Telephone
(+855) 16484108
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

សិក្ខាសាលាស្តីពីការគាំទ្រសហគ្រាសធុនតូច និងមធ្យមលើ «ការយល់ដឹងផ្នែកច្បាប់ និងហិរញ្ញវត្ថុ សម្រាប់កំណើនប្រកបដោយចីរភាព»

Latest Past Events

សិក្ខាសាលាស្តីពីការគាំទ្រសហគ្រាសធុនតូច និងមធ្យមលើ «ការយល់ដឹងផ្នែកច្បាប់ និងហិរញ្ញវត្ថុ សម្រាប់កំណើនប្រកបដោយចីរភាព»

សហគ្រាសធុនតូចនិងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និង ការកាត់បន្ថយភាពក្រីក្រ។ យ៉ាងណាមិញ បញ្ហាហិរញ្ញវត្ថុនៅតែជាឧបសគ្គចម្បងដែលរាំងស្ទះដល់ការរីកចម្រើន និង ការអភិវឌ្ឍន៍របស់សហគ្រាសធុនតូចនិងមធ្យម ។ នៅក្នុងទីផ្សារសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ សហគ្រាសធុនតូចនិងមធ្យមជាច្រើន នៅពឹងផ្អែកលើហិរញ្ញវត្ថុផ្ទាល់ខ្លួនជាជាងការប្រើប្រាក់កម្ចីពីធនាគារ។ កត្តានេះ អាចប៉ះពាល់ដល់និរន្តរភាពពាណិជ្ជកម្ម និងហិរញ្ញវត្ថុរយៈពេលវែងរបស់សហគ្រាសធុនតូចនិងមធ្យម។ ដោយទទួលស្គាល់ថាសហគ្រាសធុនតូចនិងមធ្យមរមែងជួបប្រទះនូវបញ្ហាប្រឈម ហើយអាចមានការយល់ដឹងតិចតួចនៅឡើយអំពីប្រភេទ និងសេវាប្រាក់កម្ចីដែលមាននៅក្នុងទីផ្សារ ព្រមទាំងអំពីអនុលោមភាពរបស់ក្រុមហ៊ុនស្របច្បាប់ ដូចនេះ មជ្ឈមណ្ឌលស្រាវជ្រាវជាន់ខ្ពស់ និងសិក្សានីតិសាស្ត្រ នៃអង្គការវិទ្យាស្ថានចុក្ខវិស័យអាស៊ី និងសមាគមសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា សហការគាំទ្រដោយ អង្គការសហគ្រិនខ្មែរ និងសមាគមសហគ្រិនស្រ្តីកម្ពុជា បានរួមគ្នារៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលសម្រាប់សហគ្រាសធុនតូចនិងមធ្យម ស្ដីពី ច្បាប់និងហិរញ្ញវត្ថុ ដោយផ្ដោតទៅលើការបង្កើនដើមទុនសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ សិក្ខាកាមទំាងអស់ នឹងទទួលបាននូវការបណ្ដុះបណ្ដាលផ្ទាល់ពីអ្នកអនុវត្ត និងអ្នកជំនាញផ្នែកច្បាប់មកពីវិស័យធនាគារ អំពីវិធីសាស្រ្តបង្កើនដើមទុនប្រកបដោយនិរន្តរភាព និង កត្តាអនុលោមភាពផ្នែកច្បាប់ដើម្បីស្នើសុំប្រាក់កម្ចី។ 🗓 ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ ⏰ ម៉ោង ៩:០០ ព្រឹក - ១២:០០ ថ្ងៃត្រង់ 🎟 ចូលរួមដោយឥតគិតថ្លៃ 🇰🇭 សិក្ខាសាលានេះ ធ្វើឡើងជាភាសាខ្មែរ […]

កម្មវិធីកិច្ចពិភាក្សា សៀវភៅស្តីពី ទស្សនៈសម្តេចតេជោ ហ៊ុន សែន វគ្គទី៦៖ ទស្សនៈរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះភាពជាអ្នកដឹកនាំ

កម្មវិធីកិច្ចពិភាក្សា សៀវភៅស្តីពី ទស្សនៈសម្តេចតេជោ ហ៊ុន សែន ក្រុមប្រឹក្សាវប្បធម៌អាស៊ី និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី មានកិត្តិយសរៀបចំនូវកម្មវិធីកិច្ចពិភាក្សា សៀវភៅស្តីពីទស្សនៈ សម្តេចតេជោ ហ៊ុន សែន។ កិច្ចពិភាក្សានេះនឹងរៀបចំឡើងជា៦វគ្គ ហើយមាន បណ្ឌិត នេត ធីតា ច័ន្ទធីម៉ា ជាអ្នកសម្របសម្រួល។ វគ្គទី៦៖ ទស្សនៈរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះភាពជាអ្នកដឹកនាំ វាគ្មិនកិត្តិយស៖ ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា និង លោកបណ្ឌិត ឈាង វណ្ណារិទ្ធ កាលបរិច្ឆេទ៖ ម៉ោង ៣-៤ រសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ កិច្ចពិភាក្សានេះនឹងផ្សាយផ្ទាល់តាមប្រព័ន្ធ ZOOM និងនៅលើទំព័រហ្វេសប៊ុករបស់ AVI។ សម្រាប់ការចុះឈ្មោះ សូមចុចតំណភ្ជាប់៖ https://us02web.zoom.us/webinar/register/WN_I9RaGk4BTkq7Wfsd6czRMQ