Telephone
(+855) 16484108
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice: ស្វែងយល់ពីសមាជជាតិលើកទី២០នៃគណបក្សកុម្មុនីស៏ចិន និងខ្លឹមសារនៃលទ្ធផល

សំណួរទី១៖   គណបក្សកុម្មុនីស៏ចិនទើបតែបញ្ចប់នូវសមាជជាតិរបស់ខ្លួនលើកទី២០ កាលពីខែមុននេះហើយជារួមលទ្ធផលនៃសមាជជាតិលើកនេះ ដូចដែលអ្នកវិភាគជាច្រើនបានរំពឹងទុកទាក់ទងនឹងការផ្លាស់ប្តូរ ការសារើថ្នាក់ដឹកនាំរបស់គណបក្ស និងក្នុងជួររដ្ឋាភិបាលរបស់សាធារណរដ្ឋប្រជាមានិតចិនផងដែរ។ ជាដំបូងតើសមាជជាលើកទី២០នេះសម្រេចបានលទ្ធផលសំខាន់ៗអ្វីខ្លះ ហើយហេតុអ្វីបានជាវាមានសារៈសំខាន់ចំពោះតំបន់និងពិភពលោក ក៏ដូចជាត្រូវបានសហគមន៍អន្តរជាតិ ជាពិសេសលោកខាងលិចយកចិត្តទុកដាក់ចំពោះការជួបជុំមួយនេះ? 

ខ្ញុំសូមលើកជាការណែនាំបន្តិចមុននឹងខ្ញុំចាប់ផ្តើមទៅដល់ចំណុចសំខាន់ៗមួយចំនួន ទាក់ទងទៅនឹងលទ្ធផលសំខាន់ៗទៅនឹងសមាជជាតិលើកទី២០របស់សាធារណរដ្ឋប្រជាមានិតចិន។ យើងដឹងហើយថាចិនទើបតែបានបញ្ចប់ទៅនៃសមាជជាតិលើកទី២០ដែលយើងហៅថា National Congress។ សមាជជាតិលើកទី២០គឺជាការជួបជុំគ្នាដ៏ធំមួយនៅក្នុងប្រទេសចិន ដែលមានសមាជិកចូលរួមប្រមាណជាងពីរពាន់បីរយជាងនាក់នៅលើកទី២០នេះ ហើយប្រព្រឹត្តទៅនៅក្នុងរយៈពេលប្រាំឆ្នាំម្ដង។ សារៈសំខាន់របស់វានោះ គឺយើងអាចប្រៀបបានទៅនឹងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ក៏ដូចជាអគ្គលេខាធិការនៃគណបក្សកុម្មុនីស៏ចិន ហើយបើសិនយើងប្រៀបធៀបជាមួយនឹងប្រទេសអាមេរិកនោះ គឺជាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដូចគ្នា។ សារៈសំខាន់នោះ ដោយសារតែយើងប្រៀបទៅពេលដែលយើងចាប់ផ្តើមតាមដានទៅលើការបោះឆ្នោតក្នុង៤ឆ្នាំម្ដងនៅសហរដ្ឋអាមេរិកហ្នឹង គឺយើងគិតថាការចាប់អារម្មណ៍ហ្នឹងមានលក្ខណៈស្មើគ្នា ចំពោះការចាប់អារម្មណ៍ទៅលើសមាជជាតិរបស់ចិននេះ។ ដោយគ្រាន់តែចិនជាប្រព័ន្ធកុម្មុនីស៏ចិនដែលគ្មានការប្រកួតប្រជែងជាមួយគណបក្សផ្សេងទៀតនោះទេ ប៉ុន្តែគ្រាន់តែជាការជួបជុំគ្នានៅក្នុងជួរគណបក្សកុម្មុនីស៏ចិនដោយខ្លួនឯងផ្ទាល់។ ហើយតាមខ្ញុំសង្កេតឃើញ គឺមានការចាប់អារម្មណ៍តាំងតែពីមុនការបើកកិច្ចប្រជុំមួយនេះច្រើន ឬមួយក៏ការចាប់ផ្តើមពិភាក្សាទៅលើបញ្ហាមួយចំនួននៅក្នុងសមាជជាតិនេះ ហើយជាពិសេសនោះ គឺយើងឃើញសារព័ត៌មានអន្តរជាតិ ជាពិសេសសារព័ត៌មានលោកខាងលិចនោះមានការយកចិត្តទុកដាក់ខ្លាំង ដោយសារតែនៅក្នុង National Congress របស់ចិនមានការផ្លាស់ប្តូរនៃLeadership ឬថ្នាក់ដឹកនាំនៅក្នុងប្រទេសចិន ទោះបីជាយើងឃើញថា ស៊ី ជីនពីង នៅតែបន្តជាប្រធានាធិបតីរបស់ប្រទេសចិន ក៏ដូចជាតួនាទីជាអគ្គលេខាធិការនៃគណបក្សកុម្មុនីស៏ចិនជាលើកទី៣ក៏ដោយ ប៉ុន្តែវាមានការផ្លាស់ប្តូរលើCentral Committeeមួយចំនួន។ ជាពិសេសគេចាប់អារម្មណ៍ទៅលើ New Committee នៃ Politburo គណៈកម្មការនយោបាយរបស់បក្សកុម្មុនីស៏ចិន និងជាគណៈកម្មការដែលធ្វើការសម្រេចចិត្តទៅលើគោលនយោបាយសំខាន់ៗទាក់ទងទៅនឹងនយោបាយ សេដ្ឋកិច្ច និងគោលនយោបាយសង្គមផងដែរ។ Top Decision Making Bodyហ្នឹង គេហៅថាStanding Politburo Committee ដែលមានចំនួនសមាជិក៧នាក់ រួមបញ្ចូលទាំងលោក ស៊ី ជីនពីងផងដែរ។ យើងឃើញថាយើងយកចិត្តទុកដាក់ខ្លាំងទៅសមាជជាតិមួយនេះដោយសារតែការផ្លាស់ប្តូរនៃថ្នាក់ដឹកនាំចិន គឺវានឹងមានទិសដៅគោលនយោបាយថ្មីរបស់ចិនដែលជាមហាអំណាចទីពីររបស់ពិភពលោកនោះ វាអាចនឹងជះឥទ្ធិពលទៅដល់ប្រព័ន្ធនយោបាយអន្តរជាតិទាំងមូលផងដែរ។ ហើយមួយទៀត គឺជាលើកទីមួយនៃការជួបជុំខ្នាតធំរបស់បក្សកុម្មុនីស៏ចិន ស្របពេលដែលពិភពលោកកំពុងជួបនូវស្ថានការណ៍ភូមិសាស្ត្រនយោបាយទាំងយ៉ាងតានតឹង ក៏ដូចជាបញ្ហាប្រឈមផ្សេងៗដែលពិភពលោកកំពុងជួបប្រទះនេះ គេរំពឹងថាចិននឹងដោះស្រាយយ៉ាងណាទៅមុខទៀត ហើយក្នុងនោះរួមមានលើកទីមួយដែលចិនជួបក្នុងសមាជជាលើកទី២០នេះបន្ទាប់ពីការចាប់ផ្តើមនៃសង្គ្រាមពាណិជ្ជកម្មរបស់អាមេរិកនិងចិន ក៏ដូចជាកំពុងតែកើតមាននៅសង្គ្រាមនៅអ៊ុយក្រែនដោយប្រទេសរុស្ស៊ី ហើយការកំពុងតែងើបឡើងនៃវិបត្តិកូវីដ១៩ ហើយចិននៅកំពុងបន្តអនុវត្តការបិទទីក្រុង ជាដើម ក៏ដូចជាភាពតានតឹងនៅក្នុងតំបន់កោះតៃវ៉ាន់ផងដែរ។ ដូច្នេះហើយគេរំពឹងទុកថាតើលទ្ធផលសំខាន់ៗនៅក្នុងសមាជជាតិនេះចិននឹងផ្ដល់ជាដំណោះស្រាយ ក៏ដូចជាការគិតរបស់ប្រទេសចិនចំពោះបញ្ហាប្រឈម ដែលខ្ញុំលើកឡើងខាងមុខនេះយ៉ាងណាដែលនេះ គឺជាចំណុចសំខាន់ដែលនាំឱ្យមានការយកទៅដាក់ខ្លាំងទៅលើសមាជជាតិមួយនេះ។

