Telephone
(+855) 16484108
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

By

Kong Pitou

AVI Voice៖ ទស្សនៈយុវជនស្ដីពី«បច្ចុប្បន្នភាពនៃវិបត្តិនៅអ៊ុយក្រែន»

AVI Voiceទស្សនៈយុវជនស្ដីពី«បច្ចុប្បន្នភាពនៃវិបត្តិនៅអ៊ុយក្រែន»AVI Voiceទស្សនៈយុវជនស្ដីពី«បច្ចុប្បន្នភាពនៃវិបត្តិនៅអ៊ុយក្រែន»AVI Voiceទស្សនៈយុវជនស្ដីពី«បច្ចុប្បន្នភាពនៃវិបត្តិនៅអ៊ុយក្រែន» ស្ថានការណ៍នៃភាពតានតឹងនៅព្រំដែនអ៊ុយក្រែន-រុស្ស៊ី កំពុងតែមានកម្ដៅកាន់តែខ្លាំង ដែលបណ្ដាលមកពីការចរាចរណ៍នូវសកម្មភាពយោធានៅតាមបណ្ដោយព្រំដែនប្រទេសទាំងពី។ ហើយភាពតានតឹងនេះផងដែរក៏មានការចូលរួមអន្តរាគមន៍ពីបណ្ដាសម្ព័ន្ធមិត្ត និងគាំទ្រដល់អ៊ុយក្រែនគឺសហរដ្ឋអាមេរិក និងសមាជិកនៃអង្គការណាតូមួយចំនួនផងដែរ ដើម្បីជួយទប់ស្កាត់មិនឱ្យមានការឈ្លានពានណាមួយកើតឡើងមកលើប្រទេសអ៊ុយក្រែនពីសំណាក់រុស្ស៊ីនោះឡើយ។ ក្នុងកិច្ចសម្ភាសន៍នេះ កញ្ញា លី ន័ររី បានបញ្ចេញការយល់ឃើញក្នុងនាមជាយុវជនទៅលើការវិវត្តន៍នៃស្ថានការណ៍នៃភាពតានតឹងនេះ ហើយបានលើកឡើងពីសេនារីយ៉ូមួយចំនួនពាក់ព័ន្ធទៅនឹងកិច្ចចរចាដើម្បីកាត់បន្ថយភាពតានតឹងនេះផងដែរ។ សំណួរទី១ ៖   ជាដំបូង តើអ្វីជាមូលហេតុនៃភាពតានតឹងរវាង រុស្ស៊ី-អ៊ុយក្រែន? នាងខ្ញុំសូមអនុញ្ញាតបញ្ជាក់ថា អ៊ុយក្រែនគឺជាផ្នែកមួយនៃសហភាពនៃសាធារណរដ្ឋសង្គមនិយមសូវៀត (USSR) មុនពេលវាបែកបាក់នៅឆ្នាំ 1991។ នៅពេលនោះ ប្រទេសរុស្ស៊ីគឺជាអំណាចកណ្តាល ហើយអ៊ុយក្រែនគឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេ និងធំជាងគេទីពីរបន្ទាប់ពីប្រទេសរុស្ស៊ី។ ហេតុនេះ ព្រំដែនរវាងរដ្ឋនៅក្នុងសហភាពសូវៀតគ្រាន់តែជាព្រំដែនរដ្ឋបាលប៉ុណ្ណោះ។ ក្រោមការដឹកនាំរបស់ប្រធានាធិបតី Nikita Khrushchev តំបន់ Crimea ត្រូវបានផ្ទេរទៅអ៊ុយក្រែនក្នុងឆ្នាំ 1954 ដោយហេតុថាលោកជាជនជាតិអ៊ុយក្រែន។ គួររំលឹកផងដែរថា នៅក្នុងខែកុម្ភៈ និងខែមីនា ឆ្នាំ 2014 ប្រទេសរុស្ស៊ីបានលុកលុយតំបន់គ្រីមៀរបស់អ៊ុយក្រែន មុនពេលកាន់កាប់ឧបទ្វីបនេះជាផ្លូវការ បន្ទាប់ពីជនជាតិគ្រីមៀបានបោះឆ្នោតដើម្បីចូលរួមជាមួយសហព័ន្ធរុស្ស៊ីនៅក្នុងប្រជាមតិក្នុងតំបន់ដែលមានជម្លោះ។ នៅភាគខាងកើតអ៊ុយក្រែន អំពើហឹង្សាដែលបង្កឡើងរវាងកងកម្លាំងបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ី និងយោធាអ៊ុយក្រែន ដោយតាមរយៈការប៉ាន់ស្មាន បានសម្លាប់មនុស្សជាង ១០.៣០០...
Read More

