Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Month

March 2021

កម្មវិធី AVI VOICE ៖ តួនាទីរបស់ស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងបាងកកក្នុងការជំរុញការទូតសេដ្ឋកិច្ចរបស់កម្ពុជា

សំនួរ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងបាងកក បានដើរតួនាទីយ៉ាងសកម្ម និងពេញទំហឹងនៅក្នុងការជំរុញការទូតសេដ្ឋកិច្ច តាមរយៈការលើកស្ទួយផលិតផលកម្ពុជានៅក្នុងប្រទេសថៃ និងការជំរុញវិនិយោគទុនថៃទៅប្រទេសកម្ពុជា ពោលគឺតាំងពីមុនការដាក់ចេញនូវយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចរបស់ក្រសួងការបរទេសកម្ពុជា។ ពាក់ព័ន្ធនឹងសកម្មភាពទាំងនេះ តើសមិទ្ធផលធំៗអ្វីខ្លះដែលស្ថានទូតសម្រេចបាន ពិសេសក្នុងអាណត្តិការទូតរបស់ ឯកឧត្តម? គិតមកដល់ពេលនេះ ខ្ញុំបានមកដល់ប្រទេសថៃរយៈពេល ០២ឆ្នាំហើយ។ នៅក្នុងឆ្នាំទី១ ស្ថានទូត បានធ្វើការទៅលើសកម្មភាពជាង៩០០សកម្មភាព ដែលភាគច្រើនគឺជាសកម្មភាពទាក់ទងនឹងសេដ្ឋកិច្ចការទូត។ ខ្ញុំសូមគូសបញ្ជាក់ទៅលើតែសកម្មភាពធំៗក្នុងឆ្នាំ២០១៩ ដែលរួមមាន៖ នៅខែកក្កដា យើងបានដឹកនាំស្ថានទូតចំនួន១៩ ទៅធ្វើទស្សនកិច្ចសិក្សានៅខេត្តសៀមរាប និងបន្ទាយមានជ័យ ហើយក៏មានការចូលរួមពីតំណាងក្រសួងការបរទេសថៃ ដោយធ្វើដំណើរតាមឡានក្រុង ក្នុងគោលបំណងបង្ហាញពីការតភ្ជាប់ដ៏ល្អរវាងកម្ពុជា-ថៃ ជាពិសេសផ្លូវគោក។ ហើយនៅក្នុងទស្សនកិច្ចនោះដែរ យើងមានរៀបចំសិក្ខាសាលាមួយ ដែលមានការអញ្ជើញចូលរួមពីតំណាងនៃក្រសួងការបរទេស ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ ដើម្បីជម្រាបជូនអំពីកិច្ចការងារការបរទេស ទេសចរណ៍​ និងវប្បធម៌របស់កម្ពុជា ដែលជាលទ្ធផលគឺមានការអបអរសាទរពីស្ថានទូតជាច្រើន។ យើងក៏បានរៀបចំទស្សនកិច្ចលើកទី២ បន្តទៀត ដោយមានការជួបប្រជុំនៅក្រសួងការបរទេសកម្ពុជា ដែលក្នុងនោះមានតំណាងអង្គទូតមកពីថៃ ជប៉ុន ចិន និងអាល្លឺមង់។​បន្ទាប់មក យើងបានរៀបចំផ្នែកវប្បធម៌-សាសនា ដោយរៀបចំកម្មវិធីបុណ្យកឋិនទានដែលមានប្រទេសថៃ បង់ក្លាដេស និងភូមា ចូលរួម ហើយក៏មានការចូលរួមពីវិនិយោគិន និងក្រុមហ៊ុនធំៗមកពីប្រទេសថៃ ដូចជាក្រុមហ៊ុន CP ALL ក្រុមហ៊ុន Big C ក្រុមហ៊ុន SCG ដែលបានចូលរួមបច័្ចយទៅវត្តបុទុមវត្តី ផងដែរ។ ចូលមកឆ្នាំ២០២០ យើងក៏បានធ្វើសកម្មភាពជាច្រើនបន្ថែមទៀត ដែលខ្ញុំនឹងបែងចែកសកម្មភាពជា០៣...
Read More