សំណួរទី២៖   បន្ទាប់ពីសមាជជាតិលើកទី២០នេះរួច លោកប្រធានាធិបតី ស៊ី ជីនពីង បានធានានូវការកាន់អំណាចរបស់លោកនៅអាណត្តិទីបីក្នុងប្រវត្តិសាស្ត្រ និងក្នុងនាមជាអ្នកអគ្គលេខាធិការរបស់គណបក្សកុម្មុនីស៏ចិន ក៏ដូចជាប្រធានាធិបតីរបស់ប្រទេសចិនផងដែរ។ ហេតុអ្វីបានជាលោក ស៊ី អាចបន្តតំណែងនៅក្នុងអាណត្តិទីបីរបស់លោក បើទោះបីជាអាយុរបស់លោកបានលើសពីបទស្ថាន ដែលគេហៅថាដែលជាភាសាចិនហៅថា “qi shang ba xia” ដែលមានន័យថា«ប្រាំពីរឡើងប្រាំបីចុះ» ហើយតើលោកស៊ីអាចធានាបាននូវអំណាចរបស់លោកបានដោយរបៀបណា នៅក្នុងគណបក្ស ក៏ដូចជាប្រទេសចិន?

ចំណុចនេះ គឺជាចំណុចសំខាន់ ក៏ដូចជាចំណុចរសើបមួយដែលគេតាមដាននៅក្នុងកិច្ចប្រជុំសមាជជាតិលើកទី២០របស់ប្រទេសចិននេះ ដោយលោក ស៊ី ជីនពីង បានក្លាយទៅជាប្រធានាធិបតីជាលើកទីបី។ បើយើងគិតទៅគឺជាអ្នកដឹកនាំទីមួយ បន្ទាប់ពីមេដឹកនាំ ម៉ៅ សេទុង ដែលជាមេដឹកនាំ ដែលហៅថា Founding Father សម្រាប់សាធារណរដ្ឋប្រជាមានិតចិន។ ហើយការកាន់តំណែងរបស់លោក ម៉ៅ សេទុងនោះ អស់រយៈពេលដប់ឆ្នាំជាងក្នុងនាមជាប្រមុខរដ្ឋ ហើយបន្តតំណែងក្នុងនាមជាប្រធានគណៈបក្ស ក៏ដូចជាអគ្គលេខាធិការបក្ស កុម្មុនីស៏ចិន រហូតដល់មរណភាពផងដែរ។ ហើយជាការងាកមកលោក ស៊ី វិញ ការក្ដោបក្តាប់អំណាចដ៏ខ្លាំងក្លានៅក្នុងប្រទេសចិននេះ គឺជាលើកទីមួយដែលយើងឃើញ ដូចដែលខ្ញុំបានលើកឡើងក្រោយប្រធានាធិបតី ម៉ៅសេទុង ខ្ញុំគិតថាលើកនេះគឺយើងមិនបានដើរទៅតាមក្បួនច្បាប់ ឬក៏ជាទម្លាប់របស់គណបក្សកុម្មុនីស៏ទៀតទេ គឺគេដើរទៅតាមអ្វីដែលលោក ស៊ី ជីងពីង ចង់បានក្នុងការក្ដោបក្ដាប់អំណាច ហើយអ្នកវិភាគមួយចំនួនគេឱ្យឈ្មោះថាជាPersonalisationចិនរបស់លោក ស៊ី​ ជីងពីង ក្នុងការពង្រឹងអំណាចនៅក្នុងជួរគណបក្សកុម្មុនីស៏ចិន ក៏ដូចនៅជារដ្ឋាភិបាលក្រុងទាំងមូលផងដែរ។ ទាក់ទងទៅជាមួយនឹងការបង្ហាញឱ្យឃើញពីអំណាចដ៏អស្ចារ្យរបស់លោកនោះ ខ្ញុំកត់សម្គាល់ឃើញថា ចាប់តាំងពីសម័យនៃការកាន់តំណែងរបស់លោក ម៉ៅ សេទុង មកគឺយើងមិនទាន់មានឃើញមេដឹកនាំមួយណាគឺត្រូវបានគេដាក់ឈ្មោះថា «The People’s Leader» ហើយពាក្យថា People’s Leader គឺសំខាន់ដោយសារតែវាបង្ហាញអំពីតើគណបក្សកុម្មុនីស៏ចិន ឬក៏ប្រទេសទាំងមូលឱ្យតម្លៃទៅលើមេដឹកនាំនោះយ៉ាងណា។ នៅក្នុងការបង្កើតរដ្ឋជាលើកដំបូង លោក ម៉ៅ សេទុង ត្រូវបានគេហៅជាភាសាចិនបានន័យថា «មេដឹកនាំរបស់ប្រជាជនដ៏មហិមា» ហើយចាប់តាំងពីហ្នឹងមកយើងអត់ទាន់ឃើញមានមេដឹកនាំមួយណាដែលត្រូវបានគេឱ្យឈ្មោះដ៏អស្ចារ្យមួយនេះទេ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះយើងឃើញលេចឡើងនូវជាគំនិត ឬក៏ទ្រឹស្ដីរបស់លោក ស៊ី​ ជីងពីង ត្រូវបានយកមកផ្សព្វផ្សាយជារឿយៗហើយត្រូវបានគេហៅថាជាមេដឹកនាំរបស់ប្រជាជន។ ក្នុងន័យនេះសបញ្ជាក់ឱ្យឃើញថា ឃើញពីអំណាចដ៏ខ្លាំងក្លារបស់លោក។ ហើយមួយវិញទៀត ជាការផ្ដល់សញ្ញាចាប់តាំងពីឆ្នាំ២០១៨ នៅពេលដែលលោកចាប់ផ្តើមដឹកនាំធ្វើឱ្យមានការកែប្រែរដ្ឋធម្មនុញ្ញទៅលើការកំណត់អាណត្តិប្រធានាធិបតីអាចកាន់លើកទីពីរអាណត្តិ។ នេះជាលើកទីមួយយើងចាប់ផ្តើមមានការយកចិត្តទុកដាក់ហើយរំពឹងទុកថាលោក ស៊ី ជីនពីង នឹងអាចប្រើប្រាស់ច្បាប់នេះធានាបាននូវអំណាចលើកទីបីរបស់ខ្លួនផងដែរ។ ហើយដែលខ្ញុំបានលើកឡើងពីខាងដើម គេមិនសូវផ្ដោតសំខាន់ទៅលើទំនៀមទំលាប់របស់បក្សទៀតទេ នៅក្នុងសមាជជាតិលើនេះ ដោយសារលោកក៏បានលើកឡើងដែរអំពីទម្លាប់ “qi shang ba xia” បានន័យថា «ចាប់ផ្ដើមពីលេខប្រាំពីរឡើងលើ គឺគាត់អាចត្រូវបានផ្តល់តំណែងខ្ពស់ជាងមុន ហើយចាប់ផ្តើមពីលេខប្រាំបីចុះក្រោមបានន័យថាគាត់គួរតែចូលនិវត្តន៍»។  ហើយ “qi shang ba xia” គេកំណត់ទៅលើ លេខ៦៧ និងលេខ៦៨ គឺ៦៧ឡើងលើ៦៨ចុះក្រោម ប៉ុន្តែជាក់ស្ដែងនៅក្នុងការតែងតាំងមន្ត្រីថ្នាក់ជាន់ខ្ពស់របស់គណបក្សកុម្មុនីស៏ចិនលើកនេះ មិនបានអនុវត្តទៅលើនេះទេ។ ជាក់ស្ដែងលោកស៊ីជីនពីងមាន៦៩ឆ្នាំ ដែលគាត់ជាមនុស្សដែលចាស់ជាងគេ នៅក្នុងStanding Committee របស់ Politburoចិនចំណោម៦នាក់ទៀត បានន័យថា គាត់មិនចង់ឱ្យមានមនុស្សចាស់ជាងហ្នឹងឬក៏រៀមច្បងណាដែលអាចផ្ដល់Advice ឬបញ្ជា ឬការផ្តល់ឥទ្ធិពលមួយចំនួនទៅដល់ការដឹកនាំរបស់លោកនោះទេ។ មួយទៀតសមាជិកនៃមជ្ឈឹមបក្ស ឬក៏កម្មការនយោបាយអចិន្ត្រៃយ៍នៃបក្សកុម្មុនីស៏នោះ មានខ្លះអាចយល់៦៨ ភាគច្រើនអាចលើសនឹងអាយុមួយគេអាចកំណត់តាមទំនៀមទម្លាប់ដែលយើងនិយាយអំពី។ ដូចនេះហើយយើងឃើញពីការក្តោបក្តាប់អំណាចកាន់តែខ្លាំង ហើយអ្វីដែលគេមិនផ្តោតសំខាន់ តែអ្វីដែលគេផ្តោតសំខាន់។ យើងឃើញថាគេផ្ដោតសំខាន់ទៅលើមន្ត្រីណា ដែលមានភាពស្មោះស្ម័គ្រខ្លាំងជាមួយលោក ស៊ី ជីងពីង ជាក់ស្ដែងដូចជាតាមបណ្តាសារព័ត៌មាន ឬក៏អ្នកវិភាគមួយចំនួនដែលមានការស្របមតិគ្នាទៅលើរឿងមួយនេះ ដែលមន្ត្រីជាន់ខ្ពស់៦រូបនៅក្នុង Standing Politburoនេះ គឺជាមន្ត្រីដែលស្និទ្ធស្នាលជាមួយលោកស៊ី ជីនពីង។ ហើយមន្ត្រីថ្នាក់លេខពីរ បន្ទាប់លោក ស៊ី ជីងពីងគឺ Li Qiang ដែលគាត់ធ្លាប់កាន់ជាលេខាធិការបក្ស ប្រចាំនៅក្រុងស៊ាងហៃ ដឹកនាំទីក្រុងស៊ាងហៃនៅក្នុងកំឡុងពេលដែលប្រទេសចិនកំពុងអនុវត្តគោលនយោបាយ «កូវីដសូន្យ» ហើយបញ្ជាក់ឱ្យឃើញពីភាពស្មោះត្រង់របស់ Li Qiang ក្នុងការដើរតាមបញ្ជារបស់លោក​ ស៊ី ជីងពីង។ ដូច្នេះហើយ Li Qiang ត្រូវបានបញ្ចូលទៅក្នុងឈ្មោះគណៈកម្មការនយោបាយអចិន្ត្រៃយ៍របស់បក្សកុម្មុនីស៏ចិន ហើយនឹងត្រូវបានគេរំពឹងទុកថាលោកត្រូវបានសភាបោះឆ្នោតនៅឆ្នាំក្រោយខែមិនា ជំនួសតំណែងលោក Li Keqiang ហើយនឹងក្លាយទៅជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ទាំងដែលលោកមិនធ្លាប់មានបទពិសោធន៍នៅក្នុងការដឹកនាំថ្នាក់ជាតិនៅឡើយទេ។ នេះហើយគឺជាបញ្ហាមួយដែលយើងគួរចាប់អារម្មណ៍ តើស៊ី ជីនពីង គាត់នឹងផ្ដោតដ៏សំខាន់ទៅលើPersonalisation of the Leadership Style? ដើម្បីនៅក្នុងការងាយស្រួលក្នុងការគ្រប់គ្រងអំណាច ក្នុងការដឹកនាំគោលនយោបាយផ្សេងៗ ដោយមិនមានការឈ្លោះប្រកែកគ្នាច្រើននៅក្នុងជួរគណបក្សជាន់ខ្ពស់ផងដែរ។