AVI Voice៖ កិច្ចប្រជុំទ្វេភាគីរវាងនាយករដ្ឋមន្រ្តីកម្ពុជា និងនាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង

AVI Voiceកិច្ចប្រជុះទ្វេភាគីរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំអAVI Voiceកិច្ចប្រជុះទ្វេភាគីរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំអAVI Voiceកិច្ចប្រជុះទ្វេភាគីរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំអ                នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយឯកឧត្ដមនាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង តាមប្រព័ន្ធវីដេអូ ដើម្បីចែករំលែកនូវព័ត៌មាន និងស្ថានការណ៍វិវត្តន៍នានានៅក្នុងប្រទេសមីយ៉ាន់ម៉ា។ អំឡុងពេលនៃកិច្ចប្រជុំនោះផងដែរ សម្ដេចតេជោក៏បានលើកឡើងនូវសំណើចំនួន ៤ចំនុចទៅកាន់មេដឹកនាំរបបសឹកភូមាផ្ទាល់ សំដៅការសម្របសម្រួលដល់ដំណើរការដោះស្រាយវិបត្តិនយោបាយ និងអំពើហឹង្សានានាដែលមាននៅក្នុងប្រទេសភូមា។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានពន្យល់ពីគោលគំនិតនៃសំណើទាំង ៤ចំនុច របស់សម្ដេចតេជោទៅលើស្ថានការណ៍នៅភូមា និងលើកឡើងពីស្ថានការណ៍វិវត្តន៍នានាពាក់ព័ន្ធទៅនឹងអំពើហឹង្សា ភាពតានតឹង និងជំនួយមនុស្សធម៌ទៅកាន់ប្រជាជនមីយ៉ាន់ម៉ា។ សំណួរទី ១៖   សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទើបតែបានអញ្ជើញដំណើរទស្សនៈកិច្ចការងារទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីដើមខែមករាកន្លងទៅនេះ។ ហើយកាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ សម្ដេចក៏បានអញ្ញើញ ឯកឧត្ដមនាយឧត្ដមសេនីយ៍ជាន់ខ្ពស់មីន អោងឡាំង ដើម្បីជួបសន្ទនាទៅលើបញ្ហាពាក់ព័ន្ធនានាតាមប្រព័ន្ធវីដេអូ។ តើអ្វីទៅដែលជារបៀបវារៈគោលនៅក្នុងជំនួបពិភាក្សាលើកនេះ? ជាទូទៅប្រទេសកម្ពុជាដែលជាប្រធានអាស៊ានឆ្នាំនេះ ខំធ្វើកិច្ចប្រជុំពិគ្រោះយោបល់ជាមួយបណ្ដាប្រទេសនានាដែលជាសមាជិកអាស៊ាន។ យើងឃើញថាកន្លងទៅមានកិច្ចប្រជុំទ្វេភាគី...
Read More

Hun Sen: Peace in his own words

A man that is known far too much for his harsh words but very less on his dedication to peace. His harshness is otherwise a reflection of his unyielding dedication to peace that he did not enjoy during his youth. It was the lost three decades for Cambodian nation as a whole, not just for...
Read More

សេចក្តីប្រកាសព័ត៌មាន/Press Release ខួប៣ឆ្នាំនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី៖ តើយើងសម្រេចបានអ្វីខ្លះសម្រាប់កម្ពុជា និងអាស៊ី? AVI’s 3rd Anniversary: What Have We Done for Cambodia and Asia?

វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ត្រូវបានបង្កើតឡើងបាន ៣ឆ្នាំគត់ បើគិតត្រឹមថ្ងៃខែមករា ឆ្នាំ២០២២។ បើទោះបីជាវិទ្យាស្ថាន​មានអាយុកាលមិនច្រើនក៏ដោយ ក៏ប៉ុន្តែវិទ្យាស្ថានបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍន៍កម្ពុជា និងតំបន់មេគង្គ តាមរយៈការអនុវត្តគម្រោង និងការចែករំលែកជំនាញនិងចំណេះដឹងនានា។ ការងាររបស់ AVI បានជួយបង្កើតមូលធនសង្គម និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៅក្នុងតំបន់។ វិទ្យាស្ថានបានលើកកម្ពស់គតិបណ្ឌិត និងទស្សនវិស័យអាស៊ី ដើម្បីកសាងសហគមន៍សន្តិភាព បរិយាប័ន្ន ប្រកបដោយភាពបត់បែន និងចីរភាពនៅក្នុងទ្វីបអាស៊ី។ សកម្មភាពផ្សេងៗរបស់វិទ្យាស្ថាន ដោយរាប់ទាំងការស្រាវជ្រាវលើគោលនយោបាយជាក់ស្តែង តាមរយៈការពង្រឹងកិច្ចសន្ទនាពហុ​ភាគីនិងភាពជាដៃគូរវាងវិស័យផ្សេងៗ និងការបង្កើនសមត្ថភាពភាពជាអ្នកដឹកនាំនិងការច្នៃប្រឌិត។ គួរកត់សម្គាល់ផងដែរថា ក្នុងរយៈពេលបីឆ្នាំមកនេះ សមាជិកគ្រួសារ AVI បានកើនឡើងពីចំនួន ១០នាក់ក្នុងឆ្នាំ២០១៩ រហូតដល់ប្រមាណ ១៣៦នាក់ ដោយរាប់បញ្ចូលទាំងបុគ្គលិក ទីប្រឹក្សា សហការី សហការីស្រាវជ្រាវ និងនិស្សិតហាត់ការ។ បើទោះបីជាមានការរាតត្បាតពីជម្ងឺកូវីដ១៩ក៏ដោយ ក៏វិទ្យាស្ថាននៅតែមានភាពរឹងមាំ និងអនុវត្តចក្ខុវិស័យនិងបេសកកម្មរបស់ខ្លួន ដោយប្រើប្រាស់មធ្យោបាយសមស្របនានា។ ដោយគោរពវិធានការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ របស់រាជ​រដ្ឋាភិបាល វិទ្យាស្ថានបានរៀបចំនិងធ្វើសិក្ខាសាលាពិសេសជាស៊េរីតាមប្រព័ន្ធអនឡាញប្រមាណ ១០លើក និងកម្មវិធីបណ្តុះបណ្តាលជាច្រើនទៀត ហើយដែលត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធទំនាក់ទំនង និងបណ្តាញសង្គមទាំង ៦ ទៅកាន់មនុស្សរាប់ពាន់នាក់ ដោយឥតគិតថ្លៃ។ វិទ្យាស្ថានក៏បានបង្កើតភាពជាដៃគូផ្លូវការជាមួយរាជរដ្ឋាភិបាល វិស័យឯកជន និងបណ្តាអង្គការមិនមែនរដ្ឋាភិបាល...
Read More

បណ្ឌិត ឈាង វណ្ណារិទ្ធ៖ អាស៊ាននឹងពិបាករកច្រកចេញផ្សេង បើគោលការណ៍ទាំង៥របស់អាស៊ានមិនត្រូវបានគោរពដោយរបបសឹក

