Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Month

June 2022

Press Release on Webinar Panel Discussion  “AVI-SDGs Dialogue – Sustainable Finance- Environmental, Social and Governance Approach”

On Tuesday, 28th June 2022, the Centre for Sustainable Development Studies (CSDS) of Asian Vision Institute (AVI) organized the thirteenth AVI-SDGs Dialogue webinar series on “Sustainable Finance- Environmental, Social and Governance Approach” via online zoom and Facebook live stream. The distinguished panellists for this webinar include H.E Dr Tin Ponlok, the Secretary of State of the Ministry of...
Read More

AVI Voice: តើអ្វីទៅជាក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF)?

AVI Voiceតើអ្វីទៅជាក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF)?AVI Voiceតើអ្វីទៅជាក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF)?AVI Voiceតើអ្វីទៅជាក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF)? នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ ក្នុងអំឡុងពេលដែលលោកប្រធានាធិបតី Joe Biden ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន លោកបានដាក់ចេញនូវ ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific Economic Framework) ដែលជាយុទ្ធសាស្រ្តថ្មីសម្រាប់ការសហការផ្នែកសេដ្ឋកិច្ចក្នុងតំបន់របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ សំណួរទី ១៖  តើក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិកនេះគឺជាអ្វី? ហើយអ្វីទៅជាហេតុផលយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិកក្រោមរដ្ឋបាលរបស់លោក Joe Biden ក្នុងការដាក់ចេញនូវក្របខណ្ឌសេដ្ឋកិច្ចថ្មីមួយនេះនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក? ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក ឬហៅកាត់ថា IPEF ជាយន្តការសេដ្ឋកិច្ចមួយ ដែលនេះមិនមែនជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឡើយ តែវាដើរតួនាទីក្នុងការ ជំរុញទំនាក់ទំនងខាងផ្នែកសេដ្ឋកិច្ចនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ក្របខណ្ឌនេះដែរ ត្រូវ បានដាក់ចេញកាលពីថ្ងៃទី២៣ ឧសភា កន្លងទៅ ដោយប្រធានាធិបតីស.រ.អា. លោក ចូ បៃដិន នៅទីក្រុងតូក្យូ ដោយមានការចូលរួមពីសមាជិកសរុបបឋមចំនួន១៤ រួមមាន កោះហ្វីជី ឥណ្ឌា អូស្រ្តាលី ជប៉ុន កូរ៉េខាងត្បូង នូវែលសេឡង់ ស.រ.អា. រួមជាមួយប្រទេសអាស៊ានចំនួន៧ទៀត...
Read More

វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងសហគ្រិនខ្មែរ (KE) ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU)

[English Below] នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងសហគ្រិនខ្មែរ (KE) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ក្នុងគោលបំណងលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនប្រកបដោយចីរភាពនៅកម្ពុជា។ មជ្ឈមណ្ឌលសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាប័ន្ន (CIDE) របស់ AVI ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីធ្វើការបណ្តុះបណ្តាល ដោយទទួលបានការផ្តល់មូលនិធិពី KE ក្រោមកម្មវិធីសហគ្រិនស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថល (WDE) ។ On 21st June 2022, the Asian Vision Institute (AVI) and Khmer Enterprise (KE) signed a Memorandum of Understanding (MOU) with the aim of promoting a sustainable entrepreneurial ecosystem in Cambodia. The Centre for...
Read More

AVI Voice: The Commemoration of the 70th Anniversary of Cambodia-Australia Diplomatic Relations

AVI VoiceThe Commemoration of the 70th Anniversary of Cambodia-Australia Diplomatic RelationsAVI VoiceThe Commemoration of the 70th Anniversary of Cambodia-Australia Diplomatic RelationsAVI VoiceThe Commemoration of the 70th Anniversary of Cambodia-Australia Diplomatic Relations Question 1: This year, 2022 marked the 70th anniversary of Cambodia-Australia diplomatic relations which this tie has established since 1952. First of all, from your...
Read More

