Telephone
(+855) 16484108
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Hello VOA៖ ទំនាក់ទំនង​អាស៊ាន-ចិន​និង​ការ​ប្រែប្រួល​ភូមិសាស្ត្រ​នយោបាយ​តំបន់​ក្រោយ​ជំងឺកូវីដ



ទោះជា​ប្រទេស​ចិន​បាន​ជាប់គាំង​សេដ្ឋកិច្ច​៣ឆ្នាំ​ជាមួយ​នឹង​វិធានការ ​«សូន្យកូវីដ»​ តែ​ទំនាក់​ទំនង​រវាង​អាស៊ាន​និង​ចិន ​កាន់តែ​មាន​ភាព​រឹងមាំ ដែល​តម្រូវ​ឲ្យ​សហរដ្ឋ​អាមេរិក​ជា​មហាអំណាច​បន្ត​ប្រឹងប្រែង​រិត​ចំណង​ទាក់ទង​ថែម​ទៀត​ជាមួយ​តំបន់​អាស៊ាន​ ជាពិសេស​ពេល​ចិន​បើក​ប្រទេស​ឡើងវិញ​នេះ។ អ្នកជំនាញ​កិច្ចការ​តំបន់ លោក​បណ្ឌិត​ ឈាង វណ្ណារិទ្ធ ​ប្រធាន​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី ​បាន​ថ្លែង​ថា ​ដោយឈរ​លើ​ផលប្រយោជន៍​សេដ្ឋកិច្ច នយោបាយ​ ក្នុង​តំបន់​ដែលមាន​សក្តានុពល​នេះ ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​នៅ​បន្ត​ពង្រឹង​ អព្យាក្រឹតភាព ​មជ្ឈភាព និង​ សាមគ្តីភាព ​តំបន់ ទោះជា​មាន​ការ​ប្រែប្រួល​នយោបាយ​ខ្លះ​ក្នុង​ប្រទេស​មួយ​ចំនួន​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​ឬ​អាស៊ាន​ក៏​ពិត​មែន។ នៅ​ក្នុង​កម្មវិធី ​ហេឡូវីអូអេ ​ប្រចាំខែ​កុម្ភ:​ ឆ្នាំ​២០២៣ ​ស្តីពី​អាស៊ាន ​ លោក​ សុខ ខេមរា ​នៃ វីអូអេ ​បាន​អញ្ជើញ​លោក​ ឈាង វណ្ណារិទ្ធ​ដើម្បី​ពន្យល់​អំពី​កិច្ចការ​តំបន់​មួយ​ចំនួន​ ទាក់ទង​ទៅនឹង​ «ទំនាក់​ទំនង អាស៊ាន-ចិន​និង​ការ​ប្រែប្រួល​ភូមិសាស្ត្រ​នយោបាយ​តំបន់​ក្រោយ​ជំងឺកូវីដ»៕
Full article: https://khmer.voanews.com/a/hello-voa-post-covid-asean---china-relationship-and-geopolitical-changes/6945396.html

Join our AVI Channel

Recent Posts

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930