នៅរសៀល​ថ្ងៃពុធនេះ​ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ក្នុង​នាមប្រធាន​អាស៊ាន ​បាន​ជជែក​គ្នា​តាម​ប្រព័ន្ធ​អនឡាញ​ជាមួយ​មេដឹកនាំ​យោធាភូមា​លោក មីន អ៊ុងឡាំង​ ដោយ​លោក ហ៊ុន សែន​ បាន​ដាក់​សំណើចំនួន​៤​ចំណុច​ទៅកាន់​លោក មីន អ៊ុងឡាំង។​ ចំណុច​ទាំង​នោះ​រួមមាន​ការស្នើ​ឲ្យមេដឹក​នាំ​យោធាភូមា​ខិតខំ​អនុវត្ត​គោលការណ៍​ឯកច្ឆ័ន្ទ​ទាំង៥​របស់​អាស៊ាន ​បើកផ្លូវ​ឲ្យប្រេសិត​ពិសេស​ប្រធាន​អាស៊ាន​បាន​ទៅ​ទស្សនកិច្ច​នៅភូមា​ បញ្ឈប់​អំពើហិង្សាជាដើម។​ លោកបណ្ឌិត​ ឈាង វណ្ណារិទ្ធ​ នាយក​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ីយល់​ថាដំណោះស្រាយ​បញ្ហាភូមា ​គឺអាស្រ័យ​ទៅលើឆន្ទៈ​របស់មេដឹកនាំ​របបសឹក​ភូមាផ្ទាល់។​លោកថា​ បើមិន​មាន​អ្វីប្រែប្រួល​នាពេល​ខាងមុខ​ ប្រទេស​អាស៊ាន​មួយចំនួន ​នឹងបង្វែរ​ទិស​ទៅ​គាំទ្រ​រដ្ឋាភិបាល​រួបរួមជាតិ​ ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​យោធា​ភូមា​បច្ចុប្បន្ន។ ​Full article: https://www.rfi.fr/km/កម្មវិធីផ្សេងទៀត/ភ្ញៀវប្រចាំថ្ងៃ/20220126-កម្ពុជា-សង្គម-ទំនាក់ទំនងអន្តរជាតិ-អាស៊ាន
Read More

AVI Voice៖ ទិដ្ឋភាពទូទៅ និងលទ្ធផលនៃដំណើរទស្សនៈកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជាទៅប្រទេសមីយ៉ាន់ម៉ា

AVI Voiceទិដ្ឋភាពទូទៅ និងលទ្ធផលនៃដំណើរទស្សនៈកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជាទៅប្រទេសមីយ៉ាន់ម៉ាAVI Voiceទិដ្ឋភាពទូទៅ និងលទ្ធផលនៃដំណើរទស្សនៈកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជាទៅប្រទេសមីយ៉ាន់ម៉ាAVI Voiceទិដ្ឋភាពទូទៅ និងលទ្ធផលនៃដំណើរទស្សនៈកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជាទៅប្រទេសមីយ៉ាន់ម៉ា បញ្ហាចំពោះមុខសម្រាប់អង្គការតំបន់អាស៊ាន គឺការសម្របសម្រួលការដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ដែលអាទិភាពចម្បងមួយនៅក្នុងរបៀបវីរៈរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ។ ថ្នាក់ដឹកនាំនៃប្រធានអាស៊ានគឺ សម្ដេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរទស្សនៈកិច្ចផ្លូវការទៅកាន់ប្រទេសមីយ៉ាន់ម៉ាផ្ទាល់កាលពីដើមខែមករា ឆ្នាំ២០២២កន្លងទៅនេះ ដើម្បីជាស្ពានមួយក្នុងការឆ្នោះទៅរកកិច្ចពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងបញ្ហានេះ និងដើម្បីសម្រេចបាននូវការអនុវត្តចំនុចឯកច្ឆន្ទទាំងប្រាំរបស់ថ្នាក់ដឹកនាំអាស៊ាន។ ក្នុងកិច្ចសម្ភាហន៍នេះ លោក ថុង ម៉េងដាវិត បានបកស្រាយអំពីលទ្ធផលក្រោយពីដំណើរទស្សនៈកិច្ចរបស់ថ្នាក់ដឹកនាំកម្ពុជា និងលម្អិតទៅលើអភិក្រមដែលកម្ពុជាប្រកាន់ភ្ជាប់ក្នុងការសម្របសម្រួលដល់យន្តការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។ សំណួរទី ១៖     តើអ្វីទៅជាអាទិភាព និងហេតុផលយុទ្ធសាស្រ្តរបស់ថ្នាក់ដឹកនាំកម្ពុជា ក៏ដូចជាតំណាងឱ្យអាស៊ានទាំងមូលចំពោះការសម្រេចចិត្តទៅបំពេញទស្សនៈកិច្ចផ្លូវការនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា? ហើយដំណើរទស្សនៈកិច្ចនេះបញ្ចប់ទៅដោយទទួលបាននូវលទ្ធផលអ្វីខ្លះដែរ?            ខ្ញុំសូមបញ្ជាក់ថាការបរាជ័យរបស់ប្រ៊ុយណេក្នុងការជំរុញអោយមីយ៉ាន់ម៉ាទទួលយកចំនុចឯកច្ឆ័ន្ទទាំង ៥របស់អាស៊ានបានឆ្លុះបញ្ចាំងអំពីភាពរឹងទទឹងរបស់រដ្ឋាភិបាលយោធាដែលបានកាន់អំណាចតាំងពីខែកុម្ភៈមក។ ជំនួបរវាងប្រមុខដឹកនាំកម្ពុជាជាមួយនឹងរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ាកាលពីចុងឆ្នាំ ២០២១ នឹងជំរុញនិងពង្រឹងបន្ថែមទៀតក្នុងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងផ្អែកលើបទពិសោធន៏របស់សម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងការដឹកនាំកម្ពុជាឆ្ពោះទៅកាន់សុខសន្តិភាពពេញលេញ កម្ពុជាសង្ឃឹមថាខ្លួននឹងអាចជួយមីយ៉ាន់ម៉ាក្នុងការដោះស្រាយវិបត្តិនយោបាយរបស់ខ្លួនបាន និងជំរុញអោយភាគីពាក់ព័ន្ធបញ្ឈប់ការបាញ់គ្នា និងស្វែងរកដំណោះស្រាយដោយសន្តិវិធី។ ជាលទ្ធផលដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាបានទទួលផ្លែផ្កាជាទីមោទនដោយភាគីមីយ៉ាន់ម៉ាបានចេញសេចក្តីថ្លែងការណ៏រួមគ្នាមួយពីបទឈប់បាញ់គ្នារហូតដល់ចុងឆ្នាំ ២០២២។ លើសពីនេះទៅទៀត នៅក្រោមក្របខណ្ឌអាស៊ាន ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះឆ្នាំក្រោយ កម្ពុជានឹងដើរតួនាទីសំខាន់ក្នុងស្វះស្វែងជំនួយជួយមនុស្សធម៌ សេដ្ឋកិច្ច-សង្គម និងប្រជាជនមីយ៉ាន់ម៉ាដោយផ្អែកលើគោលការណ៏មិនលូកដៃចូលផ្ទៃក្នុង និងអព្យាក្រឹត និងដើម្បីប្រយោជន៏ប្រជាជាតិអាស៊ានទាំង ១០ ប្រទេស។ កម្ពុជាមិនចង់អោយមានការបែកបាក់ផ្ទៃក្នុងឬអាស៊ាន ៩ ឡើយ ដោយសម្តេចតេជោចង់អោយមានអាស៊ានទាំង ១០...
Read More

