Telephone
(+855) 16484108
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Day

December 13, 2021

បណ្ឌិត ឈាង វណ្ណារិទ្ធ ជួបពិភាក្សាជាមួយ សាស្រ្តាចារ្យ KIMURA Fukunari ប្រធានសេដ្ឋវិទូនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA)

[English Below] នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានជួបពិភាក្សាជាមួយ សាស្រ្តាចារ្យ KIMURA Fukunari ប្រធានសេដ្ឋវិទូនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) និងជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Keio ប្រទេសជប៉ុន តាមរយៈប្រព័ន្ធវីដេអូ ZOOM ដែលបានរៀបចំដោយស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្រោម «កម្មវិធីកសាងបណ្ដាញទំនាក់ទំនងរវាងអ្នកជំនាញជប៉ុន និងអ្នកជំនាញ និងអ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី»។ ជំនួបនេះបានពិភាក្សាអំពីទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-ជប៉ុន និងស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន។ លោកទាំងពីរ បានទទួលស្គាល់ថា បើទោះបីជាកម្ពុជា និងជប៉ុនមានទំនាក់ទំនងល្អតាមរយៈភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកម្ពុជាបានផ្តល់នូវការកាត់បន្ថយពន្ធសម្រាប់ប្រទេសជប៉ុនយ៉ាងណាក្តី កម្ពុជាគួរតែ (១) ពង្រឹង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន (២) លើកកម្ពស់បច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន (ICT) និងកម្មវិធីបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fin-tech) ដោយមានកម្មវិធីបាគងជាឧទាហរណ៍ (៣) ជួយសម្រួលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ទៅក្នុងសមាហរណកម្មអាស៊ាន និង (៤) ជំរុញសេដ្ឋកិច្ចឌីជីថល...
Read More

[សេចក្តីប្រកាសព័ត៌មាន\Press Release] ជំនួបអាហារថ្ងៃត្រង់រវាងបណ្ឌិត ឈាង វណ្ណាវិទ្ធ ប្រធានវិទ្យាសា្ថនចក្ខុវិស័យអាស៊ី (AVI) និងលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា

[English Below]នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់ លោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា បណ្ឌិត ឈាង វណ្ណាវិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងសហការី បានចូលរួមក្នុងជំនួបអាហារថ្ងៃត្រង់ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។ ជំនួបអាហារថ្ងៃត្រង់នេះត្រូវបានសម្របសម្រួលដោយស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្រោម «កម្មវិធីកសាងបណ្ដាញទំនាក់ទំនងរវាងអ្នកជំនាញជប៉ុន និងអ្នកជំនាញ និងអ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី»។ នៅក្នុងជំនួបនេះ បណ្ឌិត ឈាង វណ្ណាវិទ្ធ បានគូសបញ្ជាក់ថា «AVI ត្រូវបានបង្កើតឡើងក្រោមការណែនាំដ៏ឈ្លាសវៃពីបណ្ឌិតជប៉ុនចាស់វស្សា និងល្បីល្បាញមួយរូប គឺបណ្ឌិត Noritada Morita ប្រធានក្រុមចក្ខុវិស័យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី និងជាអតីតអគ្គនាយកនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ស្ថាប័ននេះត្រូវបានចាត់ទុកជាស្ថាប័នស្រាវជ្រាវមួយ ក្នុងចំណោមស្ថាប័នស្រាវជ្រាវដែលឈានមុខគេមួយនៅកម្ពុជា ដែលក្នុងនោះរួមផ្សំដោយសមាសភាពបញ្ញាវ័ន្តជាបណ្ឌិតចំនួន ០៩រូប អនុបណ្ឌិតចំនួន ១៣រូប និងបរិញ្ញាបត្រចំនួន ១៣រូប។ ក្នុងចំណោមបុគ្គលិកទាំងនោះ បុគ្គលិកប្រមាណជាង ៥០% ទទួលបានការអប់រំជាន់ខ្ពស់ពីប្រទេសជប៉ុន ក្រោមកម្មវិធីអាហារូបករណ៍នានា។ ក្នុងន័យនេះ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ជាពិសេស...
Read More

[សេចក្តីប្រកាសព័ត៌មាន/Press Release]ស្តីពីលោកបណ្ឌិត ឈាង វណ្ណារិទ្ធ ជួបសម្តែងការគួរសមជាមួយ ឯកឧត្តម MIYAKE Shingo អនុរដ្ឋមន្ត្រីការបរទេសជប៉ុន

[English Below] កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម MIYAKE Shingo អនុរដ្ឋមន្រ្តីការបរទេសជប៉ុន តាមប្រព័ន្ធ Webex Cisco។ ជំនួបនេះត្រូវបានរៀបចំឡើងដោយស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោម «កម្មវិធីកសាងបណ្ដាញទំនាក់ទំនងរវាងអ្នកជំនាញជប៉ុន និងអ្នកជំនាញ និងអ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី» ដោយមានការសម្របសម្រួលយ៉ាងកក់ក្ដៅពីលោក SASAKI Keiichiro លេខាធិការទី២នៃស្ថានទូតជប៉ុននៅកម្ពុជា និងមានការចូលរួមពីបណ្ឌិត កែវ ពិសិដ្ឋ និងបណ្ឌិត ឆេង គីមឡុង អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី ក៏ដូចជាប្រធាន និងអនុប្រធានមជ្ឈមណ្ឌលវិទ្យាស្ថាន ព្រមទាំសហការីអ្នកសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានជាច្រើនរូបទៀត។ On 13th December 2021, Dr. CHHEANG Vannarith, President of Asian Vision Institute (AVI), paid a courtesy call on H.E....
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.