Telephone
(+855) 16484108
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

[សេចក្តីប្រកាសព័ត៌មាន/Press Release]

English Below

សេចក្ដីប្រកាសព័ត៌មាន

អំពីលទ្ធផលនៃសិក្ខាសាលាស្តីពី

«ភាពជាដៃគូយុទ្ធសាស្រ្ដ អាស៊ាន-សហភាពអឺរ៉ុប ក្នុងបរិបទនៃការប្រកួតប្រជែង ភូមិសាស្ដ្រនយោបាយ»

ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ រាជធានីភ្នំពេញ កម្ពុជា តាមប្រព័ន្ធវីដេអូ Zoom

នៅថ្ងៃទី៣០ ខែវិច្ឆិកា​ ឆ្នាំ២០២១ មជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (MCSS) នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) សហការជាមួយស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានរៀបចំសិក្ខាសាលាមួយស្តីពី «ភាពជាដៃគូយុទ្ធសាស្រ្ដអាស៊ាន-សហភាពអឺរ៉ុប ក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្រ្ដនយោបាយ» តាមប្រព័ន្ធវីដេអូ Zoom។ សិក្ខាសាលាត្រូវបានចូលរួមដោយអង្គការក្រៅរដ្ឋាភិបាល អង្គការអន្តរជាតិ វិទ្យាស្ថានស្រាវជ្រាវ ស្ថាប័នសិក្សា ស្ថានទូតបរទេសនៅទីក្រុងភ្នំពេញ វិស័យឯកជន អ្នកសិក្សានិងអ្នកជំនាញ ក៏ដូចជានិស្សិតនៅក្នុងប្រទេស និងនៅទូទាំងតំបន់។

នៅក្នុងកិច្ចពិភាក្សាវគ្គទី១ វាគ្មិនកិត្តិយសទាំង ៣ បានពិភាក្សាអំពី «តួនាទីរបស់សហភាពអឺរ៉ុប និងអាស៊ាន ក្នុងការបន្ធូរបន្ថយការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិននៅក្នុងតំបន់»។ នៅក្នុងវគ្គនេះ បញ្ហាសំខាន់ៗមួយចំនួន និងវិស័យនៃកិច្ចសហប្រតិបត្តិការនានារវាងសហភាពអឺរ៉ុប និងអាស៊ានត្រូវបានលើកយកមកពិភាក្សា រួមមានសារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប សារៈសំខាន់នៃភាពបន្ស៊ីគ្នារវាងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក (FOIP) និងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) តួនាទីរបស់សហភាពអឺរ៉ុប និងអាស៊ានក្នុងការបន្ធូរបន្ថយការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ នៅក្នុងតំបន់ តួនាទីនៃពហុភាគីនិយមក្នុងការលើកកម្ពស់កំណើនរួម និងការលើកកម្ពស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការតភ្ជាប់ប្រជាជននិងប្រជាជន ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាពរវាងភាគីទាំងពីរ។

នៅក្នុងកិច្ចពិភាក្សាវគ្គទី២ អ្នកជំនាញរបស់យើងបានពិភាក្សាអំពី «តួនាទីរបស់កម្ពុជាក្នុងទំនាក់ទំនងជាមួយសហភាពអឺរ៉ុបក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២»។ ចំណុចពិភាក្សាសំខាន់ៗមួយចំនួនត្រូវបានលើកយកមកពិភាក្សានៅក្នុងវគ្គនេះ រួ​មមានអាទិភាពរបស់កម្ពុជាក្នុងទំនាក់ទំនងជាមួយសហភាពអឺរ៉ុបមជ្ឈភាពរបស់អាស៊ាននិងនិម្មាបកម្មតំបន់ កិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តួនាទីរបស់កម្ពុជាក្នុងការដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា និងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

ជារួម សិក្ខាសាលានេះសម្រេចបានលទ្ធផលដ៏ជោគជ័យ និងប្រកបដោយផ្លែផ្កា។ សិក្ខាសាលានេះ បានពិភាក្សា និងច្របាច់បញ្ចូលទស្សនៈ និងធាតុចូលផ្សេងៗពីអ្នកចូលរួមទាំងអស់ តាមរយៈការដាក់ចេញនូវអនុសាសន៍ជាគោលនយោបាយជាក់ស្តែងសំខាន់ៗសម្រាប់សហភាពអឺរ៉ុប និងអាស៊ានក្នុងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ ជាពិសេសនៅចំពោះមុខការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក្នុងតំបន់ ព្រមទាំងសម្រាប់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយនឹងសហភាពអឺរ៉ុប។

Press Release

Outcomes of the Webinar on

“ASEAN-EU Strategic Partnership in the Context of Geopolitical Rivalry”

30th November 2021, Phnom Penh, Cambodia via Zoom

On 30th November 2021, the Mekong Centre for Strategic Studies (MCSS) of Asian Vision Institute (AVI) in collaboration with the EU delegation to Cambodia organised a webinar on “ASEAN-EU Strategic Partnership in the Context of Geopolitical Rivalry” via Zoom. The webinar was attended by NGOs, IGOs, think-tanks, academic institutions, foreign embassies in Phnom Penh, private sectors, scholars, experts and students in the country and across the region.

In Panel Discussion 1, three prominent panellists discussed about “Roles of EU and ASEAN in Soothing US-China Rivalry in the Region”. The session discussed several key issues and areas of cooperation between the EU and ASEAN, including the significance of ASEAN-EU Strategic Partnership, the importance of EU Indo-Pacific Strategy in synergy with the ASEAN Outlook on the Indo-Pacific (AOIP), the roles of the EU and ASEAN in easing the geopolitical rivalry in the region, the role of multilateralism in enhancing shared growth, and the promotion of free trade agreement, people-to-people connectivity as well as sustainable development between the two parties.

In Panel Discussion 2, four outstanding experts discussed about “Cambodia’s Roles in Engaging EU during Its 2022 ASEAN Chairmanship”. Several key agendas were raised during the session, including the ASEAN’s priorities in engaging with the EU, ASEAN Centrality and regional architecture, the cooperation between the two blocs in fighting against COVID-19 pandemic, Cambodia’s roles in resolving Myanmar political crisis and the advancement of ASEAN-EU Strategic Partnership as well as the cooperation between the two sides.    In conclusion, the webinar produced successful and fruitful outcomes. It discussed and synergised various perspectives and inputs from different stakeholders, raising important practical policy recommendations for the EU and ASEAN in advancing their strategic partnership, particularly amidst the geopolitical rivalry in the region, as well as for Cambodia as the Chair of ASEAN in 2022 to further promote stronger engagement with the EU.

Leave a Reply

Join our AVI Channel

Recent Posts

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031