Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)រៀបចំវគ្គបណ្តុះបណ្តាលលើនាវាតាមដងទន្លេមេគង្គ

[English below]

នៅថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បាននឹងកំពុងរៀបចំវគ្គបណ្ដុះបណ្ដាលដោយផ្ទាល់នៅលើនាវាដោយធ្វើដំណើរតាមដងទន្លេមេគង្គ ជូនដល់អ្នកសិក្សាស្រាវជ្រាវ អ្នកតាក់តែងគោលនយោបាយ និងមន្ត្រីរាជការ មកពីប្រទេសកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ដើម្បីអនុញ្ញាតឱ្យសិក្ខាកាមទាំងនោះអាចធ្វើការប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ និងស្វែងយល់ពីសហគមន៍ និងវប្បធម៌ខ្មែរ។ វគ្គបណ្ដុះបណ្ដាលតាមនាវានេះជាផ្នែកមួយនៃគម្រោង «នាវានៃសន្តិភាពមេគង្គ-ឡានឆាង» ដែលទទួលបានជំនួយឧបត្ថម្ភពីមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២២ ដើម្បីលើកកម្ពស់កិច្ចសន្ទនាគោលនយោបាយ ការកសាងសមត្ថភាព និងកិច្ចសហប្រតិបត្តិការតំបន់ ក្នុងចំណោមយុវជននៅក្នុងតំបន់ទន្លេមេគង្គ ដើម្បីលើកកម្ពស់សន្តិភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។

វគ្គបណ្ដុះបណ្ដាលតាមនាវានេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា​ ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងជាប្រធានលេខាធិការដ្ឋានជាតិកម្ពុជានៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC), ឯកឧត្ដម សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (MFA.IC) អនុប្រធានលេខាធិការដ្ឋានជាតិកម្ពុជា នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) និងជាប្រធានក្រុមការងារគ្រប់គ្រងមូលនិធិ និងតាមដានការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង, និងលោក ឆាង ចៀន អនុប្រធាន បេសកកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។

On 3-9 June 2023, the Asian Vision Institute (AVI) is conducting​ a physical training programme on a cruise ship travelling along the Mekong River to scholars, researchers, policymakers, and governments officials from Cambodia, China, Lao PDR, Myanmar, Thailand and Vietnam, allowing them to build networks and immerse themselves in Cambodian communities and culture. This cruise ship training programme is one of the activities under “Mekong-Lancang Peace Boat Project” supported by Mekong-Lancang Cooperation Special Fund 2022, to enhance policy dialogue, capacity building and regional cooperation among youth in the Mekong Region, thereby promoting peace and prosperity in the region and beyond.

This cruise ship training programme was presided over by H.E. Bundit Sapheacha Dr. SOK Siphana, Senior Advisor to the Royal Government of Cambodia, Chairman of the Board of Directors of AVI and Chairman of the National Secretariat of Cambodia (NSC) for Mekong-Lancang Cooperation (MLC), H.E. SOK Soken, Secretary of State of the Ministry of Foreign Affairs and International Cooperation (MFA.IC), Vice Chairman of the National Secretariat of Cambodia (NSC) for Mekong-Lancang Cooperation, and Head of Project Management and Implementation Unit for the MLC, and Mr. CHANG Jian, Deputy Chief of Mission of the Embassy of the People’s Republic of China to the Kingdom of Cambodia.

Join our AVI Channel

Recent Posts

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930