គ្រោះថ្នាក់​នៃ​ការបែងចែក​សណ្ដាប់ធ្នាប់​ពិភពលោក​ជា​ ២ ​រវាង​អាមេរិក​ និង​ចិន

ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក និង​ចិន​នៅ​អាឡាស្កា​បាន​ក្លាយ​ជា​ឈុត​ឆាក​មួយ​នៃ​ការឈាន​ទៅ​រក​ការបែងចែក​សណ្តាប់ធ្នាប់​ពិភពលោក​ជា​ ២​។ មាន​ការព្រួយបារម្ភ​តាម​កម្រិត​ផ្សេងៗ​គ្នា​ថា ភាពតានតឹង​ទាំងនេះ​អាច​កែប្រែ​ទំនាក់ទំនង​ពី​ការប្រកួតប្រជែង​ទៅជា​ទំនាក់ទំនង​គូបដិបក្ខ ឬ​ឈាន​ទៅ​ដល់​កម្រិត​សង្គ្រាម​នៅក្នុង​ទម្រង់ ឬ​សមរភូមិ​ផ្សេង​។ នៅពេល​ដែល​ចិន​បាន​ប្រកាស​ពី​ការបន្ធូរបន្ថយ​លក្ខខណ្ឌ​សម្រាប់​ភ្ញៀវ​បរទេស​​ដែល​បាន​ចាក់​វ៉ាក់សាំង​ចិន ចំណោទ​នឹង​លេចឡើង​ថា​ប្រសិន​បើ​ប្រទេស​ផ្សេងៗ​មាន​ការកំណត់​លក្ខខណ្ឌ​ខុសគ្នា​សម្រាប់​ប្រភេទ​វ៉ាក់សាំង​ផ្សេងៗ​តើ​ការបំផ្លាស់ទី​របស់​មនុស្ស​សេរីភាព​នៃ​ជម្រើស​វេជ្ជសាស្ត្រ​ទំនាក់ទំនង​ធុរកិច្ច​ ឬ​ក៏​សញ្ជាតិ​របស់​អ្នកដំណើរ​នីមួយៗ​អាច​នឹង​ទទួល​រង​ផលប៉ះពាល់​អ្វីខ្លះ​ពី​ការដាក់​កម្រិត​លក្ខខណ្ឌ​បែបនេះ​? ​ការរើសអើង​ជាតិ​សាសន៍​​ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​ជនជាតិ​អាស៊ី​ដែល​កំពុង​កើតឡើង​នៅ​អាមេរិក​វា​បាន​បង្កក្តី​បារម្ភ និង​រំខាន​យ៉ាងខ្លាំង​រួចទៅហើយ​។ ផលប៉ះពាល់​ខ្លះ​មាន​តាំងពី​មុន​ហ្នឹង​ទៅទៀត ជាពិសេស​ទាក់ទង​នឹង​សង្គ្រាម​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា​។ នៅក្នុង​វិស័យ​ទាំងនេះ​ការបែងចែក​ពិភពលោក​ជា​ ២ ​រវាង​អាមេរិក និង​ចិន បាន​បង្កើត​ឱ្យ​មាន​ភាពស្មុគស្មាញ​យ៉ាងខ្លាំង​សម្រាប់​ជម្រើស​សេដ្ឋកិច្ច និង​ទីផ្សារ​ដោយ​យក​លេស​មនោគមន៍​វិជ្ជា​មក​បិទបាំង​ហើយ​ជាក់ស្តែង​ចោទប្រកាន់​គ្នា​ទៅវិញ​ទៅ​​មក​ឥតឈប់ឈរ​អំពី​ភាពអន់កម្សោយ​នៃ​បច្ចេកទេស និង​បច្ចេកវិទ្យា​របស់​គូបដិបក្ខ ការលួច​បច្ចេកវិទ្យា ការជំរុញ​ការប្រកួតប្រជែង​មិន​ស្មើភាព និង​ការគាំពារ​និយម​ជាដើម​។ Full article available: https://www.postkhmer.com/វិភាគសង្គម/គ្រោះថ្នាក់នៃការបែងចែកសណ្ដាប់ធ្នាប់ពិភពលោកជា-២-រវាងអាមេរិក-និងចិន
Read More

