បណ្ឌិត ឈាង វណ្ណារិទ្ធ​៖ «​ទស្សន​កិច្ច​របស់​មេដឹកនាំ​កម្ពុជា​នៅ​ជប៉ុន ជា​របត់​វិជ្ជមាន​មួយ​ដើម្បី​ទាក់​ទាញ​បន្ថែម​នូវ​ទុន​វិនិយោគ​ពី​ជប៉ុន​»​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈប្រតិភូរដ្ឋាភិបាលកម្ពុជា បានស្ថិតនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី និងចូលរួមព្រឹត្តិការណ៍សំខាន់ៗជាច្រើនទៀត ក្នុងនោះក៏មានជំនួបជាមួយថ្នាក់ដឹកនាំ និងធុរកិច្ចជន ជប៉ុនផងដែរ។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានមើលឃើញថា ការបង្ហាញពីសក្តានុពលវិនិយោគរបស់ថ្នាក់ដឹកនាំកម្ពុជា គឺជាឱកាសមួយ បង្ហាញដល់អ្នកធុរកិច្ចជប៉ុន ឲ្យគេចាប់អារម្មណ៍បន្ថែមទៀតពីកម្ពុជា។

Full article available : http://km.rfi.fr/cambodia/daily-guest-30-05-2019