Telephone
(+855) 99841445/ 12710640
Email
admin@asianvision.org
Address
#24 Street 566, Boeung Kok 2, Toul Kork, Phnom Penh.

តើ​អ្វី​ទៅជា​ «​កាតព្វកិច្ច​ឧត្តមជន​»?


ពាក្យ​ «​កាតព្វកិច្ច​ឧត្តមជន» (noblesse oblige) ​នេះ​មាន​ប្រភព​ដើម​ពី​ភាសា​បារាំង និង​ជា​ផ្នត់គំនិត​ទូទៅ​នៅ​អឺរ៉ុប​ដែល​គេ​សំដៅ​ទៅលើ​តួនាទី​របស់​ត្រកូល​អភិជន (noble) ក្នុង​ការតបស្នង និង​ទំនុកបម្រុង​សង្គម​។ កាតព្វកិច្ច​ឧត្តមជន មិនមែន​ជា​ការទទួល​ខុសត្រូវ​ខាង​ផ្លូវច្បាប់​ទេ តែ​ជា​មនសិការ​ខាង​សីលធម៌​ទូទៅ​សម្រាប់​អភិជន ឬ​ឧត្តមជន​។

ពាក្យ «​កាតព្វកិច្ច​ឧត្តមជន​» ត្រូវបាន​បង្កើតឡើង​ដោយ​អ្នកនយោបាយ​បារាំង Pierre-Marc-Gaston de Le’vis (១៧៦៤-១៨៣០) ​ដែល​ជំរុញ​ឱ្យ​មាន​កាតព្វកិច្ច​ផ្នែក​មនសិការ​ទៅលើ​បុគ្គល​ដែល​មាន​ឋានៈ តួនាទី​ខ្ពង់ខ្ពស់​។ ទន្ទឹមនឹង​ការទទួល​បាន​អភ័យឯកសិទ្ធិ​សង្គម បុគ្គល​ទាំងនោះ​ត្រូវ​ដើរតួ​ជា​គំរូ ឱ្យ​ប្រដំប្រសង​នឹង​ឋានៈ​សង្គម​របស់ខ្លួន​ដោយ​ធ្វើ​ការងារ​សប្បុរសធម៌ មនុស្សធម៌ ឬ​កិច្ចការ​នានា​ក្នុង​បុព្វហេតុ​នៃ​ការអភិវឌ្ឍ​សង្គម​លើសពី​ការស្វែងរក​ផលប្រយោជន៍​បុគ្គល​។

ក្នុង​សម័យ​ទំនើប​ពាក្យ​នេះ​ក៏ត្រូវ​បាន​គេ​បកស្រាយ​ឱ្យ​ទូលំទូលាយ​ដោយ​មិន​សំដៅ​តែ​ទៅលើ​ត្រកូល​អភិជន​ដូច​ក្នុង​សតវត្សរ៍​ទី​ ១៩ នោះទេ​។ ការបកស្រាយ​ទូលាយ​ទៅលើ​ពាក្យ​នេះ​គឺ​ចង់​និយាយ​ថា អ្នក​ដែល​កើតឡើង​ក្នុង​ត្រកូល​ស្តុកស្តម្ភ ឬ​បុគ្គល​ដែលមាន​ឋានៈ​ខ្ពង់ខ្ពស់​ក្នុងសង្គម​ ឬ​អ្នកមាន​ឧបនិស្ស័យ​ពិសេស​ពី​ធម្មជាតិ មាន​កាតព្វកិច្ច​ធ្វើ​កិច្ច​ការដែល​បម្រើ​ដល់​សង្គម​ទូទៅ​លើសពី​ផលប្រយោជន៍​បុគ្គល​ផ្ទាល់ខ្លួន​។

Full article available: postkhmer

Leave a Reply