សំណួរទី៣៖   ដូចគ្នានេះផងដែរ នៅក្នុងអំឡុងពេលនៃការជួបប្រជុំជាប្រវត្តិសាស្ត្រប្រាំឆ្នាំម្តង យើងសង្កេតឃើញថាលោក ស៊ី ជីនពីង បានថ្លែងនូវរបាយការណ៍ប្រចាំឆ្នាំ រហូតដល់ទៅជាងបីម៉ោងឯណោះ។ សូម (វាគ្មិន) ជួយបកស្រាយ ក៏ដូចជាពន្លឺបន្តិចបានទេ ទាក់ទងទៅនឹងខ្លឹមសារនៃរបាយការណ៍ទាំងនោះ?

តាមទម្លាប់របស់ លោកប្រធានាធិបតី ក៏ដូចជាតួនាទីអគ្គលេខាធិការគណបក្សកុម្មុនីស៏ចិន នៅក្នុងសមាជជាតិជាទូទៅ មុននឹងធ្វើការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តទៅលើសមាជិកថ្មីនៃគណៈកម្មការជាន់ខ្ពស់នោះ។ លោក​ ស៊ី ជីងពីង ត្រូវមានតួនាទីមួយក្នុងការឡើងធ្វើរបាយការណ៍ប្រចាំអាណត្តិរបស់លោក ដោយរាយការណ៍ជូនគណៈបក្ស ក៏ដូចជាតំណាងនៃបក្សនៅក្នុងតំបន់ទាំងអស់នៅក្នុងប្រទេសនោះ អំពីភាពជោគជ័យសំខាន់ៗសម្រាប់លទ្ធផល និងសមិទ្ធផលសំខាន់ៗក្រោមការដឹកនាំរបស់លោកក្នុងរយៈពេលប្រាំឆ្នាំមកនេះ។ តើគណបក្សកុម្មុនីស៏ចិនបានធ្វើអ្វីខ្លះ សម្រាប់ប្រទេសជាតិ? សម្រេចបានអ្វីខ្លះ? ហើយក្នុងនាមលោកជាប្រធានាធិបតីគួរកំណត់ទិសដៅគោលនយោបាយក្នុងស្រុក ក៏ដូចជាគោលនយោបាយក្រៅស្រុកយ៉ាងណាដែរ? ហើយតាមខ្ញុំសង្កេតមើលនោះ ព្រោះរបាយការណ៍លោក ស៊ី ជីនពីង នៅក្នុងថ្ងៃទីមួយនៃការបើកសមាជជាតិលើកទី២០ គឺមានរយៈពេលជាងពីរម៉ោង ដែលជាច្រើនទំព័រ បើសិនជាយើងមើលលើ Original Speech ដែលមាននៅក្នុងវេបសាយរបស់រដ្ឋាភិបាលចិន។ ខ្ញុំសង្កេតមើលឃើញថា របាយការណ៍ហ្នឹងបែងចែកជា១៥ផ្នែក ប៉ុន្តែវាមានលក្ខណៈវែង ដោយសារពេលវេលាខ្ញុំសូមសង្ខេបយកតែពីរបីចំណុចដែលខ្ញុំកត់សម្គាល់ថាវាសំខាន់សម្រាប់ប្រទេសចិន ហើយសំខាន់សម្រាប់ឥទ្ធិពលមកលើតំបន់ ក៏ដូចជាពិភពលោកទាំងមូលផងដែរ។

