Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Tag

WDE

វគ្គទី ៣ នៃ WDE Policy Dialogue ស្ដីអំពី “សារៈសំខាន់នៃការប្រើប្រាស់ស្ថិតិយេនឌ័រក្នុងសេដ្ឋកិច្ចឌីជីថល”

តើអ្នកចង់ដឹងពីសារ:សំខាន់នៃការប្រើប្រាស់ស្ថិតិយេនឌ័រ ដើម្បីឆ្លុះបញ្ចាំងពីវិសមភាពយេនឌ័រក្នុងវិស័យសេដ្ឋកិច្ចឌីជីថលនៅកម្ពុជាដែរឬទេ? វគ្គទី ៣ នៃ WDE Policy Dialogue ស្ដីអំពី “សារៈសំខាន់នៃការប្រើប្រាស់ស្ថិតិយេនឌ័រក្នុងសេដ្ឋកិច្ចឌីជីថល” នឹងជួយដោះស្រាយចម្ងល់ក៏ដូចជាឆ្លើយសំណួរផ្សេងៗរបស់អ្នកពាក់ព័ន្ធនឹងប្រធានបទនេះ។ កិច្ចសន្ទនា នេះ នឹង សម្របសម្រួលដោយកញ្ញា ស៊ុន មល្លីកា អ្នកស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ព្រមទាំង ចូលរួមដោយវាគ្មិនកិត្តិយសចំនួន ២ នាក់ គឺ ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃក្រសួងកិច្ចការនារី រួមជាមួយ កញ្ញា មិត្ត ចាន់លីនដា អនុប្រធាននាយកដ្ឋានស្រាវជ្រាវកិច្ចការជាតិនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។ កិច្ចសន្ទនានេះ នឹងធ្វើឡើងជាភាសាខ្មែរ តាមកម្មវិធី Zoom និងផ្សាយផ្ទាល់នៅលើ គេហទំព័រ Facebook របស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI’s Facebook page) នៅថ្ងៃសុក្រ ទី ២១ ខែឧសភា ឆ្នាំ២០២១ ចាប់ពីម៉ោង ៩:០០ ដល់ ១០:00 ព្រឹក។ សូមចូលរួមដោយសេរីក្នុងកិច្ចសន្ទនា […]

The WDE Policy Dialogue៖ វគ្គទី១៣ ស្តីពី “ស្រ្តីក្នុងបណ្តាញសង្គម”

The WDE Policy Dialogue៖ វគ្គទី១៣ ស្តីពី "ស្រ្តីក្នុងបណ្តាញសង្គម" នៅថ្ងៃសុក្រ ទី ២៩ ខែមេសា ឆ្នាំ២០២២ ចាប់ពីម៉ោង ៩:០០ ដល់ ១០:០០ ព្រឹក WDE នឹងធ្វើការផ្សាយផ្ទាល់វគ្គទី១៣៖ «ស្ត្រីក្នុងបណ្តាញសង្គម» នៃកិច្ចសន្ទនាគោលនយោបាយ WDE (The WDE Policy Dialogue)! កិច្ចសន្ទនានេះនឹងមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមួយរូប គឺ លោកស្រី នាង សុវ៉ាតនា ឬឌីជេ ណាណា ពិធីការនី និងជាម្ចាស់គេហទំព័រ Dj NanaTips។ កិច្ចពិភាក្សានឹងធ្វើឡើងជាភាសាខ្មែរ និងមានការផ្សាយផ្ទាល់នៅលើទំព័រ Facebook របស់កម្មវិធី Women’s Digital Entrepreneurship។ វាគ្មិនកិត្តិយសរបស់យើងនឹងជួយដោះស្រាយចម្ងល់ក៏ដូចជាឆ្លើយសំណួរផ្សេងៗរបស់លោកអ្នកពាក់ព័ន្ធនឹងបញ្ហាប្រឈមនិងដំណោះស្រាយរបស់សហគ្រិនស្ត្រីក្នុងបណ្តាញសង្គមនៅកម្ពុជា។