Digital entrepreneurship for women given a boost

The Cambodian think tank Asian Vision Institute (AVI), Woomentum and the Harpswell Foundation have launched a “Women Digital Entrepreneurship Programme (WDE)”. It is a joint venture to empower women’s digital entrepreneurship, business and social skills via policy dialogue, training, research and publication. The programme will kick-start with policy dialogue among female entrepreneurs and policy and...
Read More

Dangers of US-China Bifurcation of World Order: A Cambodian View

The US-China talks in Alaska has become a prelude of the consolidation of bifurcation of world order. The level of concerns for tensions can range from fiercer competition, to rivalry, and to wars at different forms and fronts. When China announced the relief of conditions for visitors who had received Chinese vaccines, it drew a...
Read More

AVI Insight ៖ បញ្ហាប្រឈម និងឱកាសរបស់សហគ្រិនស្ត្រី និងភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងយុគ្គសម័យឌីជីថល

បញ្ហាប្រឈម និងឱកាសរបស់សហគ្រិនស្ត្រី និងភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងយុគ្គសម័យឌីជីថលកាលពីថ្ងៃទី ២៣ និង ២៤ ខែមីនានេះ វិទ្យាស្ថានចក្ខុវិស័យអាស៊ី និងដៃគូ បានបង្កើតការពិភាក្សាមួយស្តីពីសហគ្រិនភាពក្នុងយុគសម័យឌីជីថល។ ក្នុងនោះ ការពិភាក្សាមានទាំងតំណាងរាស្ត្រ ដៃគូអភិវឌ្ឍ រដ្ឋាភិបាល និងក្រុមហ៊ុនឯកជន។ ក្នុងនោះ កញ្ញាទូច សុជាតា ជាសហស្ថាបនិកនៃក្រុមហ៊ុន WeMall Cambodia ដែលជាអ្នកសម្របសម្រួលក្នុងកម្មវិធីផង និងជាវាគ្មិនផង បានលើកឡើងថា បើទោះបីជាកម្ពុជាមានការរីកចម្រើន ហើយកំណើនស្ត្រីក្នុងការដឹកនាំអាជីវកម្ម ឬជាអ្នកដឹកនាំក្នុងស្ថាប័នរដ្ឋក៏ដោយ ប៉ុន្តែស្ត្រីនៅតែមានចំនួនតិច និងមានបញ្ហាប្រឈម និងឧបសគ្គច្រើនជាងស្ត្រី។ តើសហគ្រិនស្ត្រីនៅកម្ពុជាមានបញ្ហាប្រឈម និងឱកាសកម្រិតណាក្នុងសង្គមកម្ពុជា? វាគ្មិន៖ កញ្ញាទូច សុជាតា ជាសហស្ថាបនិកនៃក្រុមហ៊ុន WeMall Cambodiaដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More

AVI Insight ៖បណ្ឌិតឆេង គីមឡុង បានបង្ហាញក្តីបារម្ភថា ការអូសបន្លាយនៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនឹងប៉ះពាល់វិស័យអចលនទ្រព្យ និងហិរញ្ញវត្ថុ

