Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

កម្មវិធី AVI Voice ៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ចិនផ្តល់ទម្ងន់លើបញ្ហាកូវីដ អាមេរិកបង្កើតភាពជាដៃគូប្រទេសមេគង្គលើកទី ១

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន៖ ចិនផ្តល់ទម្ងន់លើបញ្ហាកូវីដ អាមេរិកបង្កើតភាពជាដៃគូប្រទេសមេគង្គលើកទី ១
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៣ បានបិទបញ្ចប់កាលពីថ្ងៃទី ១២ ខែកញ្ញាកន្លងទៅនេះ។ ក្នុងកិច្ចប្រជុំប្រមុខការទូអាស៊ាននិងដៃគូនេះ មានបញ្ហាសំខាន់ៗ៣ដែលជារឿងកត់សំគាល់ខ្លាំងជាងគេ។ ទី១ ការគាំទ្រយ៉ាងពេញទំហឹងរបស់ចិនចំពោះអាស៊ានដើម្បីប្រយុទ្ធនឹងកូវីដ១៩។ ទី ២ គឺការបង្កើតភាពជាដៃគូរបស់អាមេរិកនិងតំបន់មេគង្គលើកទី១។ ជាកិច្ចប្រជុំដែលអាមេរិកផ្តល់ទម្ងន់ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអាមេរិកអវត្តមានទៅវិញ។ ដោយឡែកបញ្ហាទី៣ គឺជម្លោះរ៉ាំរ៉ៃស្តីពីសមុទ្រចិនខាងត្បូងដែលអាស៊ានស្នើឱ្យមហាអំណាចអាមេរិកនិងចិនបន្ថយភាពតានតឹង។ ដូចនេះភ្ញៀវពិសេសនៃកម្មវិធី AVI Voice របស់យើងនៅសប្តាហ៍នេះ គឺ លោក លឹម ម៉េងហួរ អនុប្រធានមជ្ឈមណ្ឌលមេគង្គសិក្សាយុទ្ធសាស្ត្រដែលជាអ្នកជំនាញកិច្ចការបរទេសនឹងបានតាមដានកិច្ចប្រជុំយ៉ាងជាប់លាប់។ សូមស្តាប់កិច្ចសម្ភាសន៍ដូចតទៅ៖

ដឹកនាំនិងផលិតដោយ៖ ស៊ុន មេសា

Leave a Reply

Join our AVI Channel

Recent Posts

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930