Telephone
(+855) 16484108
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Day

January 27, 2022

សេចក្តីប្រកាសព័ត៌មាន/Press Release ខួប៣ឆ្នាំនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី៖ តើយើងសម្រេចបានអ្វីខ្លះសម្រាប់កម្ពុជា និងអាស៊ី? AVI’s 3rd Anniversary: What Have We Done for Cambodia and Asia?

វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ត្រូវបានបង្កើតឡើងបាន ៣ឆ្នាំគត់ បើគិតត្រឹមថ្ងៃខែមករា ឆ្នាំ២០២២។ បើទោះបីជាវិទ្យាស្ថាន​មានអាយុកាលមិនច្រើនក៏ដោយ ក៏ប៉ុន្តែវិទ្យាស្ថានបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍន៍កម្ពុជា និងតំបន់មេគង្គ តាមរយៈការអនុវត្តគម្រោង និងការចែករំលែកជំនាញនិងចំណេះដឹងនានា។ ការងាររបស់ AVI បានជួយបង្កើតមូលធនសង្គម និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៅក្នុងតំបន់។ វិទ្យាស្ថានបានលើកកម្ពស់គតិបណ្ឌិត និងទស្សនវិស័យអាស៊ី ដើម្បីកសាងសហគមន៍សន្តិភាព បរិយាប័ន្ន ប្រកបដោយភាពបត់បែន និងចីរភាពនៅក្នុងទ្វីបអាស៊ី។ សកម្មភាពផ្សេងៗរបស់វិទ្យាស្ថាន ដោយរាប់ទាំងការស្រាវជ្រាវលើគោលនយោបាយជាក់ស្តែង តាមរយៈការពង្រឹងកិច្ចសន្ទនាពហុ​ភាគីនិងភាពជាដៃគូរវាងវិស័យផ្សេងៗ និងការបង្កើនសមត្ថភាពភាពជាអ្នកដឹកនាំនិងការច្នៃប្រឌិត។ គួរកត់សម្គាល់ផងដែរថា ក្នុងរយៈពេលបីឆ្នាំមកនេះ សមាជិកគ្រួសារ AVI បានកើនឡើងពីចំនួន ១០នាក់ក្នុងឆ្នាំ២០១៩ រហូតដល់ប្រមាណ ១៣៦នាក់ ដោយរាប់បញ្ចូលទាំងបុគ្គលិក ទីប្រឹក្សា សហការី សហការីស្រាវជ្រាវ និងនិស្សិតហាត់ការ។ បើទោះបីជាមានការរាតត្បាតពីជម្ងឺកូវីដ១៩ក៏ដោយ ក៏វិទ្យាស្ថាននៅតែមានភាពរឹងមាំ និងអនុវត្តចក្ខុវិស័យនិងបេសកកម្មរបស់ខ្លួន ដោយប្រើប្រាស់មធ្យោបាយសមស្របនានា។ ដោយគោរពវិធានការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ របស់រាជ​រដ្ឋាភិបាល វិទ្យាស្ថានបានរៀបចំនិងធ្វើសិក្ខាសាលាពិសេសជាស៊េរីតាមប្រព័ន្ធអនឡាញប្រមាណ ១០លើក និងកម្មវិធីបណ្តុះបណ្តាលជាច្រើនទៀត ហើយដែលត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធទំនាក់ទំនង និងបណ្តាញសង្គមទាំង ៦ ទៅកាន់មនុស្សរាប់ពាន់នាក់ ដោយឥតគិតថ្លៃ។ វិទ្យាស្ថានក៏បានបង្កើតភាពជាដៃគូផ្លូវការជាមួយរាជរដ្ឋាភិបាល វិស័យឯកជន និងបណ្តាអង្គការមិនមែនរដ្ឋាភិបាល...
Read More

បណ្ឌិត ឈាង វណ្ណារិទ្ធ៖ អាស៊ាននឹងពិបាករកច្រកចេញផ្សេង បើគោលការណ៍ទាំង៥របស់អាស៊ានមិនត្រូវបានគោរពដោយរបបសឹក

