Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Month

March 2022

សេចក្តីប្រកាសព័ត៌មាន/Press Release

វិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) ត្រូវបានចាត់តាំងជាស្ពានសម្រាប់តភ្ជាប់កម្ពុជា និងជប៉ុន AVI Entrusted to Be a Bridge Between Cambodia and Japan សេចក្តីថ្លែងការណ៍រួមរវាង កម្ពុជានិងជប៉ុន Join Statement Between Cambodia and JapanPDF: https://drive.google.com/file/d/14eW4tITTC7LWvYItjw2byQ_QjPm23c6v/view?usp=sharing
Read More

AVI Voice៖ ស្ថានភាពមនុស្សធម៌នៅអ៊ុយក្រែនក្រោយប្រតិបត្តិការយោធារបស់រុស្ស៊ី

AVI Voiceស្ថានភាពមនុស្សធម៌នៅអ៊ុយក្រែនក្រោយប្រតិបត្តិការយោធារបស់រុស្ស៊ីAVI Voiceស្ថានភាពមនុស្សធម៌នៅអ៊ុយក្រែនក្រោយប្រតិបត្តិការយោធារបស់រុស្ស៊ីAVI Voiceស្ថានភាពមនុស្សធម៌នៅអ៊ុយក្រែនក្រោយប្រតិបត្តិការយោធារបស់រុស្ស៊ី សង្គ្រាមនៅប្រទេសអ៊ុយក្រែនកំពុងតែបន្តសកម្មភាពប្រតិបត្តិការយោធាពីប្រទេសរុស្ស៊ី រីឯប្រជាជនប្រទេសអ៊ុយក្រែនក៏កំពុងតែបន្តការភៀសខ្លួនទៅប្រទេសជិតខាង ហើយប្រជាជនដែលនៅក្នុងប្រទេសកំពុងជួបប្រទះបញ្ហាផ្នែកមនុស្សធម៌ជាបន្តបន្ទាប់។ ក្រោយពីប្រតិបត្តិការយោធារបស់រុស្ស៊ីទៅលើអ៊ុយក្រែន ក្នុងរយៈពេលជិត១ខែកន្លងមកនេះ បានផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់ផ្នែកមនុស្សធម៌ក្នុងប្រទេសអ៊ុយក្រែន ដែលបានធ្វើឱ្យប្រជាជនអ៊ុយក្រែនរាប់រយពាន់អ្នកបានភៀសខ្លួនចេញពីប្រទេស និងបញ្ហាមនុស្សនានាចំពោះប្រជាជននៅក្នុងប្រទេស។ ក្នុងកិច្ចសម្ភាសន៍នេះ កញ្ញា លី ន័ររី បានរៀបរាប់អំពីស្ថានភាពមនុស្សធម៌នៅអ៊ុយក្រែន ក៏ដូចជាការអនុវត្តច្បាប់ស្ដីពីបញ្ហាមនុស្សធម៌អន្តរជាតិ និងច្បាប់ស្ដីពីជម្លោះប្រដាប់អាវុធទៅលើស្ថានការណ៍បច្ចុប្បន្នផងដែរ។ សំណួរទី១៖   បច្ចុប្បន្ន ស្ថានការណ៍មនុស្សធម៌នៅក្នុងប្រទេសអ៊ុយក្រែនកំពុងតែបង្កើតជាក្ដីបារម្ភ និងធ្លាក់ចុះ រីឯកំណើននៃជនភៀសខ្លួនកំពុងតែកើនឡើងជាបន្តបន្ទាប់ចាប់តាំងពីរុស្ស៊ីធ្វើការវាយប្រហារទៅលើអ៊ុយក្រែន។ ជាបឋម តើកញ្ញាអាចរៀបរាប់ពីស្ថានការណ៍ទូទៅនៅក្នុងប្រទេសអ៊ុយក្រែនបានដែរឬទេ? កាលពីថ្ងៃទី២៤ កុម្ភៈ ២០២២ កន្លងទៅ រុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាលើអ៊ុយក្រែន ក្រោមបញ្ជារបស់ប្រធានាធិបតីពូទីន ខណៈដែលលោកបានប្រកាសទទួលស្គាល់តំបន់បំបែក ខ្លួន ចំនួន ២ នៅភាគខាងកើតអ៊ុយក្រែនពោលគឺតំបន់ Donetsk និង Luhansk ជារដ្ឋឯករាជ្យនៅថ្ងៃទី២១ ខែកុម្ភៈ កន្លងទៅ។ បើគិតមកដល់ថ្ងៃនេះ វាមានរយៈពេល  ជាង៣សប្តាហ៍ហើយ ក្នុងនោះក៏កើតមានឡើងនូវបញ្ហាមនុស្សធម៌នានា ដែលបញ្ហាជនភៀស ខ្លួនជាបញ្ហាចំបងមួយ។ ចាប់តាំងពីថ្ងៃដំបូងនៃប្រតិបត្តិការយោធា រុស្ស៊ីបានប្រើប្រាស់នូវ អាវុធយុទ្ធភណ្ឌផ្សេងៗ ដែលមានវិសមភាពបើប្រៀបធៀបនឹងភាគីអ៊ុយក្រែន។ ប្រសិនបើប្រៀបធៀបពីសមត្ថភាពយោធារវាងរុស្ស៊ី និងអ៊ុយក្រែន...
Read More

