Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Month

December 2021

បណ្ឌិត ឈាង វណ្ណារិទ្ធ ជួបពិភាក្សាជាមួយ សាស្រ្តាចារ្យ KIMURA Fukunari ប្រធានសេដ្ឋវិទូនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA)

[English Below] នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានជួបពិភាក្សាជាមួយ សាស្រ្តាចារ្យ KIMURA Fukunari ប្រធានសេដ្ឋវិទូនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) និងជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Keio ប្រទេសជប៉ុន តាមរយៈប្រព័ន្ធវីដេអូ ZOOM ដែលបានរៀបចំដោយស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្រោម «កម្មវិធីកសាងបណ្ដាញទំនាក់ទំនងរវាងអ្នកជំនាញជប៉ុន និងអ្នកជំនាញ និងអ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី»។ ជំនួបនេះបានពិភាក្សាអំពីទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-ជប៉ុន និងស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន។ លោកទាំងពីរ បានទទួលស្គាល់ថា បើទោះបីជាកម្ពុជា និងជប៉ុនមានទំនាក់ទំនងល្អតាមរយៈភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកម្ពុជាបានផ្តល់នូវការកាត់បន្ថយពន្ធសម្រាប់ប្រទេសជប៉ុនយ៉ាងណាក្តី កម្ពុជាគួរតែ (១) ពង្រឹង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន (២) លើកកម្ពស់បច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន (ICT) និងកម្មវិធីបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fin-tech) ដោយមានកម្មវិធីបាគងជាឧទាហរណ៍ (៣) ជួយសម្រួលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ទៅក្នុងសមាហរណកម្មអាស៊ាន និង (៤) ជំរុញសេដ្ឋកិច្ចឌីជីថល...
Read More

[សេចក្តីប្រកាសព័ត៌មាន\Press Release] ជំនួបអាហារថ្ងៃត្រង់រវាងបណ្ឌិត ឈាង វណ្ណាវិទ្ធ ប្រធានវិទ្យាសា្ថនចក្ខុវិស័យអាស៊ី (AVI) និងលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា

[English Below]នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់ លោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា បណ្ឌិត ឈាង វណ្ណាវិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងសហការី បានចូលរួមក្នុងជំនួបអាហារថ្ងៃត្រង់ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។ ជំនួបអាហារថ្ងៃត្រង់នេះត្រូវបានសម្របសម្រួលដោយស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្រោម «កម្មវិធីកសាងបណ្ដាញទំនាក់ទំនងរវាងអ្នកជំនាញជប៉ុន និងអ្នកជំនាញ និងអ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី»។ នៅក្នុងជំនួបនេះ បណ្ឌិត ឈាង វណ្ណាវិទ្ធ បានគូសបញ្ជាក់ថា «AVI ត្រូវបានបង្កើតឡើងក្រោមការណែនាំដ៏ឈ្លាសវៃពីបណ្ឌិតជប៉ុនចាស់វស្សា និងល្បីល្បាញមួយរូប គឺបណ្ឌិត Noritada Morita ប្រធានក្រុមចក្ខុវិស័យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី និងជាអតីតអគ្គនាយកនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ស្ថាប័ននេះត្រូវបានចាត់ទុកជាស្ថាប័នស្រាវជ្រាវមួយ ក្នុងចំណោមស្ថាប័នស្រាវជ្រាវដែលឈានមុខគេមួយនៅកម្ពុជា ដែលក្នុងនោះរួមផ្សំដោយសមាសភាពបញ្ញាវ័ន្តជាបណ្ឌិតចំនួន ០៩រូប អនុបណ្ឌិតចំនួន ១៣រូប និងបរិញ្ញាបត្រចំនួន ១៣រូប។ ក្នុងចំណោមបុគ្គលិកទាំងនោះ បុគ្គលិកប្រមាណជាង ៥០% ទទួលបានការអប់រំជាន់ខ្ពស់ពីប្រទេសជប៉ុន ក្រោមកម្មវិធីអាហារូបករណ៍នានា។ ក្នុងន័យនេះ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ជាពិសេស...
Read More