នៅរសៀល​ថ្ងៃពុធនេះ​ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ក្នុង​នាមប្រធាន​អាស៊ាន ​បាន​ជជែក​គ្នា​តាម​ប្រព័ន្ធ​អនឡាញ​ជាមួយ​មេដឹកនាំ​យោធាភូមា​លោក មីន អ៊ុងឡាំង​ ដោយ​លោក ហ៊ុន សែន​ បាន​ដាក់​សំណើចំនួន​៤​ចំណុច​ទៅកាន់​លោក មីន អ៊ុងឡាំង។​ ចំណុច​ទាំង​នោះ​រួមមាន​ការស្នើ​ឲ្យមេដឹក​នាំ​យោធាភូមា​ខិតខំ​អនុវត្ត​គោលការណ៍​ឯកច្ឆ័ន្ទ​ទាំង៥​របស់​អាស៊ាន ​បើកផ្លូវ​ឲ្យប្រេសិត​ពិសេស​ប្រធាន​អាស៊ាន​បាន​ទៅ​ទស្សនកិច្ច​នៅភូមា​ បញ្ឈប់​អំពើហិង្សាជាដើម។​ លោកបណ្ឌិត​ ឈាង វណ្ណារិទ្ធ​ នាយក​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ីយល់​ថាដំណោះស្រាយ​បញ្ហាភូមា ​គឺអាស្រ័យ​ទៅលើឆន្ទៈ​របស់មេដឹកនាំ​របបសឹក​ភូមាផ្ទាល់។​លោកថា​ បើមិន​មាន​អ្វីប្រែប្រួល​នាពេល​ខាងមុខ​ ប្រទេស​អាស៊ាន​មួយចំនួន ​នឹងបង្វែរ​ទិស​ទៅ​គាំទ្រ​រដ្ឋាភិបាល​រួបរួមជាតិ​ ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​យោធា​ភូមា​បច្ចុប្បន្ន។ ​Full article: https://www.rfi.fr/km/កម្មវិធីផ្សេងទៀត/ភ្ញៀវប្រចាំថ្ងៃ/20220126-កម្ពុជា-សង្គម-ទំនាក់ទំនងអន្តរជាតិ-អាស៊ាន
Read More

AVI Voice៖ ទិដ្ឋភាពទូទៅ និងលទ្ធផលនៃដំណើរទស្សនៈកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជាទៅប្រទេសមីយ៉ាន់ម៉ា