How will Cambodia manage the ASEAN chairmanship and China relations?

Though small, Cambodia is a state with agency, says Cambodian researcher Chheang Vannarith. The country has shown that it can stand up for what it believes in at key moments, such as when it decided to co-sponsor the UNGA resolution demanding Russia to withdraw its forces from Ukraine. As ASEAN chair for 2022, it seeks...
Read More

Gains begin flowing from RCEP agreement

"China has been very consistent in terms of trade liberalization and this kind of multilateral trading system," said Chheang Vannarith, president of the Asian Vision Institute, told China Daily. He said this is good for the whole region because China is the largest market in the RCEP with an increasing consumption power. "I think it...
Read More

AVI Voice៖ ការទូតយុវជន និងការតភ្ជាប់ប្រជាជននិងប្រជាជនក្នុងក្របខណ្ឌអាស៊ាន

AVI Voiceការទូតយុវជន និងការតភ្ជាប់ប្រជាជននិងប្រជាជនក្នុងក្របខណ្ឌអាស៊ានAVI Voiceការទូតយុវជន និងការតភ្ជាប់ប្រជាជននិងប្រជាជនក្នុងក្របខណ្ឌអាស៊ានAVI Voiceការទូតយុវជន និងការតភ្ជាប់ប្រជាជននិងប្រជាជនក្នុងក្របខណ្ឌអាស៊ាន សំណួរទី ១៖  តើអ្វីទៅជាការទូតយុវជន? ខ្ញុំសូមបញ្ជាក់ផងដែរថា យើងមិនទាន់មានជានិយមន័យមួយដែលប្រើរួម ដូចជាទ្រីស្ដីមួយនៅក្នុងទំនាក់ទំនងអន្តរជាតិនៅឡើយទេ។ ការទូតយុវជន ជាពាក្យដែលគេប្រើប្រាស់ក្នុងន័យ ផ្ដល់តម្លៃទៅដល់តួនាទីរបស់យុវជនក្នុងការចូលរួមក្នុងវិស័យការទូត មានន័យថាការប្រើប្រាស់យុវជនជាឧបករណ៍ការទូតមួយដើម្បីជម្រុញនូវទំនាក់ទំនងការទូត