Telephone
(+855) 16484108
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

«​ផលប្រយោជន៍​ជាតិ​» ​និង​ «​សិទ្ធិ​អធិបតេយ្យ​»


ក្នុង​ទ្រឹស្តី​ទំនាក់ទំនង​អន្តរជាតិ​ពាក្យ​ «​ផលប្រយោជន៍​ជាតិ​» ​និង «​សិទ្ធិ​អធិបតេយ្យ​» គឺជា​ពាក្យ​គន្លឹះ​ដែល​មាន​សារៈសំខាន់​ក្នុង​ការកំណត់​គោល​ជំហរ និង​ឥរិយាបថ​របស់​ប្រទេស​មួយ​ចំពោះ​ប្រទេសមួយ​ផ្សេងទៀត​។

ចំពោះ​ពាក្យ «​ផលប្រយោជន៍​ជាតិ​» គេ​តែងតែ​និយាយ​យ៉ាង​សាមញ្ញ​ថា «​គ្មានទេ​មិត្តភាព ឬ​សត្រូវ​អចិន្រៃ្តយ៍​គឺ​មាន​តែ​ផលប្រយោជន៍​អចិន្រៃ្តយ៍​»​។ អាមេរិក និង ចិន មាន​មនោគមន៍វិជ្ជា​ខុសគ្នា​ក៏​គង់​អាច​ចាប់ដៃ​ល្អូកល្អិន​នឹង​គ្នា​បាន​ក្នុង​រដ្ឋបាល​ប្រធានាធិបតី និក​សុន និង​រដ្ឋបាល​បន្តបន្ទាប់​មកទៀត​។

ជប៉ុន​ដែល​រង​ការទម្លាក់​គ្រាប់បែក​បរមាណូ​ពី​អាមេរិក​ក៏​អាច​ក្លាយជា​សម្ពន្ធមិត្ត​ចាក់ទឹក​មិនលេច​ក្រោយ​សង្គ្រាម​លោក​លើក​ទី​ ២ ​ជាមួយ​អាមេរិក​បាន​។ វៀតណាម​ គឺជា​ប្រទេស​កុម្មុយនីស្ត ហើយ​អាមេរិក​គឺជា​បិតា​ប្រជាធិបតេយ្យ ហើយ​ប្រទេស​ទាំង​ ២ ​គឺជា​សត្រូវ​សង្គ្រាម​ឆ្លង​ទសវត្សរ៍​ប្រយុទ្ធ​ស៊ីសាច់​ហុតឈាម​ក៏​គង់​មាន​ថ្ងៃ​ស្និទ្ធស្នាល​គ្នា​វិញ​បាន​ដោយសារ​តែ​ផលប្រយោជន៍​។ អឺរ៉ុប​ដែល​ចោទ​កម្ពុជា​ថា គ្មាន​ប្រជាធិបតេយ្យ​ក៏​នៅតែ​អាច​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​កុម្មុយនីស្ត​វៀតណាម ដោយសារតែ​ផលប្រយោជន៍​។

ពេលខ្លះ​ទំនាក់ទំនង​ការទូត​អាច​មាន​ភាពល្អក់​កករ​មួយរយៈកាល ដោយសារ​តែ​និន្នាការ​របស់​ថ្នាក់ដឹកនាំ​ ឬ​គណបក្ស​នយោបាយ​។ ឧទាហរណ៍ ចិន និង​ជប៉ុន​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ធំធេង​ណាស់​ប៉ុន្តែ​ជួនកាល​ទៅ​ស្និទ្ធ​គ្នា​ជួល​កាល​ទៅ​ព្រងើយកន្តើយ​នឹង​គ្នា គ្មាន​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ផ្លូវការ​ទៅវិញ​ទៅមក​មួយរយៈ​។

ជាមួយ​នឹង​ភាពមិន​ស្ថិតស្ថេរ​នៃ​មិត្តភាព និង​ជម្លោះ​អ្វី​ដែល​សំខាន់​នៅក្នុង​ទំនាក់ទំនង​អន្តរជាតិ​ដែរ​នោះ​គឺថា​មិត្ត​របស់​មិត្ត មិន​ប្រាកដ​ថា​ជា​មិត្ត​របស់​យើង ហើយ​សត្រូវ​របស់​មិត្ត​ក៏​មិន​ប្រាកដ​ថា ជាស​ត្រូវ​របស់​យើង​ដែរ​។ ឧបមាថា បើ​ចិន​​ និង​អាមេរិក​ឈ្លោះ​គ្នា តើ​កម្ពុជា​ឈ្លោះ​គ្នា​ជាមួយ​គេ​ដែរ​ឬ​យ៉ាងណា​? បើ​ឥណ្ឌា និង​ប៉ាគីស្ថាន​ឈ្លោះ​គ្នា តើ​កម្ពុជា​ឈ្លោះ​គ្នា​ជាមួយ​គេ​ដែរ​ឬ​យ៉ាង​ម៉េច​?

បើ​អឺរ៉ុប និង​អាមេរិក​ស្អប់​ចិន តើ​កម្ពុជា​ត្រូវ​ស្អប់​ចិន​តាម​គេ​ដែរ​មែន​ទេ​? តើ​ផលប្រយោជន៍​កម្ពុជា​នៅឯណា​ហើយ​តើ​ផលប្រយោជន៍​អឺរ៉ុប និង​អាមេរិក​នៅឯណា​ក្នុង​ទំនាក់ទំនង​ជាមួយ​ចិន​? ចម្លើយ​គឺ​ប្រាកដ​ណាស់​ថា មិន​ដូចគ្នា​ទេ​។

Full article available: https://www.postkhmer.com/

Leave a Reply

Join our AVI Channel

Recent Posts

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031