AVI Voiceទិដ្ឋភាពទូទៅ និងលទ្ធផលនៃដំណើរទស្សនៈកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជាទៅប្រទេសមីយ៉ាន់ម៉ាAVI Voiceទិដ្ឋភាពទូទៅ និងលទ្ធផលនៃដំណើរទស្សនៈកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជាទៅប្រទេសមីយ៉ាន់ម៉ាAVI Voiceទិដ្ឋភាពទូទៅ និងលទ្ធផលនៃដំណើរទស្សនៈកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជាទៅប្រទេសមីយ៉ាន់ម៉ា បញ្ហាចំពោះមុខសម្រាប់អង្គការតំបន់អាស៊ាន គឺការសម្របសម្រួលការដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ដែលអាទិភាពចម្បងមួយនៅក្នុងរបៀបវីរៈរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ។ ថ្នាក់ដឹកនាំនៃប្រធានអាស៊ានគឺ សម្ដេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរទស្សនៈកិច្ចផ្លូវការទៅកាន់ប្រទេសមីយ៉ាន់ម៉ាផ្ទាល់កាលពីដើមខែមករា ឆ្នាំ២០២២កន្លងទៅនេះ ដើម្បីជាស្ពានមួយក្នុងការឆ្នោះទៅរកកិច្ចពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងបញ្ហានេះ និងដើម្បីសម្រេចបាននូវការអនុវត្តចំនុចឯកច្ឆន្ទទាំងប្រាំរបស់ថ្នាក់ដឹកនាំអាស៊ាន។ ក្នុងកិច្ចសម្ភាហន៍នេះ លោក ថុង ម៉េងដាវិត បានបកស្រាយអំពីលទ្ធផលក្រោយពីដំណើរទស្សនៈកិច្ចរបស់ថ្នាក់ដឹកនាំកម្ពុជា និងលម្អិតទៅលើអភិក្រមដែលកម្ពុជាប្រកាន់ភ្ជាប់ក្នុងការសម្របសម្រួលដល់យន្តការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។ សំណួរទី ១៖     តើអ្វីទៅជាអាទិភាព និងហេតុផលយុទ្ធសាស្រ្តរបស់ថ្នាក់ដឹកនាំកម្ពុជា ក៏ដូចជាតំណាងឱ្យអាស៊ានទាំងមូលចំពោះការសម្រេចចិត្តទៅបំពេញទស្សនៈកិច្ចផ្លូវការនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា? ហើយដំណើរទស្សនៈកិច្ចនេះបញ្ចប់ទៅដោយទទួលបាននូវលទ្ធផលអ្វីខ្លះដែរ?            ខ្ញុំសូមបញ្ជាក់ថាការបរាជ័យរបស់ប្រ៊ុយណេក្នុងការជំរុញអោយមីយ៉ាន់ម៉ាទទួលយកចំនុចឯកច្ឆ័ន្ទទាំង ៥របស់អាស៊ានបានឆ្លុះបញ្ចាំងអំពីភាពរឹងទទឹងរបស់រដ្ឋាភិបាលយោធាដែលបានកាន់អំណាចតាំងពីខែកុម្ភៈមក។ ជំនួបរវាងប្រមុខដឹកនាំកម្ពុជាជាមួយនឹងរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ាកាលពីចុងឆ្នាំ ២០២១ នឹងជំរុញនិងពង្រឹងបន្ថែមទៀតក្នុងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងផ្អែកលើបទពិសោធន៏របស់សម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងការដឹកនាំកម្ពុជាឆ្ពោះទៅកាន់សុខសន្តិភាពពេញលេញ កម្ពុជាសង្ឃឹមថាខ្លួននឹងអាចជួយមីយ៉ាន់ម៉ាក្នុងការដោះស្រាយវិបត្តិនយោបាយរបស់ខ្លួនបាន និងជំរុញអោយភាគីពាក់ព័ន្ធបញ្ឈប់ការបាញ់គ្នា និងស្វែងរកដំណោះស្រាយដោយសន្តិវិធី។ ជាលទ្ធផលដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាបានទទួលផ្លែផ្កាជាទីមោទនដោយភាគីមីយ៉ាន់ម៉ាបានចេញសេចក្តីថ្លែងការណ៏រួមគ្នាមួយពីបទឈប់បាញ់គ្នារហូតដល់ចុងឆ្នាំ ២០២២។ លើសពីនេះទៅទៀត នៅក្រោមក្របខណ្ឌអាស៊ាន ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះឆ្នាំក្រោយ កម្ពុជានឹងដើរតួនាទីសំខាន់ក្នុងស្វះស្វែងជំនួយជួយមនុស្សធម៌ សេដ្ឋកិច្ច-សង្គម និងប្រជាជនមីយ៉ាន់ម៉ាដោយផ្អែកលើគោលការណ៏មិនលូកដៃចូលផ្ទៃក្នុង និងអព្យាក្រឹត និងដើម្បីប្រយោជន៏ប្រជាជាតិអាស៊ានទាំង ១០ ប្រទេស។ កម្ពុជាមិនចង់អោយមានការបែកបាក់ផ្ទៃក្នុងឬអាស៊ាន ៩ ឡើយ ដោយសម្តេចតេជោចង់អោយមានអាស៊ានទាំង ១០...
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.