គឺការតភ្ជាប់ទៅវិញទៅមករវាងប្រទេសនឹងប្រទេស។ ប៉ុន្តែវាមិនមែនជាទស្សនៈទានច្បាស់លាស់មួយ ឬក៏ជាទ្រីស្ដីមួយដែលគេបង្កើតឡើងនៅក្នុងមុខវិជ្ជាទំនាក់ទំនងអន្តរជាតិ ដូចជាទ្រីស្ដីផ្សេងៗដែលមានចែងពីមុនមកនោះទេ។ វាជាពាក្យមួយដែលគេនិយមប្រើ ដើម្បីឱ្យតម្លៃទៅលើតួនាទីនៃការចូលរួមរបស់យុវជនក្នុងវិស័យពាក់ព័ន្ធការទូត។ នៅក្នុងន័យនេះ ខ្ញុំសូមបញ្ជាក់ម្ដងទៀត នៅពេលដែលគំនិតផ្ដួចផ្ដើមផ្សេងៗរបស់យុវជន ក៏ដូចជាចលនាយុវជនដែលកើតមានឡើងនៅក្នុងតំបន់អាស៊ាន ដែលធ្វើឱ្យយុវជនទាំងអស់នោះ ចាប់ផ្ដើមនឹកឃើញការទូតយុវជនដែលពួកគាត់សង្ឃឹមថាការចូលរួមរបស់ពួកគាត់នឹងជួយជម្រុញទៅជាផលប្រយោជន៍អ្វីម្យ៉ាងសម្រាប់ប្រទេសរបស់ខ្លួន ក៏ដូចជាផលប្រយោជន៍សម្រាប់សហគមន៍សម្រាប់អាស៊ានទាំងមូលផងដែរ។ ហើយនៅក្នុងគំនិតផ្ដួចផ្ដើមរបស់យុវជនទាំងអស់នោះ វាមិនមែនផ្ដោតសំខាន់ ក៏ដូចជាមិនមែនកំណត់តែលើវិស័យទំនាក់ទំនងអន្ដរជាតិទេ តែក៏វាមានផ្ដោតសំខាន់ទៅលើវិស័យផ្សេងៗដូចជា ការចូលរួមរបស់យុវជនក្នុងការបង្កើតឱ្យមានការយល់ដឹងទាក់ទង បញ្ហាបម្រែបម្រួលអាកាសធាតុ បរិស្ថាន នយោបាយសន្ដិសុខ ក៏ដូចជាបញ្ហាសេដ្ឋកិច្ច ទាក់ទងជាមួយនឹងសហគ្រិនភាពផ្សេងៗជាដើម។ សំណួរទី ២៖  តើការទូតយុវជនដើរតួនាទីសំខាន់អ្វីខ្លះនៅក្នុងកិច្ចការអាស៊ាន? ហើយវាបានផ្ដល់នូវផលប្រយោជន៍អ្វីខ្លះទៅដល់ប្រជាជននៅក្នុងតំបន់អាស៊ាន? ដើម្បីស្វែងយល់អំពីផលប្រយោជន៍ដែល ការទូតយុវជនផ្ដល់ទៅឱ្យការងាររបស់អាស៊ាន យើងត្រូវយល់ ពីបរិបទអាស៊ានជាមុនសិន។ អញ្ចឹងខ្ញុំសូមបកស្រាយអំពីបរិបទអាស៊ាន ទើបខ្ញុំទាញចូលទៅដល់ផលប្រយោជន៍របស់ការទូតយុវជន ក៏ដូចជាតូនាទីរបស់យុវជន ដើរតួយ៉ាងណានៅក្នុងកិច្ចការអាស៊ាន​នេះ។ អាស៊ានជាអង្គការដែលបង្កើតឡើងដំបូងជា Top-Down Approach...
Read More