[សេចក្តីប្រកាសព័ត៌មាន/Press Release]ស្តីពីលោកបណ្ឌិត ឈាង វណ្ណារិទ្ធ ជួបសម្តែងការគួរសមជាមួយ ឯកឧត្តម MIYAKE Shingo អនុរដ្ឋមន្ត្រីការបរទេសជប៉ុន

[English Below] កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម MIYAKE Shingo អនុរដ្ឋមន្រ្តីការបរទេសជប៉ុន តាមប្រព័ន្ធ Webex Cisco។ ជំនួបនេះត្រូវបានរៀបចំឡើងដោយស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោម «កម្មវិធីកសាងបណ្ដាញទំនាក់ទំនងរវាងអ្នកជំនាញជប៉ុន និងអ្នកជំនាញ និងអ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី» ដោយមានការសម្របសម្រួលយ៉ាងកក់ក្ដៅពីលោក SASAKI Keiichiro លេខាធិការទី២នៃស្ថានទូតជប៉ុននៅកម្ពុជា និងមានការចូលរួមពីបណ្ឌិត កែវ ពិសិដ្ឋ និងបណ្ឌិត ឆេង គីមឡុង អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី ក៏ដូចជាប្រធាន និងអនុប្រធានមជ្ឈមណ្ឌលវិទ្យាស្ថាន ព្រមទាំសហការីអ្នកសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានជាច្រើនរូបទៀត។ On 13th December 2021, Dr. CHHEANG Vannarith, President of Asian Vision Institute (AVI), paid a courtesy call on H.E....
Read More

AVI Voice៖ ការអប់រំថ្នាក់ឧត្ដមសិក្សានៅកម្ពុជា ក្នុងបរិបទនៃជំងឺកូវីដ-១៩ និងនាពេលអនាគត