គិតត្រឹមខែមីនា ឆ្នាំ ២០២១ នេះ ការរីករាលដាលនៃជំងឺកូវីដនៅកម្ពុជាមានរយៈពេលជាង ១ ឆ្នាំហើយ។ បន្ថែមពីនេះ ស្ថានភាពនៃការរីករាលដាលនៃការរាតត្បាតកាន់តែធ្ងន់ធ្ងរតាមរយៈព្រឹត្តិការណ៍សហគមន៍ថ្ងៃទី ២០ កុម្ភៈ។ ជាមួយស្ថានភាពបែបនេះ បណ្ឌិត ឆេង គីមឡុង បានបង្ហាញការព្រួយបារម្ភពីផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាកាន់តែខ្លាំងដែលនឹងអាចឈានទៅដល់វិស័យអចលនទ្រព្យ និងហិរញ្ញវត្ថុ ខណៈដែលព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈបន្តអូសបន្លាយ។ យ៉ាងណាក៏ដោយ លោកបណ្ឌិតបានស្នើឱ្យវិស័យឯកជនត្រូវប្រឹងប្រែងសម្របខ្លួនឱ្យបានជាមួយនឹងស្ថានការណ៍លំបាកមួយនេះ ខណៈដែលរដ្ឋាភិបាលបានបញ្ចេញវិធានការអន្តរាគមន៍ដល់ជុំទី ៨ ហើយ។វាគ្មិន៖ បណ្ឌិតឆេង គីមឡុង អនុប្រធានទី ២ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More

AVI, Woomentum and Harpswell Foundation Virtually Launch “Women Digital Entrepreneurship Programme”

Phnom Penh (FN), Mar. 23 – The Asian Vision Institute, Woomentum, and the Harpswell Foundation, on Tuesday, virtually launched “Women Digital Entrepreneurship Programme,” according to the joint press release. The event was attended by H.E Suos Yara, Director General of the Asian Cultural Council; Ms. Touch Socheata, South-East Asia Director of Woomentum; Dr. Alan Lightman, Founder...
Read More

កម្មវិធី AVI VOICE ៖ បទវិភាគជុំវិញជំនួបជាន់ខ្ពស់រវាងអាមេរិក និងចិន នៅរដ្ឋអាឡាស្កា និងកិច្ចសន្ទនាសន្តិសុខចតុភាគី

វាគ្មិន៖ លោក ថុង ម៉េងដេវិត អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលមេគង្គស្រាប់ការសិក្សាយុទ្ធសាស្រ្ត នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី​ (AVI) អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន​អ្នករៀបចំអត្ថបទ៖ លោក ថុង ម៉េងដេវិត ជុំវិញការប្រកួតប្រជែង និងវេទិកាពន្លះគ្នារវាងអាមេរិក និងចិន លោក ថុង ម៉េងដេវិត បានធ្វើការបកស្រាយ និងវិភាគដោយលើកឡើងពីទ្រឹស្តី Thucydides’ Trap ពាក់ព័ន្ធនឹងការងើបឡើងរបស់មហាអំណាចថ្មីមួយ ដែលនឹងងើបមកប្រឆាំងនឹងមហាអំណាចចាស់. និងសុភាសិតរបស់ខ្មែរមួយដែលពោលថា ដំរីឈ្លោះគ្នា ជាន់ស្លាប់តែស្រមោច។ លោកក៏បានគូសបញ្ជាក់ពីវេទិកាកិច្ចសន្ទនាសន្តិសុខចតុភាគី (QUAD) រវាង សហរដ្ឋអាមេរិក អូស្រ្តាលី ឥណ្ឌា និងជប៉ុន គឺជាកិច្ចសន្ទនាមិនផ្លូវការមួយ ដែលបានបង្កើតឡើងសម្រាប់ប្រឆាំងនឹងការរីកធំធាត់នៃឥទ្ធិពលរបស់ចិនក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ ដែលប្រទេសទាំងបួននេះបានរួបរួមគ្នាទប់ស្តាត់ឥទ្ធិពលចិន តាមរយៈការធ្វើសមយុទ្ធរួមគ្នា ការចែករំលែកព័ត៌មានគ្នាទៅវិញទៅមក និងការគាំទ្រគ្នាក្នុងការតតាំងមតិប្រឆាំងនឹងចិន។ លោកបានបង្ហាញពីមតិរបស់ខ្លួនថា រដ្ឋតូចៗ ក៏ដូចជាកម្ពុជា ដែរ គួរគម្បីរក្សាជំហអព្យាក្រឹត និងសាមគ្គីភាព ដោយយោងទៅតាមកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព​របស់អាស៊ាន និងគួររក្សារជំហស្ងប់ស្ងាត់ និងមិនត្រូវប្រើប្រាស់ពាក្យសំដីធ្ងន់ៗ ដែលធ្វើឲ្យបានប៉ះពាល់ដល់ទំនាក់ទំនងរវាងរដ្ឋនោះ ជាមួយនឹងអាមេរិក ឬចិន នោះឡើយ។  ១. តើអ្វីទៅជាកិច្ចសន្ទនាសន្តិសុខចតុភាគី? ហើយវេទិកានេះបង្កើតឡើងក្នុងគោលបំណងអ្វី?​ វាគ្មិន៖ មុននឹងឈានដល់ការឆ្លើយសំនួរ ខ្ញុំសូមលើកឡើងអំពីទ្រឹស្តីមួយរបស់លោក Graham Allison  ដែលមានឈ្មោះថា អន្ទាក់របស់ធូស៊ីឌី ឬហៅថា Thucydides’ Trap ដែលពន្យល់អំពីការងើបឡើងរបស់មហាអំណាចថ្មីមួយ ដែលនឹងងើបមកប្រឆាំងនឹងមហាអំណាចចាស់.។ លោកបានលើកឡើងពីសង្រ្គាមរវាងទីក្រុងអាតែន ដែលជាមហាអំណាចចាស់ និងស្ពាតាន់ ដែលជាមហាអំណាចថ្មី ដែលបានធ្វើសង្ត្រាមជាមួយគ្នាក្នុងការគ្របគ្រងដែនដីក្រិចបុរាណ។ លោកបានធ្វើការសន្និដ្ឋានថាមហាអំណាចទាំងពីរ នឹងមានសង្រ្គាមជាមួយគ្នា។ ចំពោះវេទិកាកិច្ចសន្ទនាសន្តិសុខចតុភាគី ឬហៅថា QUAD នេះបានចាប់ផ្តើមកិច្ចព្រមព្រៀងជាថ្មីឡើងវិញ ដោយលោកអតីតប្រធានាធិបតី ដូណាល់...
Read More