AVI Voice៖ ការរំពឹងទុក នៃដំណើរទស្សនកិច្ចរបស់ប្រសិតពិសេសអាស៊ាននៅមីយ៉ាន់ម៉ា

AVI Voiceការរំពឹងទុក នៃដំណើរទស្សនកិច្ចរបស់ប្រសិតពិសេសអាស៊ាននៅមីយ៉ាន់ម៉ាAVI Voiceការរំពឹងទុក នៃដំណើរទស្សនកិច្ចរបស់ប្រសិតពិសេសអាស៊ាននៅមីយ៉ាន់ម៉ាAVI Voiceការរំពឹងទុក នៃដំណើរទស្សនកិច្ចរបស់ប្រសិតពិសេសអាស៊ាននៅមីយ៉ាន់ម៉ា ប្រសិតពិសេសរបស់ប្រធានអាស៊ានឆ្នាំ២០២២ បានប្រកាសពីការធ្វើដំណើរទស្សនកិច្ចផ្លូវការរបស់ខ្លួនជាលើកដំបូងទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងដំណើរការចូលរួមសម្របសម្រួលស្ថានការណ៍នៃវិបត្តិនយោបាយ និងស្វែងរកដំណោះស្រាយជាចម្បងដល់វិបត្តិក្នុងប្រទេសទាំងមូល ដែលជាពិសេសគឺការស្វែងរកនូវកាលានុវត្តភាពក្នុងការបង្កើតឱ្យមាននូវកិច្ចសន្ទនាជាមួយភាគីពាក់ព័ន្ធទាំងអស់។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកស្រី ហ៊ឹម សុធារ័ត្ន បានរបៀបវារៈដែលអាចកើតមានឡើងចំពោះដំណើរទស្សនកិច្ចផ្លូវការមួយនេះ ក៏ដូចជាបញ្ហាប្រឈមមួយចំនួនដែលប្រេសិតពិសេសរួមទាំងកម្ពុជា អាចនឹងជួបប្រទះអំឡុងពេលនៃដំណើរទស្សនកិច្ចមួយនេះ។ សំណួរទី ១៖   ជាបឋម តើប្រសិតពិសេសរបស់ប្រធានអាស៊ានកំណត់នៅថ្ងៃណាដើម្បីធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា? ចាស៎​ សូមអរគុណលោកសុផាឬទ្ធិ​។ ពាក់ព័ន្ធទៅនឹងកាលបរិច្ឆេទនៃដំណើរទស្សនកិច្ចនេះ យើងឃើញថា បើយោងតាមសន្និសិទសារព័ត៌មានកន្លងទៅនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានប្រកាសទៅសាធារណជនថា ឯកឧត្តមក្នុងនាមជាប្រេសិតពិសេសនៃប្រធានអាស៊ានស្ដីអំពីបញ្ហាមីយ៉ាន់ម៉ា នៅឆ្នាំ២០២២​នេះ គ្រោងនឹងធ្វើទស្សនកិច្ចទៅប្រទេសមីយ៉ាន់ម៉ា នៅក្នុងសប្ដាហ៍ទី៣ នៃខែមីនានេះ។ ជាក់ស្ដែងបើតាមការសន្ដិដ្ឋាន របស់ខ្ញុំ ខ្ញុំយល់ឃើញថា ទស្សនកិច្ចនេះ អាចនឹងធ្វើឡើងក្នុងអំឡុងសប្ដាហ៍ទី៣ ឬ នៅក្នុងអំឡុងចុងសប្ដាហ៍ណាមួយក្នុងខែមីនានេះ ប៉ុន្ដែដូចជាមិនអាចលើកទៅខែដទៃៗទៀតដូចជា មេសា ឬ ឧសភាទេ ពីព្រោះថា បញ្ហាមីយ៉ាន់ម៉ានេះ គឺត្រូវការឱ្យប្រេសិតពិសេស ធ្វើដំណើរទៅមីយ៉ាន់ម៉ាជាច្រើនលើកច្រើនសារ ដើម្បីបង្កើន ឬ ក៏...
Read More

AVI Voice៖ គោលជំហររបស់ស.រ.អ. និងសម្ព័ន្ធមិត្តរបស់អូតង់នៅចន្លោះភាពតានតឹនរុស្ស៊ី-អ៊ុយក្រែន