AVI Voiceការអប់រំថ្នាក់ឧត្តមសិក្សានៅកម្ពុជាក្នុងបរិបទនៃជំងឺកូវីដ-១៩ និងនាពេលអនាគតAVI Voiceការអប់រំថ្នាក់ឧត្តមសិក្សានៅកម្ពុជាក្នុងបរិបទនៃជំងឺកូវីដ-១៩ និងនាពេលអនាគតAVI Voiceការអប់រំថ្នាក់ឧត្តមសិក្សានៅកម្ពុជាក្នុងបរិបទនៃជំងឺកូវីដ-១៩ និងនាពេលអនាគត ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩ បានបង្ហាញវត្តមានមក វាបានបង្កជាផលប៉ះពាល់ទៅលើគ្រប់វិស័យទាំងអស់ ជាពិសេសវិស័យអប់រំដែលជាវិស័យស្នូលនៅក្នុងការអភិវឌ្ឍន៍សង្គមជាតិ។ វិស័យអប់រំថ្នាក់ឧត្ដមសិក្សានៅកម្ពុជាក៏ដូចជាកម្រិតសិក្សាដទៃទៀត បានផ្អាកដំណើរការមួយរយៈដើម្បីស្វែងរកដំណោះស្រាយ និងវិធីសាស្រ្តក្នុងការទប់ទល់ទៅនឹងភាពភ័យក្លាចទៅនឹងវិបត្តិកូវីដ-១៩នេះ ដោយបានជ្រើសរើសប្រើប្រាស់មធ្យោបាយការសិក្សាពីចម្ងាយដែលកម្ពុជាមិនដែលធ្លាប់មានបទពិសោធន៍ពីមុនមក គឺប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបដើម្បីអនុវត្តនូវមធ្យោបាយខាងលើនេះ។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ហាប់ ផល្ធី បានពន្យល់ពីផលលំបាក និងបញ្ហាប្រឈមនានាដែលនិស្សិតក៏ដូចជាគ្រូជួបប្រទះក្នុងការសិក្សាក្នុងបរិបទនៃជំងឺកូវីដ-១៩ និងតួនាទីនៃបច្ចេកវិទ្យាជឿនលឿនក្នុងវិស័យអប់រំកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត។ សំណួរទី ១៖  ជាបឋម តើវិបត្តិនៃជំងឺកូវីដ-១៩នេះ បានជះឥទ្ធិពលយ៉ាងដូចម្ដេចខ្លះទៅដល់គ្រិះស្ថានអប់រំឧត្ដមសិក្សានៅកម្ពុជា និងផ្ដល់នូវបញ្ហាប្រឈមអ្វីខ្លះទៅដល់ដំណើរការសិក្សារបស់និស្សិតថ្នាក់ឧត្ដមសិក្សាទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស? យើងឃើញថាកម្ពុជាយើង មិនធ្លាប់បានគិតថាត្រូវជួបប្រទះការរៀនពីចម្ងាយ ប៉ុន្តែនៅពេលដែលជំងឺកូវីដមកដល់ វាក៏បានផ្ដាច់ទំនាក់ទំនងរវាងគ្រូនិងសិស្ស។ ដូច្នេះ នៅពេលដែលជំងឺនេះចូលមកដល់ដំបូងវាគឺជាអាសន្នមួយដែលផ្ដល់ការលំបាក់ខ្លាំង ទីមួយ វាបានផ្អាកនូវដំណើរការរៀនសូត្ររបស់និស្សិត ទីពីរ យើងមិនដឹងថាគួរប្រើប្រាស់មធ្យោបាយណាដើម្បីសម្របខ្លួន ដោយសារវាជាបញ្ហាប្រឈមថ្មីទាំងគ្រូនិងនិស្សិតមិនដែលធ្លាប់ជួបពីមុនមក។ ផលប៉ះពាក់ធំបំផុតនៃជំងឺកូវីដ-១៩ មកដល់វិស័យអប់រំនេះត្រង់ថា និស្សិត និងគ្រូមិនអាចជួបមុខគ្នាបាន ហើយវាបានធ្វើឲ្យមានចន្លោះមួយចំនួន ដូចជាសកលវិទ្យាល័យខ្លះដែលគេបានរៀបចំជាមុនគេមានវិធានការក្នុងការឆ្លើយតបទៅនឹងបញ្ហាបានភ្លាមៗ ប៉ុន្តែសាកលវិទ្យាល័យផ្សេងៗទៀតដូចជាសាកលវិទ្យាល័យរដ្ឋ ត្រូវមានការផ្អាកដំណើរការសិក្សាមួយរយៈដើម្បីផ្លាស់ប្ដូរការសិក្សាតាមបរិបទថ្មី ជាក់ស្ដែងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចបានប្រើប្រាស់មធ្យោបាយការសិក្សាពីចម្ងាយ (Online Study)។ ម្យ៉ាងវិញទៀត...
Read More

[សេចក្តីប្រកាសព័ត៌មាន\Press Release] ស្តីពី វិទ្យាស្ថានចក្ខុវស័យអាស៊ី និងមជ្ឍមណ្ឌលនេត្រាយុទ្ធសាស្ត្រ-វោហារ ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា

ភ្នំពេញ៖ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) តំណាងដោយ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថាន AVI និងមជ្ឈមណ្ឌលនេត្រាយុទ្ធសាស្ត្រ-វោហារ តំណាងដោយ លោក សំអាត ច័ន្ទសុម៉ានិត ប្រធានប្រតិបត្តិនៃមជ្ឍមណ្ឌល បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរក្នុងការអនុវត្តគម្រោងស្រាវជ្រាវរួមគ្នា ការបណ្តុះបណ្តាល និងការកសាងសមត្ថភាព ព្រមទាំងការរៀបចំកម្មវិធីលក្ខណៈជាតិ និងអន្តរជាតិ ស្តីពីគោលនយោបាយការបរទេស ធុរកិច្ចបៃតង ផលប៉ះពាល់លើការវិនិយោគ និងអភិបាលកិច្ចបរិស្ថាន និងសង្គម (ESG)។ Phnom Penh (03 December 2021) – The Asian Vision Institute, represented by Dr Chheang Vannarith, president of the institute, and the VOHAR-Strategic Sight Centre, represented by...
Read More

