លោក ឈាង វណ្ណា​រិ​ទ្ធ​៖ កម្ពុជា​មិនអាច​ទាញ​ប្រយោជន៍​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ទេ ប៉ុន្តែ​ត្រូវ​ពង្រឹង​ខ្លួន​កុំ​ឲ្យ​ជាប់អន្ទាក់​ពួក​មហាអំណាច​

ភ្នំពេញ៖ ទំនាស់ពាណិជ្ជកម្មរវាងអាមេរិកនិងចិន មិនបានផ្ដល់ផលប្រយោជន៍ដល់ប្រទេសណាមួយឡើយ រួមទាំងកម្ពុជាផងដែរ។ ហើយវារឹតតែជាឥទ្ធិពលអវិជ្ជមានថែមទៀត ដល់ប្រទេសតូច ដែលកំពុងអភិវឌ្ឍដូចកម្ពុជាជាដើម។ នេះជាការលើកឡើងរបស់លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានទស្សនវិស័យអាស៊ី។

ត្រង់ចំណុចនេះលោក ឈាង វណ្ណារិទ្ធ បានសង្កត់ធ្ងន់ថា កម្ពុជាពុំទាន់មានលទ្ធភាពទាញយកផលប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក-ចិននោះទេ ខណៈដែលបញ្ហាឈ្លោះគ្នារវាងមហាយក្សនេះ វាមានតែផលអាក្រក់ច្រើនជាងផលចំណេញ។ និយាយបែបនេះហើយ លោក វណ្ណារិទ្ធ បានរំឭកឲ្យកម្ពុជាត្រូវប្រុងប្រយ័ត្នខ្លួន លើបញ្ហាសង្គ្រាមពាណិជ្ជកម្មនេះ ដើម្បីបញ្ចៀសការជាប់អន្ទាក់បញ្ហាជាមួយពួកមហាអំណាច ដែលនាំឲ្យខាតប្រយោជន៍សេដ្ឋកិច្ចជាតិ។

សូមលោក-អ្នកនាងស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានទស្សនវិស័យអាស៊ី ដូចតទៅ៖

Full article available : https://thmeythmey.com/?page=detail&id=78905