ទីមួយ៖ ខ្ញុំចង់លើកអំពី Ideology។ យើងឃើញថាគាត់តែងតែចូលចិត្តសង្កត់ធ្ងន់ទៅលើពាក្យថាទ្រឹស្ដីសង្គមនិយមតាមបែបផែនរបស់ចិន ហើយផែនការអភិវឌ្ឍន៍ប្រទេសចិនតាមបែបវិទ្យាសាស្ត្រក៏ដូចជាតាមបែបទំនើបសម័យថ្មី តាមបែបផែនរបស់ចិន។ ហើយពាក្យហ្នឹងបានន័យថា ចិនមិនចង់ដើរតាមក្បួន ក៏ដូចជាទម្លាប់ណាមួយដែលកំណត់ដោយលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិកនោះទេ ប្រទេសចិនតែងតែមានការគិត និងការអនុវត្តគោលនយោបាយរបស់ខ្លួនតាមទ្រឹស្ដី Karl Marx តាមទ្រឹស្ដីសង្គមនិយមដែលមានលក្ខណៈបែបផែនរបស់ចិន ហើយសង្គមនិយមហ្នឹងមិនមែនសង្គមនិយមសុទ្ធ។ អ៊ីចឹងមានភាពបត់បែនទៅតាមបរិបទរបស់ចិនហើយពាក្យថា «Chinese Socialism with Chinese Characteristics»  ត្រូវបានលោក ស៊ី ជីងពីង លើកយកមកជារឿយៗ ហើយយើងអាចរំពឹងថាម៉ូដែលរបស់ចិននេះ វានឹងមានការជះឥទ្ធិពលទៅលើប្រព័ន្ធអភិបាលកិច្ចរបស់លោក ក៏ដូចជាប្រព័ន្ធអភិបាលកិច្ចរបស់ប្រទេសចិនមកលើពិភពលោកទាំងមូលផងដែរ។

ទីពីរ៖ លោកសង្កត់ធ្ងន់ទៅលើគោលនយោបាយការបរទេស ហើយនៅក្នុងផ្នែកគោលនយោបាយការបរទេសហ្នឹងគឺអ្វីដែលខ្ញុំចាប់អារម្មណ៍។ ទី(១)៖ គាត់លើកឡើងអំពីសហគមន៍ដែលមានវាសនារួម។ អ្នកវិភាគខ្លះគាត់អាចលើកឡើងថាជាទស្សនៈទីមួយដែលមិនទាន់ច្បាស់លាស់នៅឡើយ ឬក៏ចិនមិនទាន់ពន្យល់ច្បាស់លាស់សម្រាប់ពិភពលោកថាតើចិនចង់បានអ្វីប្រាកដនៅក្នុងពាក្យថាសហគមន៍ពិភពលោកមួយ ដែលមានវាសនារួមមួយនេះ ប៉ុន្តែអ្វីដែលប្រាកដនោះគឺចិនមិនចង់ដើរតាមបែបផែនរបស់លោកខាងលិច ទោះបីជាប៉ុន្មានឆ្នាំមកនេះចិនទទួលផលប្រយោជន៍អំពីប្រព័ន្ធរបស់លោកខាងលិចក៏ដោយ ប៉ុន្តែចិនក៏នៅតែមានគំនិតមួយថាប្រព័ន្ធដែលកំណត់ដោយលោកខាងលិចនេះមិនអាចស្រប ឬគាំទ្ររហូតដល់ផលប្រយោជន៍ជាក់ស្តែងរបស់សាធារដ្ឋប្រជាមានិតចិននោះទេ។ ទី(២)៖ ចិនសង្កត់ធ្ងន់ទៅលើបូរណភាពទឹកដី ហើយក៏ដូចជាគោលការណ៍មិនជ្រៀតជ្រែកផ្ទៃក្នុងរបស់ប្រទេសមួយស្របទៅតាមរដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនោះ គឺចិនប្រហែលជាចង់បង្ហាញ ទៅលើការប្តេជ្ញាចិត្តរបស់ខ្លួននៅក្នុងការការពារទឹកដីកោះតៃវ៉ាន់ ដែលជាបន្ទាត់ក្រហមមួយនៅក្នុងការបង្កើតទំនាក់ទំនងជាមួយប្រទេសចិន។ នៅក្នុងពាក្យថាបន្ទាត់ក្រហម គឺបានន័យថានៅពេលដែលទាក់ទងទៅជាមួយនឹងគោលនយោបាយការបរទេសចិន ក៏ដូចជាទំនាក់ទំនងរវាងប្រទេសចិន ប្រទេសដែលមានជិតស្និទ្ធិស្នាលជាមួយប្រទេសចិនត្រូវការផ្តល់ការគាំទ្រទៅលើគោលនយោបាយដែលចិនឱ្យឈ្មោះថា  ហើយគាត់សង្កត់ធ្ងន់ទៅលើពាក្យថា ​ពាក្សហ្នឹងក្នុងភាសាចិនបានន័យថា «One State Two System» and the strong unification របស់មាតុភូមិ បានន័យថាការរួបរួមជាតិខេត្តដ៏ខ្លាំងក្លារបស់ប្រទេសចិន ហើយជារដ្ឋមួយដែលមានប្រព័ន្ធពីរ មានន័យថានៅលើពិភពលោក ចិនតែមួយទេតែចិនអនុញ្ញាត ឱ្យតៃវ៉ាន់ និងហុងកុងអនុវត្តប្រព័ន្ធដែលខុសពីប៉េកាំងបន្តិច ប៉ុន្តែទោះយ៉ាងណាក៏ដោយហុងកុង ម៉ាកាវ និងតៃវ៉ាន់ មិនអាចផ្ដាច់ខ្លួនចេញពីប្រទេសចិនបានទេ។ លើកនេះគាត់សង្កត់ទៅលើថា ផ្នែកមួយនៃខ្លាំង ដោយសារចង់បង្ហាញប្រាប់ពិភពលោកថា ទោះបីជាក្នុងតម្លៃណាក៏ដោយចិនប្ដេជ្ញាចិត្ត ការពារទៅលើបូរណភាពទឹកដីរបស់ខ្លួន ដែលខ្លួនតែងតែទាញរឿងតៃវ៉ាន់ ក្នុងប្រធានបទ One State Two System ហើយUnificationរបស់មាតុភូមិចិននេះឯង។ ទី(៣)៖ ចិនព្យាយាមពន្យល់ផងដែរ ថាគោលនយោបាយការបរទេសរបស់ចិន គឺមានលក្ខណៈ«Defensive មិនមែន Offensive» បានន័យថាមានជាលក្ខណការពារ ដែលចិនមិនដែលចង់ឈ្លានពានឬក៏រំលោភទៅលើបូរណភាពទឹកដីរបស់ប្រទេសណានោះទេ ប៉ុន្តែចិនប្តេជ្ញាការពារ បើសិនជាមានប្រទេសណាមួយចង់លូកដៃក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិននេះ គឺជាអ្វីដែលលោកខំព្យាយាមពន្យល់នៅក្នុងផ្នែកមួយនៃរបាយការណ៍របស់គណបក្សកុម្មុនីស៏ចិនផងដែរ។ គាត់សង្កត់ធ្ងន់ទៅលើពាក្យមួយថា «Taiwan is China’s Problem តៃវ៉ាន់គឺជាបញ្ហារបស់ចិន មិនមែនជាបញ្ហារបស់ពិភពលោកនោះទេ»។ គាត់ចង់សង្កត់ធ្ងន់ទៅលើទឹកដីតៃវ៉ាន់ នៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិនដីគោក ឬមួយក៏សាធារណរដ្ឋប្រជាមានិតចិននេះ ដោយគ្រាន់តែតៃវ៉ាន់ត្រូវបានអនុញ្ញាតឱ្យដើរទៅតាមប្រព័ន្ធរបស់ខ្លួន។