ក្រៅពីសំណុំរឿងភូមា តើបញ្ហាអ្វីខ្លះទៀតដែលអាស៊ានត្រូវខ្វល់ខ្វាយ?

សំណុំ​រឿង​ភូមា ​ស្រាប់​តែក្តៅខ្លាំង ក្នុង​អាណត្តិ ដែល ​​កម្ពុជា ​ធ្វើ​ជា​ប្រធានផ្លាស់វេន​​អាស៊ាន។ ក៏ប៉ុន្តែ អ្នក​ការទូត​ អ្ន​កនយោបាយ​ខ្មែរ និងអ្នក​សង្កេតការណ៍​ក្នុង​តំបន់​ មើលឃើញថា វិបត្តិ​ភូមា​នេះ​ មិនមែន​ជារឿង​តែមួយគត់ ​ដែល​ អាស៊ាន​ ឬ​កម្ពុជា​ក្នុងនាម​ប្រធាន​អាស៊ាន​ ត្រូវ​គិតគូរ ​និង ដោះស្រាយ​ឡើយ​។ ពោលគឺ​នៅមាន​សំណុំ​រឿង​ក្តៅៗ​និង​សំខាន់ៗ​ផ្សេងជាច្រើន​ទៀត ដែលគេ​​ត្រូវ​ខ្វល់ខ្វាយ។ តើ​បញ្ហា​ដែល​ត្រូវ​ខ្វល់​ខ្វាយ​នោះ មា​នអ្វីខ្លះ? Full article: https://www.rfi.fr/km/កម្មវិធីផ្សេងទៀត/ព្រឹត្តិការណ៍-កម្ពុជា-ប្រចាំថ្ងៃ/20220124-កម្ពុជា-សង្គម-នយោបាយ-អាស៊ាន
Read More