AVI Voice៖ ការបោះឆ្នោតនៅលីប៊ី និងស្ថានភាពមនុស្សធម៌

AVI Voiceការបោះឆ្នោតនៅលីប៊ី និងស្ថានភាពមនុស្សធម៌AVI Voiceការបោះឆ្នោតនៅលីប៊ី និងស្ថានភាពមនុស្សធម៌AVI Voiceការបោះឆ្នោតនៅលីប៊ី និងស្ថានភាពមនុស្សធម៌ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ប្រទេសលីប៊ីនឹងបើកការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ខ្លួន បន្ទាប់ពីមានការពន្យាពេលបោះឆ្នោតតាំងពីឆ្នាំ២០១៨ ហើយក៏មានការចូលរួមពីសំណាកតួអង្គអន្តរជាតិជាច្រើនរួមមានអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិកជាដើម។ បើទោះជាយ៉ាងណា ស្ថានភាពនៃវិបត្តិមនុស្សធម៌នៅលីប៊ីនៅតែបន្តអូសបន្លាយ ដោយសារតែអស្ថិរភាពនយោបាយ សន្តិសុខ និងសង្គមចាប់តាំងពីរបបរបស់លោក Gaddafi ត្រូវបានដួលរលំនៅឆ្នាំ២០១១។ ក្នុងកិច្ចសម្ភាហ៍នេះ លោក ធិន វុត្ថា បានបកស្រាយពីទិដ្ឋភាពទូទៅនៃការបោះឆ្នោតនៅលីប៊ីខាងមុខនេះ និងមូលហេតុធំចម្បងដែលបង្កនូវវិបត្តិមនុស្សធម៌ដ៏រាំរ៉ៃនៅប្រទេសនេះ។ សំណួរទី ១៖  ប្រទេសលីប៊ីបានប្រកាសពីការបោះឆ្នោតជាសកលរបស់ខ្លួននៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ តើការបោះឆ្នោតនៅប្រទេសលីប៊ីមានដំណើរការបែបណា? ហេតុអ្វីបានជាការបោះឆ្នោតដែលគ្រោងនឹងធ្វើឡើងតាំងពីឆ្នាំ២០១៨ ត្រូវបានពន្យារហូតដល់ពេលនេះ? ខ្ញុំយល់ឃើញថា ដែលការបោះឆ្នោតនៅលីប៊ីគ្រោងធ្វើឡើងតាំងពីឆ្នាំ២០១៨ ប៉ុន្តែមិនអាចដំណើរការបានរហូតមកដល់បច្ចុប្បន្ននេះគឺ មែនទែនទៅយើងបានដឹងហើយថាគម្រោងរបស់លីប៊ីរៀងចំការបោះឆ្នោតនៅខែធ្នូ ឆ្នាំ២០១៨ ប៉ុន្តែដោយសារតែស្ថានភាពនៅលីប៊ីមានភាពរកាំរកូស ជម្លោះផ្ទៃក្នុង ការបាញ់បោះ ក៏ដូចជាអស្ថិរភាពជាដើម ដែលជាហេតុធ្វើឱ្យគម្រោងការរៀបចំការបោះឆ្នោតនៅចុងឆ្នាំ២០១៨ នេះមិនអាចដំណើរការបាន។ ហើយកាលនោះ ក៏មានអ្នកតំណាងរបស់អង្គការសហប្រជាជាតិផងដែរគឺ លោក Ghassan Salamé ​​បានប្រកាសពន្យាពេលការបោះឆ្នោតនេះដោយសំអាងទៅលើបញ្ហាដូចបានរៀបរាប់ខាងលើ។ ប៉ុន្តែរហូតមកដល់ឆ្នាំ២០១៩ កូនប្រុសរបស់អតីតប្រធានាធិបតីលីប៊ី...
Read More
1 2

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.