មន្ត្រី​ផ្សេង​ទៀត​ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។​ ស្ថានទូត​អាមេរិក​បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ខ្លួន​ថា៖​ «ដោយ​សម្លឹង​ទៅ​កាន់​ឆ្នាំ​ថ្មី ​លោក​ឯក​អគ្គរ​ដ្ឋទូត ​Murphy ​និង​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​បាន​ពិភាក្សា​លើ​វិធី​កែ​លម្អ​ទំនាក់​ទំនង​ទ្វេ​ភាគី។ ​យើង​រំពឹង​ថា ​ឆ្នាំ​ ២០២៣ ​ល្អ​ប្រកប​ដោយ​ផ្លែ​ផ្កា ​ហើយ​អាច​បន្ត​ការ​ខិតខំ​ក្នុង​ការ​ពង្រឹង​មិត្ត​ភាព​រវាង​ប្រជាជន​អាមេរិក​ និង​ប្រជាជន​កម្ពុជា»។ ​ Full article: https://khmer.voanews.com/a/cambodia-us-relation-shows-deepening-sign-after-pm-hun-sen-visited-us-embassy-in-phnom-penh-say-analysts/6891665.html?nocache=1
Read More

AVI Voice: យុទ្ធសាស្ត្រសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលរបស់លោក ចូ បៃដិន

រដ្ឋាភិបាលស.រ.អ.របស់លោក ចូ បៃដិន ទើបតែបានដាក់ចេញនូវសៀវភៅយុទ្ធសាស្រ្តសន្តិសុខជាតិថ្មីរបស់ខ្លួន ដើម្បីជាផែនទីចង្អុលបង្ហាញសម្រាប់ការអនុវត្តជារួមនៅក្នុងការថែរក្សាទៅលើផ្នែកសន្តិសុខជាតិស.រ.អ.។ ក្នុងកិច្ចសម្ភាសន៍នេះ លោក បោង ច័ន្ទសម្បត្តិ បានពន្យល់អំពីខ្លឹមសារគោលនៃសៀវភៅយុទ្ធសាស្រ្តសន្តិសុខជាតិថ្មីរបស់ស.រ.អ.ក្រោមការដឹកនាំរបស់លោក ចូ បៃដិន និងឆ្លុះបញ្ចាំងអំពីចក្ខុវិស័យសន្តិសុខនាពេលអនាគតសម្រាប់ស.រ.អ. ក៏ដូចជាតំបន់ និងពិភពលោកទាំងមូលផងដែរ។ កម្រងសំណួរ – ចម្លើយលើប្រធានបទ សំណួរទី១៖ កាលពីខែតុលា ឆ្នាំ២០២២កន្លងទៅនេះ សហរដ្ឋអាមេរិក នៃរដ្ឋបាលលោកចូបៃដិនបានដាក់ចេញនូវយុទ្ធសាស្ត្រថ្មីមួយ ដើម្បីជាផែនទីចង្អុលបង្ហាញសម្រាប់ការអនុវត្តជារួមនៅក្នុងការថែរក្សាទៅលើផ្នែកសន្តិសុខជាតិរបស់ខ្លួន។ ជាបឋម ថាតើអ្វីទៅដែលជាយុទ្ធសាស្ត្រសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកនេះ? ពីដំបូងមុននឹងយើងមើលទៅលើ ថាតើយុទ្ធសាស្ត្រសន្តិសុខជាតិរបស់រដ្ឋបាលលោកបៃដិនបានដាក់ចេញនូវគោលការណ៍ក៏ដូចជាចំណុចអ្វីខ្លះ យើងគួរតែមើលសិនថាតើអ្វីទៅគឺជាឯកសារមួយនេះ។ បើសិនជាយើងមើលទៅលើប្រភពដើមរបស់វា យុទ្ធសាស្ត្រសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក គឺជាឯកសារមួយដែលអំណាចនីតិប្រតិបត្តិ មានន័យថាសេតវិមានរបស់សហរដ្ឋអាមេរិក គឺត្រូវតែបញ្ជូនទៅឱ្យសភារបស់ខ្លួនដើម្បីផ្តល់ ដំណឹងទៅដល់សមាជិកសភាឱ្យដឹង ថាតើអំណាចនីតិប្រតិបត្តិរបស់សហរដ្ឋអាមេរិកមាននូវអ្វីទៅដែលជាយុទ្ធសាស្ត្ររួមរបស់សហរដ្ឋអាមេរិក។ ជាទូទៅឯកសារនេះបើយោងតាមច្បាប់មាត្រាទី៦០៣នៃច្បាប់ក្នុងការកំណែទម្រង់ក្រសួងការពារជាតិសហរដ្ឋអាមេរិកឆ្នាំ១៩៨៦ បានចែងថាឯកសារនេះគួរតែបញ្ជូនពីអំណាចនីតិប្រតិបត្តិទៅកាន់សភាជារៀងរាល់ឆ្នាំ ប៉ុន្តែកន្លងចាប់ពីឆ្នាំ១៩៨៧មកដល់ថ្ងៃនេះគឺថាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក គឺមិនបានបញ្ជូនទៅជារៀងរាល់ឆ្នាំទេ គឺតែងតែមានការចន្លោះពី៣ឆ្នាំ ២ឆ្នាំ ហើយជួនកាលទៅដល់៤ឆ្នាំផងដែរ។ ក្នុងឯកសារនេះ គឺកាលពីថ្ងៃទី១២ ខែតុលាឆ្នាំ២០២២ថ្មីៗនេះ ដូចបានលើកឡើងអម្បាញ់មិញ រដ្ឋបាលលោកចូបៃដិនបានដាក់ឯកសារសន្តិសុខជាតិលើកដំបូងរបស់ខ្លួន ក្នុងនោះគឺបានចែងអំពីអត្ថប្រយោជន៍ គោលដៅ ក៏ដូចជាចក្ខុវិស័យរបស់ខ្លួនក្រោមការដឹកនាំរបស់លោកចូបៃដិនផងដែរ។ សំណួរទី២៖ តើមានអ្វីដែលជាចំណុចថ្មីក៏ដូចជាការប្រែប្រួលទៅលើយុទ្ធសាស្ត្រសន្តិសុខជាតិ នៅក្នុងសៀវភៅថ្មីមួយនេះ ហើយវាបានឆ្លុះបញ្ចាំងអ្វីខ្លះអំពីគោលបំណងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក នៅក្នុងវិស័យសន្តិសុខជាតិ និងពិភពលោកទាំងមូលនាពេលអនាគតផងដែរ? ដើម្បីឱ្យបងប្អូនអ្នកស្ដាប់បានយល់បន្ថែមទៅលើ ភាពខុសគ្នារវាងការដឹកនាំរបស់លោកបៃដិនហើយនិងលោកប្រធានាធិបតីត្រាំកាលពីឆ្នាំដែលគាត់ទើបចុះចេញពីតំណែងកាលពីឆ្នាំ២០២១។...
Read More