Unpacking Cambodia’s 2022 Defence White Paper

Cambodia’s 2022 Defence White Paper reiterates longstanding priorities of border security, counterterrorism and domestic stability like its predecessors, but contains an unprecedented focus on cyber defence and ambitious modernisation goals. Cambodia released the latest iteration of its Defence White Paper (DWP22) on 12 May 2022. The DWP22 took four years to draft, with the involvement of different...
Read More

AVI Voice៖ វឌ្ឍនភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន (CCFTA) ក្នុងឆមាសទី១នៃឆ្នាំ២០២២

AVI Voiceវឌ្ឍនភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន (CCFTA) ក្នុងឆមាសទី១នៃឆ្នាំ២០២២AVI Voiceវឌ្ឍនភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន (CCFTA) ក្នុងឆមាសទី១នៃឆ្នាំ២០២២AVI Voiceវឌ្ឍនភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន (CCFTA) ក្នុងឆមាសទី១នៃឆ្នាំ២០២២ រយៈពេលមួយឆមាសនៃឆ្នាំ២០២២នេះ យើងសង្កេតឃើញនូវសកម្មភាពសេដ្ឋកិច្ចដ៏មានសកត្តានុពលរបស់កម្ពុជា ក្រោមការអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (Cambodia-China FTA)។ លើសពីនេះ យើងក៏ឃើញនូវវឌ្ឍនភាពដ៏ល្អប្រសើរទៅលើខ្សែចង្វាក់នៃការនាំចេញ និងនាំចូលរវាងប្រទេសទាំងពីរផងដែរ។ ក្នុងកិច្ចសម្ភាសន៏នេះ លោកបណ្ឌិត ឆេង គឹមឡុង បានពន្យល់បកស្រាយលម្អិតទាក់ទងទៅនឹងវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២ ក៏ដូចជាទិសដៅអនាគតសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។ សំណួរទី ១៖ ជាបឋម ចាប់តាំងពីការដាក់ចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កាលពីដើមឆ្នាំ២០២២រហូតមកដល់ពេលបច្ចុប្បន្ន តើយើងសង្កេតឃើញថាមាននូវការផ្លាស់ប្តូរអ្វីខ្លះទៅលើសកម្មភាពពាណិជ្ជកម្មក៏ដូចជាការនាំចេញឬនាំចូលផលិតផលរវាងប្រទេសកម្ពុជានិងប្រទេសចិនដែរ?  ចាប់តាំងពីការចូលជាធរមាននៃកិច្ចព្រមព្រៀងទ្វេភាគីកម្ពុជា-ចិន គឺយើងហៅថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលរដ្ឋាភិបាលទាំងពីរបានចុះហត្ថលេខាហើយបានធ្វើសច្ចាប័នចូលជាធរមានចាប់ពី ខែកុម្ភៈ ឆ្នាំ២០២២មកនេះ។ យើងឃើញថាល្បឿននិងកំណើននៃការផ្តោះប្តូរពាណិជ្ជកម្មទ្វេភាគីនេះ ហាក់ដូចជាមានសន្ទុះកើនឡើង នេះប្រហែលជាដោយសារតែការធូរស្បើយនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលទាំងពីរអនុវត្តនូវផែនការសកម្មភាពជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរផង និងមួយផ្នែកទៀតបានមកដោយសារតែការខិតខំប្រឹងប្រែង ដែលបានសម្របសម្រួលដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដូចជាមានការកែសម្រួល និងការបន្ធូរបន្ថយនូវលក្ខខណ្ឌនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ការលុបបំបាត់នូវការយកពន្ធត្រួតគ្នាជាដើម ក៏ដូចជាការសម្រួលទៅដល់ការអនុវត្តនូវកម្មវិធីគោរពទៅតាមស្តង់ដារដែលផលិតផលកម្ពុជាអាចនាំទៅប្រទេសចិនបាន។ ដូច្នេះនៅក្នុងរយៈពេលថ្មីៗនេះ ជាពិសេសគឺ៤ខែ ចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះចូលជាធរមាន យើងឃើញថាកំណើននៃការនាំចេញនាំចូល ដែលយើងហៅថាជាពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរនោះ កើនឡើងប្រមាណប្រហែលជិត៤០ភាគរយ បើប្រៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។  សំណួរទី ២៖ កិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើម «ផ្លូវមួយខ្សែក្រវាត់មួយ» ដែលជាផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចធំមួយរបស់ប្រទេសចិនផងដែរ ដែលត្រូវបានរួមបញ្ចូលនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជានិងចិន តើកិច្ចសហប្រតិបត្តិការគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវនេះបានចូលរួមចំណែកអ្វីខ្លះទៅដល់ការអនុវត្តន៍...
Read More

