ក្រុម​មេដឹកនាំ​អាស៊ាន​ប្តេជ្ញា​ការពារ​សន្តិភាព​ក្នុង​សមុទ្រចិន​ខាង​ត្បូង

ក្នុងកិច្ចប្រជុំកំពូលលើកទី៣៤របស់អាស៊ាន បញ្ហាសមុទ្រចិនខាងត្បូងនៅតែបន្តស្ថិតជារបៀបវារៈនៃកិច្ចប្រជុំកំពូលនេះ បន្ថែមលើរបៀបវារៈផ្សេងទៀត រួមមានការប្តេជ្ញាចិត្តក្នុងការបញ្ចប់កិច្ចចរចាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) នៅឆ្នាំ ២០១៩នេះ និងការតភ្ជាប់អាស៊ាន។

ភ្នំពេញ —ក្រុមមេដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា (ASEAN) បានបញ្ជាក់ជាថ្មីទៀតនៃការរក្សាស្ថិរភាពក្នុងសមុទ្រចិនខាងត្បូង ដើម្បីឲ្យតំបន់ដ៏ចម្រូងចម្រាសមួយនេះក្លាយជាតំបន់អភិវឌ្ឍន៍ និងជៀសផុតពីការកើតមានឡើងនៃអំពើហិង្សា។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិដែល VOA បានទទួលនៅថ្ងៃចន្ទ។

ការបញ្ជាក់របស់ក្រុមមេដឹកនាំសមាគមអាស៊ានយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៣៤របស់អាស៊ាន ដែលបានរៀបចំនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព»។

សេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាចុះថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៩ បានបញ្ជាក់ឲ្យដឹងថា នៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង ថ្នាក់ដឹកនាំបានអះអាងជាថ្មីអំពីសារៈសំខាន់ក្នុងការរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។

សេចក្តីប្រកាសបានសរសេរក្នុងន័យដើមថា៖

«ថ្នាក់ដឹកនាំបានបញ្ជាក់អំពីផលប្រយោជន៍ក្នុងការធ្វើឲ្យសមុទ្រចិនខាងត្បូង ជាសមុទ្រមួយមានសន្តិភាព ស្ថិរភាព និងវិបុលភាព»។

អត្ថបទពេញសូមចុច Link នេះ https://khmer.voanews.com/a/asean-leaders-vowed-to-maintain-peace-in-south-china-sea-s-issue/4971856.html