AVI Voiceគោលជំហររបស់ស.រ.អ. និងសម្ព័ន្ធមិត្តរបស់អូតង់នៅចន្លោះភាពតានតឹនរុស្ស៊ី-អ៊ុយក្រែនAVI Voiceគោលជំហររបស់ស.រ.អ. និងសម្ព័ន្ធមិត្តរបស់អូតង់នៅចន្លោះភាពតានតឹនរុស្ស៊ី-អ៊ុយក្រែនAVI Voiceគោលជំហររបស់ស.រ.អ. និងសម្ព័ន្ធមិត្តរបស់អូតង់នៅចន្លោះភាពតានតឹនរុស្ស៊ី-អ៊ុយក្រែន បុរសខ្លាំង លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីប្រទេសរុស្ស៊ីបានបើកប្រតិបត្តិការវាយប្រហារទៅលើប្រទេសអ៊ុយក្រែនតាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ។ ការវាយប្រហារឈ្លានពានពីរុស្ស៊ីទៅលើអ៊ុយក្រែននេះ ត្រូវបានសហគមន៍អន្តរជាតិបង្ហាញពីក្ដីព្រួយបារម្ភយ៉ាងខ្លាំងអំពីសន្តិសុខ និងសុវត្តិភាពប្រជាជននៅអ៊ុយក្រែនជាខ្លាំង។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោក អំ សុជាតិ បានលើកឡើងពីគោលជំហររបស់រុស្ស៊ីក្នុងការបើកប្រតិបត្តិការវាយប្រហារទៅលើអ៊ុយក្រែន និងគោលជំហរក៏ដូចជាផលប្រយោជន៍មួយចំនួនសម្រាប់អាមេរិកនិងសម្ព័ន្ធរបស់ខ្លួន។ សំណួរទី ១៖     ជាបឋម តើលោកអាចជួយរៀបរាប់ត្រួសៗបន្តិចបានទេអំពីស្ថានការណ៍បច្ចុប្បន្នភាពនៃការវាយប្រហារពីប្រទេសរុស្ស៊ីទៅលើអ៊ុយក្រែន? ហើយអ្វីទៅជាគោលដៅ និងគោលគំនិតរបស់លោក វ្លាឌីមៀ ពូទីន ដែលសម្រេចចិត្តក្នុងការបើកប្រតិបត្តិការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន? បើគិតមកត្រឹមថ្ងៃទី២៧ ខែកុម្ភៈ វាជាថ្ងៃទីបីនៃប្រតិបត្តិការផ្នែកយោធាពិសេសរបស់រុស្ស៊ី។ បច្ចុប្បន្ននេះ តាមព័ត៌មានដែលយើងទទួលបាន គឺសង្រ្គាមនេះបានបណ្ដាលឱ្យជនស៊ីវីលស្លាប់រហូតទៅដល់ ២៤០នាក់ ហើយក្នុងនោះក៏បង្កឱ្យមានេះនភៀសខ្លួនរហូតទៅដល់ ១៥០,០០០នាក់ ដែលធ្វើដំណើរទៅកាន់ប្រទែសប៉ូឡូញ ស្លូវ៉ាគី ហុងគ្រី រ៉ូម៉ានី និងម៉ូឌូវ៉ាផងដែរ។ នៅថ្ងៃនេះកងទ័ពរុស្ស៊ីបានវាយលុកកាន់កាប់ទីក្រុងធំទី២របស់អ៊ុយក្រែនគឺ Kharkiv ហើយក៏កាន់តែចូលគៀកទៅដល់ទីក្រុងកៀវផងដែរ ដែលទីក្រុងកៀវមានទីតាំងមិនឆ្ងាយពីព្រំដែនរបស់ប៉េឡារុស្សទេ ហើយកងទ័ពរបស់រុស្ស៊ីក៏មានទីតាំងនៅប៉េឡារុស្សខ្លះដែរ។ នេះជាផលលំបាកមួយសម្រាប់ទីក្រុងគៀវក្នុងការទប់ទល់ជាមួយរុស្ស៊ីដែរ។ លោក វ្ល៉ាឌីមៀរ...
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.