Hello VOA៖ អ្នកជំនាញ​ថា​ចិន​ពង្រីក​តួនាទី​ក្នុង​​អាស៊ាន​ ខណៈ​អាមេរិក​ធ្លាក់​ចុះ

ប្រទេសចិនកំពុងតែមានឥទ្ធិពលកាន់តែធំឡើងៗនៅក្នុងតំបន់អាស៊ាន ជាពិសេសខាងផ្នែកសេដ្ឋកិច្ចក្នុងពេលដែលឥទ្ធិពលរបស់សហរដ្ឋអាមេរិកកាន់តែធ្លាក់ចុះ។ លោកឈាង វណ្ណារិទ្ធប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ានបានបញ្ជាក់នៅក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃព្រហស្បតិ៍ថាការរកឃើញបច្ចេកវិទ្យា 5G ដែលក្រុមហ៊ុនចិនកំពុងពង្រីកគឺនឹងជួយពង្រឹងតួនាទីរបស់ចិនខាងផ្នែកនយោបាយនិងយុទ្ធសាស្រ្តនៅក្នុងតំបន់កាន់តែខ្លាំង ថែមទៀតក្នុងពេលអនាគត។ (លោកម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ៤ មេសា ២០១៩)

Full article available at: https://khmer.voanews.com/a/4862125.html