Press Release Webinar Panel Discussion “AVI SDGs Dialogue – Promoting Healthy Lives and Well-Being for Sustainable Development in Cambodia”

On Friday, 23rd December 2022, the Centre for Sustainable Development Studies (CSDS) of the Asian Vision Institute (AVI) organised the nineteenth AVI-SDGs Dialogue webinar series on “Promoting Healthy Lives and Well-Being for Sustainable Development in Cambodia” via Zoom and Facebook live stream. The distinguished panelists for this webinar include Dr. Saphon Somolireasmey, Program Manager, Reproductive...
Read More
A workshop is held in Siem Reap province to mark the 20th Anniversary of the signing of the DOC in Phnom Penh. CHINESE EMBASSY IN PHNOM PENH

China ‘pleased’ to work with ASEAN on ‘sea of peace’

China is “pleased” to work with ASEAN to implement the Declaration on the Conduct of Parties in the South China Sea (DOC) and speed up negotiations on the Code of Conduct (COC), to jointly make the contentious Asian waters a “sea of peace”, according to Chang Jian, councillor at the Chinese embassy in Phnom Penh....
Read More

បទសម្ភាសន៍ VOA៖ ទោះប្រឈម​បញ្ហាច្រើន​ពេល​ប្រជុំ​​អាស៊ាន​ កម្ពុជាធ្វើ​ឲ្យ​មានកិច្ចសន្ទនា​​និងលទ្ធផល

កិច្ចប្រជុំ​កំពូល​អាស៊ាន​ជាប្រវត្តិសាស្ត្រ​បើកឱកាស​ឲ្យដៃគូ​អន្តរជាតិ​ពិភាក្សា​ត្រង់ទៅ​ត្រង់​មកលើ​បញ្ហា​ស្មុគស្មាញ​ជាសាកល​យ៉ាងច្រើន ​ក្នុងពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។ លោក ​បណ្ឌិត ឈាង វណ្ណារិទ្ធ ​ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី បាន​ថ្លែងថា​បញ្ហា​តំបន់​និង​សកល​ជាច្រើន​ ដែល​កំពុង​ប្រឈម​ត្រូវបាន​ដោះស្រាយ​និងបន្ត​ដោះស្រាយ​ដោយបើក​ចំហ​សម្រាប់ប្លុក​អាស៊ាន។ សូមស្តាប់​និង​ទស្សនា​កិច្ចសម្ភាសន៍ក្រោយកិច្ច​ប្រជុំ​កំពូល​អាស៊ាន​និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​រាជធានី​ភ្នំពេញ​​របស់​លោក​ សុខ ខេមរា ​នៃ វីអូអេ ជាមួយ​លោក​បណ្ឌិត​ ឈាង វណ្ណារិទ្ធ​ កាលពី​ពាក់​កណ្តាល​ខែវិច្ឆិកា​ដូច​តទៅ។ Read full article: https://khmer.voanews.com/a/although-facing-issues-at-asean-summits-cambodia-managed-to-open-dialogues-with-results/6856712.html
Read More