Cambodia, Thailand say ‘no easy fix’ for Myanmar crisis

The Ministry of Foreign Affairs and International Cooperation has expressed serious concerns over the intense clashes in Loikaw – the capital of Myanmar’s Kayah State – between the military and armed opposition forces including the state’s largest ethnic minority militia. Ministry spokesman Chum Sounry said the ongoing violence is jeopardising the progress achieved during the...
Read More

AVI Voice៖ ផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់កម្ពុជា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីថ្នាក់តំបន់ RCEP

AVI Voice៖ផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់កម្ពុជាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីថ្នាក់តំបន់ RCEPAVI Voice៖ផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់កម្ពុជាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីថ្នាក់តំបន់ RCEPAVI Voice៖ផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់កម្ពុជាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីថ្នាក់តំបន់ RCEP កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) ទើបតែចូលជាធរមានកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២។ កិច្ចព្រមព្រៀងនេះគឺ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតទាំងក្នុងតំបន់ និងពិភពលោក ដែលកម្ពុជាក៏ជាប្រទេសសមាជិកនៃកិច្ចព្រមព្រៀងនេះផងដែរ។ នេះគឺជាកាលានុវត្តភាពដ៏ធំមួយដែលកម្ពុជាអាចស្រូបយកនូវផលប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មពីកិច្ចព្រមព្រៀងដ៏ធំមួយនេះ។ នៅក្នុងកិច្ចសម្ភាសន៍នេះ ឯកឧត្ដម ប៉ែន សុវិជាតិ បានបកស្រាយអំពីដំណើរដើមទងនៃកិច្ចព្រមព្រៀង RCEP និងផលប្រយោជន៍ដែលកម្ពុជាអាចនឹងទទួលបានពីកិច្ចព្រមព្រៀងនេះ។ សំណួរទី ១៖   តើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់មួយនេះ នឹងផ្លាស់ប្ដូរនូវស្ថានភាពនៃសមាហរណកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជាតាមបណ្ដាប្រទេសសមាជិកនីមួយៗយ៉ាងដូចម្ដេច? កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) គឺចាប់ផ្ដើមឡើងដំបូងតាំងពីឆ្នាំ២០១២ ជាកិច្ចព្រមព្រៀងមួយដែលចរចាកាលពីតំបូងមាន១៦ប្រទេស ដែលមានប្រទេសអាស៊ានទាំង១០ និងប្រទេសដៃគូចំនួន៦ទៀត។ នៅក្នុងពេលចុងក្រោយ១ឆ្នាំមុននឹងកិច្ចព្រមព្រៀងនេះរៀបចូលជាធរមាន ប្រទេសឥណ្ឌាបានដកខ្លួនចេញពីការចរចាកិច្ចព្រមព្រៀងនេះ ដូច្នេះនៅសល់តែប្រទេសសមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូ៥ទៀតគឺ ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី និងនូវ៉េលសេឡង់។ យើងឃើញថា RCEP នេះមានសេដ្ឋកិច្ចមួយធំ ដែលមានទីផ្សារប្រហាក់ប្រហែលនឹង ២,២ពាន់លាននាក់ ស្នើនឹង៣០ភាគរយនៃចំនួនប្រជាជនសរុបពិភពលោក ហើយមានផលិតផលសរុបក្នុងស្រុករួមគ្នាប្រមាណជាង ២៦.២ទ្រីលានដុល្លា ស្មើនឹង៣០ភាគរយនៃផលិតផលសរុបពិភពលោក។...
Read More

Press Release on Round Table Discussion “Australia’s new Comprehensive Strategic Partnership with ASEAN and Its Implication for Cambodia’s ASEAN Chairmanship”

On Thursday 13th January 2022, the Asian Vision Institute (AVI), in collaboration with the Embassy of Australia, organised a round table discussion on “Australia’s new Comprehensive Strategic Partnership with ASEAN and Its Implication for Cambodia’s ASEAN Chairmanship” at AVI’s office. The event was participated by H.E. Mr. Will Nankervis, Ambassador of Australia to ASEAN, H.E....
Read More
1 3 4 5 6 7 16

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.