AVI Voice៖ សក្ដានុពលនៃកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ក្រោមការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

AVI Voiceសក្ដានុពលនៃកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ក្រោមការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីAVI Voiceសក្ដានុពលនៃកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ក្រោមការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីAVI Voiceសក្ដានុពលនៃកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ក្រោមការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កំណើនសេដ្ឋកិច្ចកម្ពុជាកំពុងតែមានសន្ទុះទៅមុខ ខណៈដែលការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេភាគី និងពហុភាគីដែលកម្ពុជាមានជាសមាជិក នៅតែជាកត្តាជួរមុខក្នុងការផ្ដល់នូវសក្តានុពល និងកាលានុវត្តភាពដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិកម្ពុជា។ ក្នុងកិច្ចសម្ភាសន៍នេះ ឯកឧត្ដម ប៉ែន សុវិជាតិ បានរៀបរាប់អំពីវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងឡាយ ដែលបានត្រូវដាក់ចូលជាធរមានកាលពីដើមឆ្នាំ២០២២នេះ ក៏ដូចជាលទ្ធភាពនានាដែលកម្ពុជាទទួលបានក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនោះ ដើម្បីជាមាគ៌ាក្នុងការនាំសេដ្ឋកិច្ចកម្ពុជាឱ្យមានសក្តានុពលកាន់តែធំទូលាយក្នុងទីផ្សារអន្តរជាតិ។ សំណួរទី ១៖ ដើម្បីជាជំនួយជួយឱ្យការពិភាក្សានេះកាន់តែមានភាពស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ តើ (វាគ្មិន) អាចជួយរៀបរាប់សង្ខេបបន្តិចបានទេទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេភាគី និងពហុភាគីដែលកម្ពុជាមានជាមួយនឹងប្រទេសដៃគូនាពេលបច្ចុប្បន្ននេះ? ចំពោះសំណួរទីមួយដែលទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលយើងមានទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី។ ខ្ញុំបានសូមអនុញ្ញាតជម្រាបជូន បងប្អូនយើងជាទូរទស្សនិកជន និងជាអ្នកស្ដាប់ឱ្យបានជ្រាបថាបច្ចុប្បន្ននេះយើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីចំនួនពីររួចមកហើយ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ។ ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីគឺយើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គេហៅថា RCEP គឺភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ដែលក្នុងនោះយើងរួមជាមួយសមាជិកអាស៊ានផ្សេងទៀតហើយ ហើយមានសមាជិកដែលជាដៃគូរបស់អាស៊ានចំនួន៥ជាដៃគូរបស់យើង សរុបយើងមានសមាជិក១៥ប្រទេសនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថា្នក់តំបន់RCEPនេះ។​ នៅក្នុងការរៀបចំចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនីមួយៗ ប្រទេសកម្ពុជាយើងក៏ដូចជាប្រទេសសាមីដទៃទៀត តែងរៀបចំឱ្យមានការសិក្សាសព្វជ្រុងជ្រោយជាលទ្ធភាពនៃការសិក្សាជាមុនដើម្បីប៉ាន់ប្រមាណអំពីផលចំណេញ​ និងបញ្ហាប៉ះពាល់មួយចំនួនដែលអាចកើតជាយថាហេតុអំពីការចូលជាធរមាននៃកិច្ចព្រមព្រៀងរវាងទ្វេភាគី ក៏ដូចជាពហុភាគី។ នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំង៣នេះ តាមការសិក្សាដែលធ្វើឡើងពីវិទ្យាស្ថានឯករាជ្យ យើងសង្កេតឃើញថាលទ្ធផលសុទ្ធតែបង្ហាញនូវភាពវិជ្ជមានចំពោះសេដ្ឋកិច្ចកម្ពុជា តាមរយៈការធ្វើឱ្យមានកំណើនក្នុងការនាំចេញទំនិញ ទាំងការធ្វើពិពិធកម្មមុខទំនិញសម្រាប់នាំចេញ និងការបើកឱ្យទូលំទូលាយក្នុងការនាំចូល ក៏ដូចជាការទាក់ទាញវិនិយោគ និងការអនុវត្តកាន់តែងាយស្រួលថែមទៀតនូវវិធានប្រភពដើមទំនិញ ដែលជាបញ្ហាសម្រួលដល់ការធ្វើវិនិយោគ និងជាបញ្ហាសម្រួលដល់ការបង្កើនផលិតកម្មរបស់កម្ពុជា។ ក្នុងនោះការរំពឹងទុករបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនីមួយៗ...
Read More