ទីបី៖ គាត់សង្កត់ធ្ងន់ទៅលើចំណុចមួយទៀតនៃSpeechរបស់គាត់ហ្នឹង គាត់បានសង្កត់ទៅលើការធ្វើការធ្វើទំនើបកម្ម នៃមូលដ្ឋានទ័ពចិនផ្សេងៗនោះ គឺMilitary Developmentរបស់ចិន  ហើយគាត់សុំផ្ដោតសំខាន់ទៅលើបញ្ហាសន្តិសុខ។ អ្នកខ្លះបានរាយការណ៍អំពីSpeech របស់លោក ស៊ី ជីនពីង មានមួយចំណែកនោះ គាត់បានលើកឡើងប្រមាណជា៥៧ដង នៃពាក្យសន្តិសុខ។ អញ្ចឹងយើងអាចឃើញថាចិននឹងផ្ដោតសំខាន់ទៅលើបញ្ហាសន្តិសុខទាំងក្នុងប្រទេស ទាំងក្រៅប្រទេសរបស់ខ្លួនផងដែរ។ ដូច្នេះហើយចិននឹងសម្រេចបានគេហៅថាគោលដៅអភិវឌ្ឍន៍នៅក្នុងរយៈពេលវែងមួយទៀតនោះ នឹងចំណាយថវិកាជាតិច្រើនទៅលើការធ្វើ ទំនើបកម្មទៅលើកងទ័ពរំដោះប្រជាជនចិននេះ ដើម្បីត្រៀមខ្លួនការពារក្នុងករណីដែលមានការឈ្លានពានពីប្រទេសមហាអំណាចណាមួយ។

សំណួរទី៤៖   តាមការរំពឹងទុកសមាជជាតិលើកទី២០នេះក៏បានចេញនូវគោលនយោបាយឋ ក៏ដូចជាចក្ខុវិស័យទៅប្រាំឆ្នាំទៅខាងមុខ ទាំងគោលនយោបាយជាតិ និងអន្តរជាតិ។ តើគោលនយោបាយទាំងនោះមានអ្វីខ្លះ ដែលជាដែលយើងអាចកត់សម្គាល់ថាវាប្លែកថ្មីហើយវាមានឥទ្ធិពលដូចម្តេចខ្លះចំពោះ ប្រទេសចិន តំបន់ និងពិភពលោកទាំងមូល

ខ្ញុំគិតថា វាមិនអាចជាមានលក្ខណៈប្លែកទាំងស្រុង ឬក៏ការផ្លាស់ប្តូរទិសដៅគោលនយោបាយទាំងស្រុងនោះទេ ជាមួយលោក ស៊ី ជីនពីង នៅតែបន្តជាប្រធានាធិបតី ប៉ុន្តែដោយសារតែស្ថានការណ៍ខាងក្រៅប្រទេសក៏ដូចជាស្ថានការណ៍នៃការវិវឌ្ឍគ្រប់ភូមិសាស្ត្រនយោបាយទៅវិញទេ ដែលធ្វើឱ្យចិនចាប់ផ្តើមUpgradeមួយចំនួនទៅលើទិសដៅរបស់ខ្លួន។ ពាក្យដែលលោក ស៊ី ជីនពីង លើកឡើងនៅក្នុងការក្នុងរបាយការណ៍នេះ មានភាពធ្ងន់ ប្រយ័ត្នប្រយែង ក៏ដូចជាសង្កត់ធ្ងន់ទៅលើពាក្យមួយចំនួន ជាពិសេសយើងអាចរំពឹងទុកពីគោលនយោបាយកាន់តែតានតឹងក្នុងការដោះស្រាយបញ្ហាជាមួយនឹងសហរដ្ឋអាមេរិកជាមហាអំណាចទីមួយ។ ការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងមហាអំណាចចិន និងអាមេរិកនេះនៅតែបន្តកាន់តែមានភាពតានតឹង ដោយសារតែនៅក្នុងរយៈពេលប៉ុន្មានឆ្នាំទៅមុខទៀត យើងមិនទាន់អាចរំពឹងថានឹងមានភាពប្រសើរឡើង រវាងមហាអំណាចទាំងពីរនោះទេ។

ទីមួយ៖ យើងឃើញថារដ្ឋាភិបាលរបស់លោកបៃដិនបានបញ្ចេញនូវ «National Security Strategy យុទ្ធសាស្ត្រសន្តិសុខជាតិ» ដោយប្រើពាក្យចំៗទៅលើប្រទេសចិន តាមពិតមែនទែនទៅ តាំងពីមុនលោកបៃដិនលោកត្រាំ គាត់បានប្រកាសចិនជាដៃគូប្រកួតប្រជែងយុទ្ធសាស្ត្ររួមមកហើយ ដល់រដ្ឋបាលរបស់បៃដិនក៏បានបញ្ជាក់ជាថ្មីម្ដងទៀតថាចិន អាចបង្កជាភាពគំរាមកំហែងដល់ប្រព័ន្ធសន្តិសុខរបស់ពិភពលោក ក៏ដូចជាសណ្ដាប់ធ្នាប់ពិភពលោកផងដែរ។ តែដូចគ្នាជាការឆ្លើយតបពីភាគីចិនវិញ មិនមានភាពទន់ភ្លន់ជាងនេះទេ គឺអាចកាន់តែខ្លាំង ហើយគាត់ស្នើសុំឱ្យប្រទេសចិនហ្នឹងបង្កើតប្រព័ន្ធមួយឱ្យកាន់តែខ្លាំង ដោយគាត់ប្រើពាក្យថា Strong System of Strategic Deterrence គឺគាត់នឹងបង្កើនសមត្ថភាពទ័ពចិនកាន់តែខ្លាំងជាងមុន ដែលពួកយើងគួររំពឹងទុកដើម្បីដោះស្រាយបញ្ហាសន្តិសុខមួយចំនួននៅក្នុងស្រុក ក៏ដូចជាបញ្ហាជាមួយមហាអំណាចខាងក្រៅ។

