បណ្ឌិត​ ឈាង វណ្ណារិទ្ធ​៖ ​«​ប៉ុន្មាន​ឆ្នាំ​មក​នេះ ​កម្ពុជា​និង​នេប៉ាល់ ​មាន​សញ្ញា​ការទូត​ល្អ​ប្រសើរ​»

នាយករដ្ឋមន្ត្រីនេប៉ាល់ លោក ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli)កំពុងធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជារយៈពេល៣ថ្ងៃ (ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែឧសភា)។ ជុំវិញទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនេប៉ាល់នៅកម្ពុជានាពេលនេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានកត់សម្គាល់ក្នុងន័យនយោបាយ និងយុទ្ធសាស្ត្រថា បណ្តាប្រទេសទន់ខ្សោយនៅក្នុងតំបន់ ដូចជាកម្ពុជា នេប៉ាល់ ឬក៏ភូមាជាដើម កំពុងតែខំប្រឹងរួបរួមគ្នា ដើម្បីទប់ទល់នឹងឥទ្ធិពលពីខាងក្រៅ ខណៈប្រទេសទាំងនេះ មានស្ថានភាពប្រហាក់ប្រហែលគ្នា ហើយរងសម្ពាធពីខាងក្រៅដូចគ្នា។

Full article available: http://m.km.rfi.fr/cambodia/interview-chheang-vannarith-14-05-2019