AVI Insight ៖ ម្ចាស់ផ្សារអនឡាញ ម៉ាយផ្សារ (My Phsar) មានមហិច្ឆិតាចង់នាំផលិតផលខ្មែរទៅកាន់ពិភពលោក

ម្ចាស់ផ្សារអនឡាញ ម៉ាយផ្សារមានមហិច្ឆិតាចង់នាំផលិតផលខ្មែរទៅកាន់ពិភពលោកផ្សារអនឡាញម៉ាយផ្សារ (My Phsar) ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៦ មក គឺជាទម្រង់ផ្សារអនឡាញដែលបច្ចុប្បន្នមានលក់ផលិតផលជាង ៦ ពាន់មុខ និងមានក្រុមហ៊ុនប្រមាណជាង ១០០ បានដាក់លក់។ ទន្ទឹមនឹងនេះ លោកគង់ ប៊ុននរិន្ទ សហស្ថាបនិកផ្សារអនឡាញនេះ បានបញ្ជាក់ពីមហិច្ឆិតាចង់នាំផលិតផលខ្មែរទៅកាន់ពិភពលោកតាមរយៈអនឡាញ។ បន្ថែមពីនេះ លោកក៏បានកត់សម្គាល់ដែរថា ដោយសារតែការគម្រាមកំហែងពីមេរោគកូវីដ វាបានជំរុញឱ្យការធ្វើអាជីវកម្មនៅកម្ពុជាវិវត្តទៅកាន់បច្ចេកវិទ្យាយ៉ាងឆាប់រហ័ស។វាគ្មិន៖ លោកគង់ ប៊ុននរិន្ទ សហស្ថាបនិកផ្សារអនឡាញម៉ាយផ្សារ (My Phsar)ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More

AVI-Integrated Farming for Community Development Project, Women Leadership and Rural Development.

With funding from the Embassy of People’s Republic of China to the Kingdom of Cambodia, Member of Parliament of Preah Vihear Constituency and Asian Vision Institute successfully implemented “Integrated Farming for Rural Development Project”. The project shows remarkable contribution to rural income generation, poverty alleviation, food security and safety, clean water supply, and promotion of...
Read More
1 2 3

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.