ទីពីរ៖ ក្នុងបញ្ហាអភិវឌ្ឍន៍វិញ អ្វីដែលខ្ញុំចម្លែកនៅក្នុងចិត្តគឺខ្ញុំមិនសូវឃើញមានពាក្យ «Belt and Road Initiative គំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយ» ដែលយកមកលើកឡើងដែលគាត់បរិយាយអំពីគោលនយោបាយការបរទេសរបស់ចិននោះទេ។ ចំណុចនេះគឺសំខាន់ ជាពិសេសអាស៊ីអាគ្នេយ៍ ក៏ដូចជាកម្ពុជា ដែលតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាកម្ពុជាផងដែរនោះតែងតែផ្តល់នូវការគាំទ្រទៅលើការអភិវឌ្ឍគម្រោងBRIដែលលោក ស៊ី ជីនពីង បានលើកឡើងនេះប៉ុន្តែមានមតិមួយចំនួនបានលើកឡើងថា នៅក្នុងគណបក្សកុម្មុនីស៏ចិន មានការពិភាក្សាមួយចំនួនដែលចិនអាចធ្វើការកាត់បន្ថយBudgetមួយចំនួនទៅលើការអនុវត្តគម្រោងមួយនេះហើយដែលយើងគួររំពឹងទុក ឬមួយក៏Pushbackនៃការអនុវត្តគម្រោងBRIនេះ។ ដូច្នេះហើយFundមួយចំនួននឹងអាចមានការថយចុះខ្លះ ឬមួយចិនកំពុងតែរវល់ដោះស្រាយបញ្ហាសេដ្ឋកិច្ចផ្ទៃក្នុងរបស់ខ្លួន ដែលជះឥទ្ធិពលខ្លាំងចេញពីវិបត្តិកូវីដដប់១៩ ក៏ដូចជាការអនុវត្តគោលនយោបាយកូវីដសូន្យ GDPរបស់សេដ្ឋកិច្ចចិនហ្នឹងក៏មានការធ្លាក់ចុះតាំងពី៧ឬ៨ភាគរយដល់២ភាគរយផងដែរនោះ។ អ៊ីចឹងអាចឃើញថាការចុះខ្សោយនៃសេដ្ឋកិច្ចរបស់ចិនផងដែរនោះ ឬមួយក៏ជាក៏ដូចជាបញ្ហាប្រឈមផ្សេងៗទៀតដែលចិនកំពុងជួបប្រទះ ហើយបញ្ហាមួយទៀតដែលចិនចាប់ផ្តើមសង្កត់ធ្ងន់ គឺគាត់តែងតែព្យាយាមពន្យល់អំពី Peaceful Development របស់ប្រទេសចិន ដែលចិនមិនមែនជាប្រទេសមួយដែលបង្កើតការគំរាមកំហែងទៅលើសណ្តាប់ធ្នាប់ពិភពលោកនោះទេ។ ផ្ទុយទៅវិញចិនតែងតែផ្តល់ជាគំនិតផ្តួចផ្តើមដែលមានភាពបរិយាប័ន្ន ដែលខុសប្លែកពីវិធីសាស្ត្ររបស់ប្រទេសលោកខាងលិច។ ហើយលោក ស៊ី ជីនពីង ក៏បានលើកឡើងពីគំនិតផ្តួចផ្តើមថ្មីពីរ៖ ទី(១)៖គឺ Global Development Initiative (GDI) ទី(២)៖ Global Security  Initiative (GSI)។ គំនិតផ្ដួចផ្ដើមទាំង២នេះ ចិនមិនទាន់បានឱ្យនិយមន័យច្បាស់ខ្លាំង ឬក៏កំណត់ផែនការសកម្មភាពច្បាស់លាស់មែនទែននោះទេ ពីព្រោះយើងមិនទាន់ដឹងថា GDI និង GSI ត្រូវបានអនុវត្តយ៉ាងទេ ទៅលើការចាយវាយថវិកា ឬក៏ប្រតិបត្តិការមួយចំនួននៅក្នុងប្រទេសដែលជាប្រទេសជាដៃគូរបស់ចិននោះ។

ចំពោះ GDI ចិនក៏ចង់ផ្ដល់ការគាំទ្រទៅដល់ប្រទេសកំពុងអភិវឌ្ឍន៍ដែលឱ្យប្រទេសកំពុងអភិវឌ្ឍន៍ទាំងនោះអាចសម្រេចបាននូវ គេហៅថាSDGរបស់អង្គការសហប្រជាជាតិ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ ហើយគាត់នឹងជួយគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍ហ្នឹងទៅលើការដោះស្រាយបញ្ហាភាពក្រីក្រ សន្តិសុខស្បៀង ក៏ដូចជាគម្រោងមួយចំនួនទាក់ទងទៅនឹងថាមពលស្អាតផងដែរ។