Solidarity, dialogue for ASEAN and beyond

Defense ministers agree at meeting to step up efforts for harmonized security The recent meetings of ASEAN defense ministers and their dialogue partners have helped foster harmony in the region and strengthened collaboration between them, analysts say. Chheang Vannarith, president of the Asian Vision Institute, a Cambodian think tank, said a key outcome of the...
Read More

បណ្ឌិត​ ឈាង វណ្ណារិទ្ធ៖​ ការ​បោះឆ្នោត​នៅកម្ពុជា​ឆ្នាំ២០២៣ ​គឺជាសុចនាករ​ដ៏សំខាន់​នៅក្នុង​ក្រសែភ្នែក​អឺរ៉ុប

លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន និងគណៈប្រតិភូបានចំណាយពេលជិតមួយសប្តាហ៍នៅតំបន់អឺរ៉ុប ដើម្បីចូលរួមកម្មវិធីសំខាន់ៗមួយចំនួនដូចជាចូលរួមសន្និសីទអន្តរជាតិស្តីពីអ៊ុយក្រែន ធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-អឺរ៉ុប ចូលរួមអបអរសាទរខួប៤៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អឺរ៉ុប មានជំនួបទ្វេភាគីជាមួយលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងមេដឹកនាំមួយចំនួនទៀត។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) បានកត់សម្គាល់ថាទំនាក់ទំនងអាស៊ាន-អឺរ៉ុប គឺជាទំព័រថ្មីមួយដែលភាគីទាំងពីរបន្តជំរុញឲ្យក្លាយទៅជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ដោយឡែក លោកមើលឃើញថាកម្ពុជាកន្លងទៅក៏បានប្រឹងប្រែងខ្លាំងដែរ នៅក្នុងទំនាក់ទំនងជាមួយសហភាពអឺរ៉ុបជាពិសេសផ្នែកពាណិជ្ជកម្ម ក៏ប៉ុន្តែការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ ២០២៣ ខាងមុខ ក៏សំខាន់ដែរនៅក្នុងក្រសែភ្នែកសហភាពអឺរ៉ុប។ ចុចស្ដាប់: https://www.rfi.fr/km/14562
Read More

Traveling style of Senior Khmer Statesman Hun Sen

As a prime minister, Hun Sen has travelled a lot both domestically and internationally. Wherever he goes, he has a popularity like a “Rockstar” that triggers love, support and envy, the charismatic leader who gathers crowd and attention. The frequency and intensity of his travelling is beyond compare and it is very hard to find...
Read More