AVI Voice៖​​ ស្វែងយល់អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២

AVI Voiceស្វែងយល់អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២AVI Voiceស្វែងយល់អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២AVI Voiceស្វែងយល់អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ សំណួរទី ១៖  ជាបឋម សូម (វាគ្មិន) ជួយពន្យល់ថា តើអ្វីជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់? ហើយតើការជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នឹងត្រូវរៀបចំដោយនរណា ព្រមទាំងប្រព្រឹត្តទៅនៅពេលណាដែរ? ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាការបោះឆ្នោតមួយដែលត្រូវធ្វើរៀងរាល់៥ឆ្នាំម្ដង ដោយប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតនៃឃុំ-សង្កាត់នីមួយៗ ដើម្បីជ្រើសរើសអង្គការតំណាងប្រជាពលរដ្ឋក្នុងឃុំ-សង្កាត់ ដែលអង្គការនោះមានបេសកកម្មបម្រើឱ្យផលប្រយោជន៍ទូទៅក្នុងឃុំ-សង្កាត់របស់ខ្លួន។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ត្រូវធ្វើឡើងជាទូទៅជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ដោយស្មើភាព ដោយចំពោះ និងដោយសម្ងាត់ ស្របតាមនីតិវិធីស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយពិសេសគឺពីច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ នេះគឺជានិយមន័យឬក៏គោលការណ៍ទូទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។  សំណួរទី ២៖  សូម (វាគ្មិន) រៀបរាប់អំពីការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ថាតើវាមានលក្ខណៈ ក៏ដូចជាដំណើរការយ៉ាងដូចម្តេចខ្លះដែរ? មុននឹងឆ្លើយនូវសំណួរនេះ ខ្ញុំសូមបញ្ចប់នូវសំណួរទីមួយ ដោយខ្ញុំបានឆ្លើយត្រឹមតែនិយមន័យ ឥឡូវនេះខ្ញុំសូមបញ្ជាក់បន្តិចអំពីថាតើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ត្រូវរៀបចំដោយអ្នកណានឹងប្រព្រឹត្តទៅ នៅពេលណា? យោងកថាខណ្ឌទី១ មាត្រា១៥០ថ្មី(ពីរ) នៃរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គឺជាអង្គការដែលមានសមត្ថកិច្ចរៀបចំចាត់ចែងនិងគ្រប់គ្រងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ព្រមទាំងការបោះឆ្នោតផ្សេងទៀតតាមការកំណត់នៃច្បាប់។ ដូចនេះ ក្រៅពីការបោះឆ្នោតជាតិទាំង២ខាងលើ ដូចខ្ញុំបានបញ្ជាក់ យើងនៅមានការបោះឆ្នោតថ្នាក់ក្រោមជាតិ២ទៀតនោះ នោះគឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្តនិងក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលគ.ជ.បមានសមត្ថកិច្ចនៅក្នុងការរៀបចំចាត់ចែងនិងគ្រប់គ្រង ហើយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥...
Read More

‘Challenges’ set for ASEAN chair

Cambodian diplomats and analysts have warned that the Kingdom will continue to face a series of serious challenges during its ASEAN chairmanship this year due to a number of escalating geopolitical situations that have already produced knock-on effects globally. This year saw Cambodia take on the ASEAN chairmanship for the third time since its accession...
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.