Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

សាកលវិទ្យាល័យ ខេមតិច បើកសន្និសីទនិស្សិតប្រចាំឆ្នាំស្តីពីសហគ្រិនភាព និងនវានុវត្តន៍សង្គម

ភ្នំពេញ៖ សាកលវិទ្យាល័យសហគ្រិនភាព ខេមតិច កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ បានរៀបចំសន្និសីទនិស្សិតប្រចាំឆ្នាំស្តីពី នវានុវត្តន៍សង្គម និងសហគ្រិនភាព ក្នុងគោលបំណងលើកកម្ពស់វប្បធម៌ស្រាវជ្រាវ និងផ្នត់គំនិតសហគ្រិន ភាពប្រកបដោយនវានុវត្តន៍ក្នុងចំណោមយុវជន និងនិស្សិត ក្រោមការឧបត្ថម្ភរបស់សហគ្រិនខ្មែរ។ សន្និសីទនេះបានអញ្ជើញនិស្សិតថ្នាក់បរិញ្ញាបត្រមកបង្ហាញប្រធានបទស្រាវជ្រាវរបស់ពួកគេ ឬដំណោះស្រាយប្រកបដោយនវានុវត្តន៍និងជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាសង្គម។​ ខេមតិច ដែលជាសាកលវិទ្យាល័យសហគ្រិនភាពដែលផ្តោតលើការស្រាវជ្រាវ និងនវានុវត្តន៍ ជាមួយនឹង Angkor Social Innovation Park ព្រមទាំង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ មានទស្សនវិជ្ជារួមគ្នាថាការស្រាវជ្រាវ និងនវានុត្តន៍សង្គម មិនគួរជាសកម្មភាពចំបងសម្រាប់តែអ្នកបង្កើតថ្មី សាស្រ្តាចារ្យសាកលវិទ្យាល័យ អ្នកស្រាវជ្រាវ និងសហគ្រិននៅក្នុងកម្រិតថ្នាក់បណ្ឌិតនោះទេ ។ យុវជនក៏គួរតែចូលរួមក្នុងការងារស្រាវជ្រាវ និងការបង្កើតគំនិតថ្មីៗ ដើម្បីចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមនៅកម្ពុជា។

Full article available: https://www.btv.com.kh/article/16455

Join our AVI Channel

Recent Posts

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930