ចំពោះ GSI វិញ ចិនចង់បង្កើតនូវសេណារីយ៉ូថ្មី ដែលយើងគួរតែយកមកពិចារណា ពីព្រោះសេណារីយ៉ូជាទូទៅនៅពេលដែលយើងនិយាយពីរដ្ឋដែលស្ថិតនៅកណ្ដាលរវាងការប្រកួតប្រជែងរបស់អាមេរិកនិងចិននោះ តែងតែមានមតិដែលលើកឡើងថា ចិនជាមហាអំណាចសេដ្ឋកិច្ច អាមេរិកជាមហាអំណាចសន្តិសុខ។ អ៊ីចឹងប្រទេសមួយចំនួនព្យាយាមរំពឹងទៅលើផ្នែកសន្តិសុខរបស់អាមេរិក ការការពារសន្តិសុខរបស់អាមេរិក តែព្យាយាមរំពឹងផលប្រយោជន៍សេដ្ឋកិច្ចពីប្រទេសចិន។ អ៊ីចឹងចិនចង់បង្កើតសេណារីយោថ្មីមួយទៀតថា ចិនមិនមែនជាមហាអំណាចដែលអាចផ្ដល់នូវការគាំទ្រតែសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែចិនក៏អាចផ្តល់នូវការគាំទ្រផ្នែកសន្តិសុខដូចដែលអាមេរិកបានផ្តល់ឬក៏ល្អជាអាមេរិក។ នេះជាConceptរបស់ប្រទេសចិន ទើបគាត់បង្កើតឱ្យមានGSIពីព្រោះគាត់មើលឃើញថា វិធីសាស្ត្រដែលបង្កើតនូវសម្ព័ន្ធមិត្តលោកខាងលិចដែលដឹកនាំដោយលោករដ្ឋអាមេរិកនោះគឺមិនមែនរួមបានមិនរួមបញ្ចូលចិននោះទេ។ នេះហើយដែលមិនស្របទៅនឹងចិនចង់បានក៏ដូចជាសណ្ដាប់ធ្នាប់ពិភពលោកមួយដែលព្យាយាមទាញចិនចេញក្រៅឆាក។ ដូច្នេះហើយចិនក៏Proposeឱ្យមានGSIហ្នឹង ដើម្បីឱ្យប្រទេសផ្សេងៗគាំទ្រទៅលើពាក្យថាបរិយាប័ន្ន ប្រកបដោយចីរភាពគ្រប់ជ្រុងជ្រោយ ឬមួយក៏មានភាពសហការគ្នា ដើម្បីចូលរួមដោះស្រាយបញ្ហាសន្តិសុខដែលយើងជួបប្រទះទាំងអស់គ្នា។

នេះគឺជាចំណុចពីរដែលចិនបានលើកឡើង ដែលខ្ញុំគិតថាវាមានសារៈសំខាន់ ឬឥទ្ធិពលសំខាន់សម្រាប់ ប្រទេស ចិន តំបន់ និងពិភពលោកផងដែរ។

សំណួរទី៥៖    ចំពោះការយល់ឃើញរបស់ (វាគ្មិន) ផ្ទាល់ តើ (វាគ្មិន) អាចបានវាយតម្លៃបានដូចម្តេចខ្លះជារួមចំពោះលទ្ធផលនៃសមាជជាតិលើកទី២០នៃគណបក្សកុម្មុនីស៏ចិន ?

ចំណុចចុងក្រោយដែលរំពឹងទុកនោះ បន្ទាប់ពីបញ្ចប់សមាជលើកទី២០នៃគណបក្សកុម្មុនីស៏ចិននេះ ចិននៅតែបន្តជាមហាអំណាចដែលខ្លាំងហើយមិនចុះញ៉មជាមួយនឹងសហរដ្ឋអាមេរិក ក៏ដូចជាលោកខាងលិច។ យើងនឹងអាចឃើញថាការអនុវត្តក៏ដូចជាការស្ដារនូវគំនិតថ្មីៗបន្ថែម ដើម្បីព្យាយាមផ្លាស់ប្តូរនូវទំនៀមទម្លាប់មួយចំនួនដែលសន្ដិសុខពិភពលោកសព្វថ្ងៃកំពុងតែប្រើប្រាស់។ ដូច្នេះហើយ វាអាចធ្វើឱ្យយើងមានការត្រៀមខ្លួនច្រើន ជាពិសេសរដ្ឋតូចៗ ដូចជាកម្ពុជា ជាដូចជាប្រទេសនៅក្នុងតំបន់អាស៊ានផងដែរ គួរតែមានការត្រៀមខ្លួនធ្វើឡើងនៅក្នុងទទួលការយកគំនិតថ្មីៗ ឬនៅក្នុងការមិនគាំទ្រយ៉ាងណានោះ យើងមានយុទ្ធសាស្ត្រល្អរបស់ខ្លួននោះគួរតែត្រៀម ដើម្បីទទួលយកឬក៏យើងចង់បដិសេធគំនិតថ្មីៗដែលណែនាំដោយគណបក្សកុម្មុនីស៏ចិន ក៏ដូចជាភាពដឹកនាំថ្មីរបស់លោក ស៊ី ជីនពីង ផងដែរ ពីព្រោះការប្រកួតប្រជែងរវាងមហាអំណាចក្នុងតំបន់ហ្នឹងគឺវាទាក់ទងទៅនឹងការគិតក៏ដូចជាគោលនយោបាយលើកឡើងមកថ្មីៗមានលក្ខណៈខុសគ្នា ដែលបង្ខំឱ្យរដ្ឋផ្សេងៗធ្វើការជ្រើសរើសខាងណាមួយ។ ដូច្នេះហើយខ្ញុំគិតថាវាជាសញ្ញាមួយដែលធ្វើរដ្ឋតូចៗនិងព្យាយាមគិតទៅលើគោលនយោបាយការបរទេសរបស់ខ្លួនឱ្យកាន់តែច្រើនជាងមុននៅក្នុងការទទួលយកឬក៏បដិសេធគំនិតថ្មីៗរបស់មហាអំណាច។

វាគ្មិនកិត្តិយស៖ លោក លឹម ឆាយ ប្រធានគ្រប់គ្រងកម្មវិធីនយោបាយការបរទេស នៃមូលនិធិខុនរ៉ាដ អាដិនណៅអ៊ែរ ប្រចាំនៅកម្ពុជា (KAS Cambodia)
អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

Join our AVI Channel

Recent Posts

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930