បណ្ឌិត ឈាង វណ្ណារិទ្ធិ​៖ «ការ​ផ្សារ​ភា្ជប់​របស់​កម្ពុជា​ជាមួយ​ចិន​តាម​រយៈ​ផ្លូវ​១​ខ្សែ​ក្រវាត់​១ នឹង​ធ្វើ​ឲ្យ​កម្ពុជា​មាន​ទំងន់​ខាង​នយោបាយ​ និង​សេដ្ឋកិច្ច​»

វេទិកានៃគម្រោង «ផ្លូវ១ខ្សែក្រវាត់១» ត្រូវរៀបចំធ្វើឡើងនៅប្រទេសចិនជាលើកទី២ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ខែមេសានេះ នៅប្រទេសចិន ដោយមានការចូលរួមពីថ្នាក់ដឹកនាំប្រទេសជាច្រើនមកពីអាស៊ី អាហ្វ្រិក និងអឺរ៉ុប។ ដោយឡែកប្រទេសកម្ពុជា ក៏បានចាត់ទុកការចូលរួមក្នុងវេទិកា ផ្លូវ១ខ្សែក្រវាត់១នេះ ជាការសំខាន់ផងដែរ។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានលើកឡើងថា វេទិកានេះជាឱកាសមួយដ៏មានសារៈសំខាន់សម្រាប់កម្ពុជា ក្នុងការផ្សារភ្ជាប់ខ្លួនកាន់តែខ្លាំងទៅក្នុងតំបន់ ជាពិសេសវិស័យ នយោបាយ សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។ 

Full article available at: http://km.rfi.fr/cambodia/daily-guest-25-04-2019