លោក ឈាង វណ្ណា​រិ​ទ្ធ​៖ ដំណើរ​ទស្សនកិច្ច​លោកស្រី ស៊ូ​ជី នៅ​កម្ពុជា នឹង​ផ្ដល់​ប្រយោជន៍​ស្នូល​ទាំង​ទ្វេរ​ភាគី និង​ថ្នាក់​តំបន់

ភ្នំពេញ៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី២៩ មេសា។ ដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកស្រី អ៊ុងសាន ស៊ូជី នេះ វានឹងផ្ដល់ប្រយោជន៍ស្នូលចំនួន៤ចំណុច សម្រាប់ទំនាក់ទំនងទ្វេរភាគី រវាងកម្ពុជា និងមីយ៉ានម៉ា រួមទាំងថ្នាក់តំបន់ ក្នុងការបង្ហាញជំហររឹងមាំទៅកាន់អន្តរជាតិ។ នេះជាការលើកឡើងរបស់លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី។

ប្រយោជន៍ស្នូលទាំង៤ ដែលលោក ឈាង វណ្ណារិទ្ធ មើលឃើញនោះ គឺដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី ស៊ូជី នេះ នឹងក្លាយជាសារមួយ បង្ហាញថា កម្ពុជា-មីយ៉ានម៉ា ជាសំឡេងតែមួយ ដែលប្រឆាំងរាល់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងពីបរទេស។ សារនយោបាយទី២ នៃទស្សនកិច្ចនេះ នឹងជំរុញឲ្យតំបន់អាស៊ាន និងតំបន់អនុទន្លេមេគង្គ សហការគ្នាឲ្យកាន់តែល្អប្រសើរ តាមរយៈទំនាក់ទំនងកម្ពុជា-មីយ៉ានម៉ា។ ចំណែកចំណុចទី៣ លោក ឈាង វណ្ណារិទ្ធ មើលឃើញថា វាជាឱកាសសម្រាប់កម្ពុជា ក្នុងការបោះទុនវិនិយោគនៅប្រទេសមីយ៉ាន់ម៉ា និងចុងក្រោយ វានឹងជំរុញឲ្យប្រទេសក្នុងតំបន់ ក្លាយជាសំឡេងរួមមួយ ក្នុងការផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។

Full article available at: https://www.thmeythmey.com/?page=detail&id=77479