AVI Voice: ការឆ្លុះបញ្ចាំងទៅលើលទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM-Plus) បានពាំនាំមកនូវលទ្ធផលផ្លែផ្ការជាច្រើន និងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិក្នុងតំបន់ និងជាមួយប្រទេសជាដៃគូដទៃទៀត ក្រោមមូលបទ «សាមគ្គីភាព ដើម្បីសន្តិខុសប្រកបដោយភាពសុខដុម»។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ បានរៀបរាប់អំពីរបៀបវារៈនិងលទ្ធផលសម្រេចបាននៃកិច្ចប្រជុំនេះ និងបង្ហាញអំពីចក្ខុវិស័យរបស់អាស៊ានក្នុងការលើកស្ទួយវិស័យការពារជាតិ សម្រាប់សន្តិភាព និងវិបុលភាពក្នុងតំបន់។ ក្នុងឆ្នាំ២០២២ កម្ពុជាទទួលបាននូវភារកិច្ចធ្ងន់ និងសំខាន់ៗជាច្រើនក្នុងនាមជាប្រធានអាស៊ានប្ដូរវេន ដែលបានរៀបចំកិច្ចប្រជុំនានាក្នុងក្របខណ្ឌអាស៊ាន ដែលចុងក្រោយនេះបន្ទាប់ពីកម្ពុជាបានបញ្ចប់នូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ក៏ដូចជាកិច្ចប្រជុំមហាសន្និបាទអន្តរសភាអាស៊ានលើកទី៤៣ កម្ពុជាក៏បានបិទបញ្ចប់នូវកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ ក្រោមមូលបទ «សាមគ្គីភាព ដើម្បីសន្តិសុខប្រកបដោយភាពសុខដុម»ដែលកិច្ចប្រជុំនេះដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាននៃកិច្ចប្រជុំផងដែរ។ សំណួរទី១៖ ជាបឋម តើកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូកមានរបៀបវារៈដូចម្ដេចខ្លះ? និងបានពិភាក្សាទៅលើបញ្ហា ក៏ដូចជាស្វែងរកដំណោះស្រាយអ្វីខ្លះចំពោះបញ្ហាទាំងនោះ? កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-បូក គឺជាយន្តការមួយសំខាន់ នៅក្នុងក្របខណ្ឌអាស៊ាន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិស័យការពារជាតិ ផ្នែកយោធា នៅក្នុងតំបន់ និងក្រៅតំបន់។ គឺយើងមានបូក យើងមានបណ្តាប្រទេសដែលជាសមាជិកនូវកិច្ចប្រជុំកំពូលអាស៊ីបូព៌ា គឺមានប្រទេសទាំង ៨ ដូចនេះគឺ អាស៊ាន-បូក ៨។ ដែលនេះគឺជាយន្តការមួយដើម្បីជំរុញនូវការផ្លាស់ប្តូរគំនិត...
Read More

AVI Voice : គំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) របស់ប្រទេសចិន ក្នុងការថែរក្សាសន្តិភាពក្នុងយុគសម័យថ្មី

វិស័យសន្តិសុខនៅក្នុងបរិបទនៃការប្រកួតប្រជែងមហាអំណាចបច្ចុប្បន្ន កំពុងតែមានការកើនឡើងនូវយុទ្ធសាស្រ្តជាបន្តបន្ទាប់។ ជាក់ស្ដែងប្រទេសចិនក្រោមការដឹកនាំរបស់លោក ស៊ី ទើបតែបានដាក់ចេញនូវគំនិតផ្ដួចផ្ដើមថ្មីមួយគឺ «គំនិតផ្ដួចផ្ដើមសន្តិសុខសកល – Global Security Initiatives» ដែលនឹងផ្ដោតទៅលើការថែរក្សាសន្តិសុខរួមទាំងជាតិ តំបន់ និងអន្តរជាតិ។ ក្នុងកិច្ចសម្ភាសន៍នេះ កញ្ញា លី ន័ររី នឹងបកស្រាយអំពីចក្ខុវិស័យរបស់ប្រទេសចិនលើគំនិតផ្ដួចផ្ដើមនេះចំពោះសន្តិសុខសកលជារួម និងផលប៉ះពាល់ទៅកាន់ការប្រកួតប្រជែងមហាអំណាច។ សំណួរទី១៖   តើអ្វីជាគំនិតផ្តួចផ្តើមសន្តិសុខសកល ឬដែលហៅថាGSIនេះ? តើអ្វីទៅជាចក្ខុវិស័យរបស់ប្រទេសចិនក្នុងការបង្កើតឡើងនូវគំនិតផ្ដួចផ្ដើមសន្តិសុខសកលនេះឡើង? គំនិតផ្តួចផ្តើមសន្តិសុខសកល ឬ Global Security Initiative (GSI) នេះ ជាយុទ្ធសាស្រ្តថ្មីមួយក្នុងគោល នយោបាយការបរទេសរបស់ចិន ដែលលោកប្រធានាធិបតី ស៊ី ជីនពីងបានដាក់ចេញអំឡុងពេលវេទិកា Boao សម្រាប់សន្និសីទអាស៊ីប្រចាំឆ្នាំ 2022។ គំនិតផ្តួចផ្តើមនេះ មានចរិតលក្ខណៈស្របតាមគោលនយោបាយការបរទេសថ្មី របស់ចិន។ ជាក់ស្តែង GSI ផ្តោតលើការប្តេជ្ញាធំៗចំនួន៦ គឺ៖ ទី១ រក្សានូវសន្តិសុខរួម គ្រប់ជ្រុងជ្រោយ ដែលមានការសហការ និងប្រកបដោយចីរភាព, ទី២ គោរពនូវអធិបតេយភាព និងបូរណភាពនៃប្រទេសទាំងអស់, ទី៣ គោរពនូវគោលបំណង និងគោលការណ៍របស់ធម្មនុញ្ញអង្គការសហប្រជាជាតិ,...
Read More
1 2

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.